ឈប់ស្រលាញ់គេម្នាក់ឯង ជីវិតអ្នក នឹងទទួលបានរឿងទាំងនេះ!

//s9.kh1.co/8a/8a7f28527d770a0efcc9351afd59352bd649a36b.jpg
យុវវ័យ

 ២២-វិច្ឆិកា-២០២២ ៣ល្ងាច · ៣ ឆ្នាំមុន

ប្រសិនបើយើងព្យាយាមឈប់ស្វែងរកស្នេហា ឬឈប់ស្រលាញ់គេតែម្ខាងទៀតនោះ វានឹងផ្ដល់ឲ្យអ្នកនូវអត្ថប្រយោជន៍ដូចខាងក្រោម។

យល់ដឹង៖ ការខកចិត្តក្នុងការស្វែងរកស្នេហាម្តងហើយម្តងទៀត វាពិតជាហត់នឿយ ប៉ុន្តែការឈប់ស្វែងរកស្នេហានៅទីនេះ មិនមែនមានន័យថាអ្នកនឹងឈប់ស្វែងរកវាជារៀងរហូតនោះទេ។ គ្រាន់​តែ​ចុច​ប៊ូតុង​ផ្អាក​ដើម្បី​ផ្តល់​ពេល​វេលា​ឲ្យ​ខ្លួន​ឯងសិនប៉ុណ្ណោះ​។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស សម្រាប់អ្នកដែលកំពុងដេញតាមស្នេហាដែលគេមិនចាប់អារម្មណ៍នឹងយើង ឬយើងស្រលាញ់គេតែម្ខាង វាច្បាស់ណាស់ថា អ្នកគួរតែបញ្ឈប់ទៅ ព្រោះវាផ្ដល់ឲ្យអ្នកមានតែការខកបំណង និងធ្វើបាបខ្លួនឯង។ ហើយប្រសិនបើយើងព្យាយាមឈប់ស្វែងរកស្នេហា ឬឈប់ស្រលាញ់គេតែម្ខាងទៀតនោះ តើនឹងមានអ្វីកើតឡើង? ច្បាស់ណាស់ វានឹងផ្ដល់ឲ្យអ្នកនូវអត្ថប្រយោជន៍ដូចខាងក្រោម៖

១.អ្នកអាចសម្រាក

ការ​រត់តាម​ស្នេហា​ ឬស្រលាញ់គេម្នាក់ឯង គឺ​ពេល​ខ្លះ​ហត់​នឿយណាស់។ អ្នកបានផ្លាស់ប្ដូរខ្លួនអ្នក ខ្ជះខ្ជាយពេលវេលាបង្វិលឆ្វេងស្តាំ ប៉ុន្តែ​នៅ​ទី​បញ្ចប់ គ្មាន​នរណា​ម្នាក់​ចូល​ចិត្ត​យើង​ទាល់​តែ​សោះ។ ការអត់ធ្មត់មានដែនកំណត់។ តើអ្នកណាអាចស៊ូទ្រាំនឹងរឿងបែបនេះបានញឹកញាប់ប៉ុណ្ណា? ដូច្នេះសូមព្យាយាមសម្រាក ហើយយកជីវិតរបស់អ្នកពីមុនមកវិញ។ អ្នកអាចមានពេលវេលាដើម្បីជួបមិត្តភក្តិ ទៅកន្លែងហាត់ប្រាណ មើលស៊េរីរឿងល្បីៗ ដែលអ្នកចូលចិត្ត ចូលគេងឲ្យលឿន ឬអានសៀវភៅ ជាដើម វាច្បាស់ជាធ្វើឲ្យជីវិតអ្នកស្រស់បំព្រងជាងមុន។

២.ផ្តោតលើខ្លួនអ្នក

ការផ្តោតលើខ្លួនឯង គឺជាមូលដ្ឋានគ្រឹះនៃសុខភាពល្អ និងធ្វើឲ្យអ្នកមើលទៅល្អ នៅលើការណាត់ជួបផងដែរ។ ពេលខ្លះការណាត់ជួបគ្រាន់តែរារាំងអ្នកពីការធ្វើជាខ្លួនអ្នក។ មនុស្សមួយចំនួនថែមទាំងឈប់ធ្វើរឿងដែលពួកគេចូលចិត្ត ដើម្បីរៀបចំខ្លួនបំពេញចិត្តតាមដៃគូ ឬអាចនិយាយបានថា ព្រមធ្វើគ្រប់យ៉ាង ដើម្បីឲ្យគេមកស្រលាញ់យើងវិញ។ ឧទាហរណ៍ ពួកគេឈប់ហាត់យូហ្គា ឬជប់លៀងជាមួយមិត្តភក្តិ ព្រោះតាមបំពេញចិត្ត មនុស្សដែលមិនចាប់អារម្មណ៍យើងសោះ។

៣.អ្នកត្រូវគិតឡើងវិញថា តើមនុស្សប្រភេទណាដែលអ្នកពិតជាចង់បាន

អ្នកត្រូវប្រាដកចិត្ត នៅពេលអ្នកចូលចិត្តនរណាម្នាក់។ តើអ្នកខ្វល់ពីកន្លែងដែលគាត់រស់នៅទេ? តើសត្វអ្វីត្រូវចិញ្ចឹម កម្ពស់អ្វី អ្នកមិនខ្វល់ទេ ព្រោះអ្នកចូលចិត្តគាត់រួចទៅហើយ។ ដូច្នេះ​សូម​ថយ​ក្រោយ​មួយ​ជំហាន សម្រាក ហើយ​ព្យាយាម​កាត់​បន្ថយ​ទម្លាប់ និង​រឿង​បែប​នេះ។ ត្រលប់​មក​សួរ​ខ្លួន​ឯង​វិញ​ថា ​តើ​អ្វី​ទៅ​ជា​សារៈសំខាន់​នៃ​ការ​ចង់​បាន​របស់អ្នក ពេលគេស្រលាញ់អ្នកវិញ?

៤.ស៊ាំនឹងការនៅម្នាក់ឯង

មនុស្ស​ជា​ច្រើន​ប្រហែល​ជា​មិន​ចូល​ចិត្ត​ប្រយោគ​នេះ​ទេ ប៉ុន្តែ​សាក​ល្បង​មើល​វា​ ឬយក​រឿង​មិត្តភក្ដិ​ជា​ឧទាហរណ៍។ ពេលនាង​បាន​លែង​លះ​ពី​ប្តី​ដំបូងៗ ​នាងមិន​ធ្លាប់​នៅ​ម្នាក់​ឯង​ទាល់​តែ​សោះ។ ប៉ុន្តែយូរៗទៅ នាងក៏ទម្លាប់ជាមួយការរស់នៅម្នាក់ឯងបាន។ ដូច្នេះ ចំណុចនេះ យើងគួរបកមកគិតផងដែរ បើទោះជាគេមិនបានស្រលាញ់យើងវិញទេ នោះវាមិនមែនជាបញ្ហា យើងខំថែរក្សាខ្លួនឯង មើលថែទាំងសុខភាព សម្រស់ និងរាងកាយ មិនយូរថ្ងៃណាមួយ យើងច្បាស់ជាជួបមនុស្សដែលស្រលាញ់យើងមិនខាន។

៥.ស្នេហានឹងមករកអ្នកដោយខ្លួនឯង

សុភមង្គលគឺដូចជាមេអំបៅ អ្នកកាន់តែដើរឆ្ពោះទៅរកវា វានឹងហោះទៅកាន់តែឆ្ងាយពីអ្នក។ ប៉ុន្តែប្រសិនបើអ្នកមិនអើពើជាមួយវាទេ វានឹងមករកយើងដោយខ្លួនឯង នៅពេលដែលយើងភ្លេចខ្លួន។

ប្រភព៖ sanook

Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T