សម្តេចតេជោ ហ៊ុន សែន តេស្តវិជ្ជមានកូវីដ១៩

//s9.kh1.co/75/7598f683a9488d605a07a8ae7c3798c94684e7f1.jpg
សង្គម

 ១៥-វិច្ឆិកា-២០២២ ៨ព្រឹក · មួយឆ្នាំមុន

សម្តេចតេជោ ហ៊ុន សែន តេស្តវិជ្ជមានកូវីដ១៩ នៅមន្ទីរពេទ្យប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពីតេស្តរហ័សនៅកម្ពុជា លទ្ធផលអវិជ្ជមាន

រាជធានីភ្នំពេញ ៖ នេះបើយោងតាមប្រសាសន៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចបានតេស្តវិជ្ជមានកូវីដ១៩ នៅមន្ទីរពេទ្យប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពីសម្តេចបានហោះទៅដល់ប្រទេសនេះកាលពីល្ងាចម្សិលមិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ សម្តេចមានប្រសាសន៍បន្តថា ជាសំណាងមួយដោយសារតែ ម្សិលមិញនេះសម្តេចបានធ្វើដំណើរយឺត ខកខានមិនបានចូលរួមបាយល្ងាចជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលមួយចំនួនដែលរៀបចំដោយប្រធានាធិបតីបារាំង ស្របពេលដែលសម្តេចបានតេស្តរាល់ថ្ងៃ ជាពិសេសតេស្តរហ័សមុនចេញដំណើរ តែលទ្ធផលអវិជ្ជមាន។

គួរបញ្ជាក់ផងដែរថា សម្តេចបានសម្រេចឲ្យប្រតិភូកម្ពុជា វិលត្រឡប់ទៅកម្ពុជាវិញទាំងអស់។ ឯតំណាងប្រទេសអាស៊ាន កំពុងចរចាប្រគល់ជូនឥណ្ឌូនេសុីជាតំណាងតែម្តង។ ទៀតសោត សម្តេចបានបញ្ជាក់ថា អ្វីដែលអាក់ខានគឺជំនួបបានគ្រោងទុក ជាមួយប្រធានាធិបតីចិននិងប្រធានាធិបតីបារាំង ដែលគ្រោងជួបគ្នានៅបាងកកប្រទេសថៃនាពេលប្រជុំAPEC ចំពោះ សម្តេចនឹងគ្រោងត្រឡប់ទៅដល់កម្ពុជាវិញនៅល្ងាចថ្ងៃនេះជាមួយអាការៈធម្មតា ដោយសម្តេចនឹងបន្តធ្វើការធម្មតាលើកលែងតែការទទួលភ្ញៀវ៕

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

ប្រភព ៖Facebook

Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T