យល់ដឹង៖ សម្រាប់មនុស្សស្រី នៅពេលណា ដែលស្នេហាត្រូវបានបញ្ចប់ទៅជាយូរមកហើយ ហើយមិនទាន់មានសង្សារថ្មីនៅឡើយ ប៉ុន្តែភ្លាមៗនោះ អតីតមិត្តប្រុសស្រាប់តែលេចមុខបង្ហាញខ្លួនមកវិញ ដើម្បីសុំផ្សះផ្សាសុំត្រូវគ្នាវិញ នាងច្បាស់ជាពិបាកក្នុងការសម្រេចចិត្ត ថាតើគួរទទួលយកវិញឬក៏អត់? ខណៈដែលពេលនេះ ចិត្តរបស់នាង នៅមានមនុស្សអតីតនេះ ៥០/៥០ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែយ៉ាងណាក៏ដោយ ប្រសិនបើសង្សារចាស់របស់អ្នកមកសុំត្រូវគ្នា ស្របពេលដែលអ្នកក៏លែងមានចិត្តស្រលាញ់គេទៀតហើយ អ្វីដែលអ្នកគួរឆ្លើយ កុំឲ្យមានបញ្ហាល្អក់កករម្ខាងណា ឬចប់ដោយសន្តិវិធី សូមមកមើល ៣ ចំណុចខាងក្រោម៖
១.ផ្តល់ពេលវេលាឲ្យខ្លួនឯង ហើយគិតដោយប្រុងប្រយ័ត្នមុនពេលឆ្លើយតប
ប្រសិនបើអតីតរបស់អ្នក ត្រលប់មកសុំការផ្សះផ្សាដោយមិនបានរំពឹងទុក ទន្ទឹមនឹងការពិតដែលថាអ្នកមិនមានអ្នកនៅជុំវិញឥឡូវនេះ អាចបង្កឲ្យមានការយល់ច្រឡំ មានអារម្មណ៍ភ័យខ្លាចអតីតកាល ហើយមិនចង់ឈឺដូចមុនទេ។ ប្រសិនបើនៅតែស្ថិតក្នុងស្ថានភាពមិនបានត្រៀមខ្លួន យើងណែនាំឲ្យអ្នកដើរថយក្រោយ ហើយដោះស្រាយជាមុនសិន ហើយបន្ទាប់មកគិតយឺតៗ។ ប្រសិនបើគាត់បានកែប្រែខ្លួនឯងច្រើនខុសពីមុន ហើយអ្នកពិតជាមិនបានកាត់ចិត្តពីគាត់ចោលទេ កុំប្រញាប់បដិសេធភ្លាមៗអី។

២.ប្រាប់គាត់ឲ្យត្រលប់ទៅវិញ ហើយគិតម្ដងទៀត
នៅពេលអ្នកកំពុងគិតពិចារណាឡើងវិញ គាត់ក៏គួរតែគិតដូចគ្នា។ តើមុននេះអ្នកទាំងពីរបែកគ្នាដោយមូលហេតុអ្វី? ហេតុអ្វីមិនអាចបន្ត? ប្រសិនបើការចាប់ផ្តើមឡើងវិញកើតឡើង តើវានឹងវិលទៅរកទង្វើដដែលៗដូចមុនទេ? ដូច្នេះបើឲ្យគាត់ត្រលប់ទៅគិតម្ដងទៀត អាចទទួលបានចម្លើយច្បាស់លាស់ជាងនេះ រួចហើយព្យាយាមត្រលប់មកនិយាយម្ដងទៀត វានឹងប្រសើរពេលបន្តទៅពេលខាងមុខទៀត។

៣.ថ្លឹងថ្លែងមើលថា តើអ្នកត្រៀមខ្លួនដើម្បីត្រលប់ទៅឈឺម្តងទៀតឬអត់
ប្រសិនបើអ្នកព្យាយាមពិនិត្យមើលអ្វីគ្រប់យ៉ាងគឺល្អ ចូរថ្លឹងថ្លែងពីគុណសម្បត្តិ និងគុណវិបត្តិរបស់គាត់។ ឥឡូវនេះវាដល់ពេលដែលអ្នកសម្រេចចិត្តហើយ។ តើអ្នកនឹងបន្តឬទេ? បើអ្នកជ្រើសរើសសម្រេចចិត្តត្រលប់ទៅជាមួយគ្នាវិញ អ្នកត្រូវតែសុខចិត្តទទួលយកហានិភ័យដែលអ្នកអាចត្រលប់ទៅរកការឈឺចាប់ដដែលៗ។ ប៉ុន្តែប្រសិនបើអ្នកគិតថាអ្នកនឹងមិនចង់ត្រលប់ទៅជួបរឿងឈឺចាប់ទៀតទេ អ្នកត្រូវសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់។ សម្រាប់គាត់ និងអ្នក ចាប់ផ្តើមឡើងវិញ មិនចាំបាច់រំពឹងអ្វីពីគ្នាទៅវិញទៅមកទេ។
ប្រភព៖ sanook