អីយ៉ាសៗ! លោកគ្រូ Zidane ត្រៀមខ្លួនរួចរាល់ សម្រាប់ការមកដឹកនាំក្រុមមួយនេះ ក្នុងឆ្នាំ២០២៣ខាងមុខ

//s9.kh1.co/93/93154b651a6cac2b695fcae7d27aaa2e001a74b2.jpg
កីទ្បា

 ២២-វិច្ឆិកា-២០២២ ១០ព្រឹក · ៣ ឆ្នាំមុន

លោកគ្រូ Zidane ត្រៀមខ្លួនរួចរាល់ សម្រាប់ការមកដឹកនាំក្រុមមួយនេះ ក្នុងឆ្នាំ២០២៣ខាងមុខ

បរទេស៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា អតីតគ្រូបង្វឹកក្រុម Real Madrid លោក Zinedine Zidane កំពុងត្រៀមជំនួសតំណែងលោក Didier Deschamps នៅឆ្នាំ២០២៣ ខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=378,q=100/65/65d02933ed1d0a13a134f2cc01342dddd2c12b19.jpg

លោក Deschamps បានដឹកនាំក្រុមជម្រើសជាតិបារាំង ឈ្នះពានបាល់ទាត់ពិភពលោកក្នុងឆ្នាំ២០១៨។  យ៉ាងណាមិញ កុងត្រារបស់គាត់ជាមួយនឹងក្រុមមាន់គកបារាំង ក៏ជិតនឹងផុតសុពលភាពផងដែរ ពោលគឺនៅបញ្ចប់ព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ នេះ ប៉ុណ្ណោះ​ ខណៈការចរចាកុងត្រាថ្មី នៅមិនបន្តមានភាពស្រពេចស្រពិលនៅឡើយ។

ជាមួយគ្នានេះ លោក Deschamps មានជំហរចង់បន្តជាមួយក្រុមបារាំង ប៉ុន្តែសហព័ន្ធ ហាក់មានទិសដៅថ្មី ប្រសិនបើពួកគេត្រូវជ្រុះចេញពីពានរង្វាន់ World Cup នៅកាតានេះ មិនអាចការពារតំណែងជើងឯកបាន។

https://s9.kh1.co/__image/w=650,h=366,q=100/1e/1e25845773acdbbce6cf740a9840429051b5c31e.jpg

ជាក់ស្ដែងបើយោងតាមកាសែត  Mundo Deportivo បានឲ្យដឹងថា Zidane មាន​កិច្ច​ព្រម​ព្រៀង​រួច​ហើយ​ដើម្បី​ស្នង​តំណែងលោក Deschamps ក្រោយ​បញ្ចប់ព្រឹត្តិការណ៍ World Cup នេះ។

ប្រភពដដែលបានបន្ថែមទៀតថា មូលហេតុដែល Zidane បដិសេធសំណើមិនដឹកនាំក្លិប Paris Saint-Germain កាលពីមុនរដូវកាល ២០២២/២៣ គឺដោយសារតែរូបលោក រង់ចាំការងារដឹកនាំក្រុមជម្រើសជាតិបារាំង ក្រោយបញ្ចប់ព្រឹត្តិការណ៍ World Cup នៅកាតា៕

ប្រភព AF

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T