ភ្នំពេញ៖ ជាការពិត មិនត្រឹមតែជាតារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព និងមានគាំទ្រពីសំណាក់ទស្សនិកជន តែប៉ុណ្ណោះទេ ប៉ុន្តែ កញ្ញា ទេព បូព្រឹក្ស តែងតែនាំមកនូវ ការបង្ហាញពីស្ទាយ៍តុបតែងខ្លួនដ៏ទាក់ទាញជាច្រើន មិនថាជាស្ទាយ៍បែបសម័យថ្មី ឬបុរាណនោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ ដូចដែលមហាជនអ្នកគាំទ្របានដឹងហើយថា បច្ចុប្បន្ននេះ កញ្ញា ទេព បូព្រឹក្ស និងដៃគូ ស្នេហា លោក ជី ដេវីត កពុងតែត្រៀមខ្លួនក្លាយជាឪពុកម្ដាយគេទៅហើយ ខណៈដែល តារាចម្រៀងស្រីរូបនេះកំពុងពរពោះកូនដំបូង ស្ទើរតែជិតគ្រប់ខែទៅហើយ ដោយក្នុងនោះ កញ្ញា មិនបានបញ្ជាប់ភេទកូននៅក្នុងពោះនៅឡើយនោះទេ។
ជាក់ស្ដែង ខណៈដែលកំពុងពរពោះ ថែមទាំងពោះក៏កាន់តែធំនេះផងដែរ ទេព បូព្រឹក្ស ក៏កាន់តែស្អាត នៅតែខ្ញង់មិនចាញ់ពេលមុននោះឡើយ។ ដោយលើកនេះចេញមកបង្ហាញ ជាមួយការMakeup យ៉ាងស្រស់ស្អាត បបូរមាត់ស្លេកៗបែបអ៉ឺរ៉ុប ប្លែក ជាមួយនឹងស្ទាយ៍សក់ខ្លី បូករួមក្រវិលធំៗ កាន់តែទាក់ទាញតែម្ដង៕
សូមទស្សនារូបភាពខាងក្រោម៖






