យល់ដឹង៖ ជាការពិត នៅពេលអ្នកស្រលាញ់នរណាម្នាក់ អ្នកតែងតែចង់ឲ្យទំនាក់ទំនងមួយនោះ បានយូរ ប៉ុន្តែក្នុងអំឡុងពេលនៃដំណើរការស្នេហា អ្នកនឹងមិនអាចបញ្ឈប់គ្រានៃការសង្ស័យ និងភាពមិនច្បាស់លាស់អំពីទំនាក់ទំនងរបស់អ្នកបានទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ តើធ្វើដូចម្តេចដើម្បីឲ្យយើងអាចបញ្ឈប់ការសង្ស័យទាំងនោះ? តើធ្វើដូចម្តេចដើម្បីឲ្យ ស្នេហាស្ថិតស្ថេរយូរអង្វែង? ធ្វើម៉េចទើបដឹងថាមនុស្សដែលយើងស្រលាញ់ជាមនុស្សដែលយើងតាមរកយូរមកហើយ?
ដូច្នេះ ចូរគិតមើលថា តើអ្នកទាំងពីរធ្លាប់បានអនុវត្តតាមវិធីខាងក្រោមនេះឬក៏អត់? បើនៅទេ សូមមើលការបកស្រាយខាងក្រោម ដើម្បីបំបាត់ចម្ងល់នូវសំណួរខាងលើ៕
១.ប្រាប់គ្នាទៅវិញទៅមក អំពីផែនការអនាគត ពេលមានអារម្មណ៍ល្អជាមួយគ្នា
ប្រសិនបើសូម្បីតែការរៀបគម្រោងអនាគតជាមួយគ្នា ក៏មិនអាចធ្វើបានក៏ដោយ ផ្ទុយទៅវិញមានមនោសញ្ចេតនាអវិជ្ជមាន ការព្រួយបារម្ភ ភាពអសន្តិសុខ និងការឈ្លោះប្រកែកគ្នា នេះមានន័យថាអ្នកទាំងពីរ ពិតជាមិនទុកចិត្តគ្នាទៅវិញទៅមកឡើយ។ ហើយទំនាក់ទំនងបែបនេះច្រើនតែពិបាកក្នុងការរក្សាឲ្យបានយូរ។ មិនយូរមិនឆាប់ មានកត្តាដែលនាំឲ្យមានការប្រេះឆារវាងអ្នកទាំងពីរ។ ទំនាក់ទំនងគឺសន្យា តែនៅពេលដែលមនុស្សពីរនាក់អាចអង្គុយជាមួយគ្នាពិភាក្សាសម្រាប់ខែ និងថ្ងៃខាងមុខប្រកបដោយសុភមង្គល។
២.គ្រប់ពាក្យសន្យាហើយ ត្រូវធ្វើឲ្យបាន
នៅក្នុងទំនាក់ទំនងដែលមានសុខភាពល្អ អ្នក និងដៃគូរបស់អ្នក តែងតែមានអារម្មណ៍សុវត្ថិភាព និងជឿជាក់គ្នាទៅវិញទៅមក។ ប៉ុន្តែតើគេអាចទុកចិត្តបានទៀតទេ បើភាគីម្ខាងទៀតនៅតែភ្លេចពាក្យសន្យា? គោរពមនុស្សដែលអ្នកស្រលាញ់ ដោយមិនធ្វើការសន្យា ដែលអ្នកមិនអាចផ្តល់ឲ្យ។ ឬបើប្រើពាក្យសន្យាហើយ ត្រូវតែបំពេញ ធ្វើឲ្យបានដូចពាក្យសន្យា។
៣.កុំហួងហែងពេក
មនុស្សគ្រប់រូបមានគំនិត ការគិតរៀងខ្លួន ហើយប្រសិនបើអ្នក ពិតជាយកចិត្តទុកដាក់ចំពោះមនុស្សដែលអ្នកស្រលាញ់ ឬហួងហែងខ្លាំងពេក ដោយបិទសិទ្ធ នោះអ្នកដូចជាដាក់បន្ទុកលើបុគ្គលនោះយ៉ាងដូច្នោះ។
៤.ទោះជាម៉ោងធ្វើការខុសគ្នា ក៏អ្វីៗនៅតែល្អ
រឿងសំខាន់ទីពីរនៅក្នុងស្នេហា គឺភាពសុខដុមនិងការអត់ឱន។ មនុស្សគ្រប់រូបមានសិទ្ធិរស់នៅក្នុងជីវិតរបស់ពួកគេ ហើយប្រសិនបើ អ្នកស្រលាញ់នរណាម្នាក់ អ្នកនឹងមិនស្ទាក់ស្ទើរក្នុងការខិតខំប្រឹងប្រែងឲ្យសមស្របនឹងជីវិតនោះឡើយ។
៥.កុំពូកែងក់ង Drama ខ្លាំងពេក
តើអ្នកណាអាចទ្រាំនឹងការងក់ងរបស់ពួកគេគិតនិងចង់បានពេញមួយថ្ងៃ? ពេលខ្លះភាពស្ងៀមស្ងាត់មិនមែនជាមាសទេ ប៉ុន្តែជាដាវមុខពីរដែលជះឥទ្ធិពលយ៉ាងខ្លាំងទៅលើស្នេហា។
៦.អ្នកតែងតែមានមោទនភាពលើបុគ្គលនោះ
ប្រសិនបើអ្នកមិនអាចទទួលយកបានថា គេចាត់ទុកអ្នកដទៃល្អជាងអ្នក គេនោះជោគជ័យជាងអ្នក នោះទំនាក់ទំនងរបស់អ្នកពោរពេញទៅដោយភាពអាត្មានិយម ការច្រណែន និងអវិជ្ជមាន។ នៅក្នុងទំនាក់ទំនងវិជ្ជមាន យើងសប្បាយចិត្តដែលឃើញអ្នកដទៃសប្បាយចិត្ត ហើយតែងតែមានមោទនភាពដែលឃើញបុគ្គលនោះសម្រេចបាន។
៧.កុំតាមដានពេក
ប្រសិនបើអ្នកមិនខ្វល់ពីអារម្មណ៍ដៃគូរបស់អ្នកទេ អ្នកនឹងមិនខ្វល់ច្រើនអំពី ថាតើអ្នកត្រូវប្រកាសថាផែនការនេះបានផ្លាស់ប្តូរឬអត់នោះទេ។ ទន្ទឹមនឹងនោះ ស្នេហាពិតធ្វើឲ្យមនុស្សប្រាស្រ័យទាក់ទងគ្នាកាន់តែច្រើន ធ្វើសម្បទានគ្នាទៅវិញទៅមក និងចេះពិភាក្សាគ្នាដើម្បីដោះស្រាយបញ្ហាជាមួយគ្នា។
៨.ឈ្លោះហើយក៏មកលួងលោមគ្នា
ស្នេហាមានន័យថា ការយោគយល់ និងការអត់ឱន។ កុំប្រើពាក្យឈ្លោះប្រកែកគ្នាធ្វើបាបមនុស្សដែលខ្លួនស្រលាញ់។ បន្ទាប់ពីសង្គ្រាមត្រជាក់ កុំនៅស្ងៀម ធ្វើសកម្មភាពបង្ហាញអ្នកដទៃថា អ្នកកំពុងព្យាយាមយល់ពីគំនិតរបស់គាត់។
៩.កុំប្រចណ្ឌហួសហេតុពេក
ការប្រចណ្ឌគឺជាគ្រឿងទេសនៃសេចក្តីស្រលាញ់ ប៉ុន្តែនៅពេលដែលការប្រចណ្ឌលើសពេក នោះស្នេហានឹងក្លាយទៅជាបន្ទុកបន្តិចម្តងៗ។ អ្នកត្រូវរៀនទុកចិត្តភាគីម្ខាងទៀត ទើបដួងចិត្តរបស់អ្នកបានសុខស្រួល ហើយស្នេហាអ្នកនឹងបានសុខ។
១០.កុំហែកហួរគ្នាប្រាប់មនុស្សជុំវិញខ្លួនពេលឈ្លោះគ្នាតិចតួច
រាល់ពេលដែលយើងឈ្លោះជាមួយគូស្នេហ៍ យើងច្រើនតែចូលចិត្តនិយាយអាក្រក់ពីគាត់ទៅកាន់មិត្តជិតស្និទ្ធរបស់យើង។ ប៉ុន្តែតើអ្នកដឹងទេថាការនិទានរឿងនេះមិនមានផលប៉ះពាល់អ្វីនោះទេ ក្រៅពីមិត្តរបស់អ្នកទំនងជានឹងគិតអាក្រក់ដល់ដៃគូរបស់អ្នក។ ផ្ទុយទៅវិញ ព្យាយាមអង្គុយជាមួយគ្នា វិភាគស្ថានភាពដោយស្ងប់ស្ងាត់ និងស្វែងរកដំណោះស្រាយជាមួយមនុស្សដែលអ្នកស្រលាញ់។
១១.ឈប់គិតថាខ្លួនឯងតែងតែត្រូវ
ក្នុងទំនាក់ទំនងដ៏ទន់ខ្សោយ មនុស្សតែងធ្វើបាបគ្នាទៅវិញទៅមក ដោយសាររឿងតូចតាច។ អ្នកមិនស្ងប់ចិត្ត មើលឃើញបញ្ហាគ្រប់ទិសទី មានត្រូវនិងខុស។ បើអ្នកចង់បានស្នេហាយូរអង្វែង ចូរបំបែកទម្លាប់នោះ។
១២.កុំយកមនុស្សដែលយើងស្រលាញ់ ទៅប្រៀបធៀបអ្នកដទៃ
នៅពេលដែលមនុស្សម្នាក់ស្រលាញ់អ្នកពិតប្រាកដ គាត់នឹងទទួលយកអ្នកថាអ្នកជានរណា គាត់មិនប្រៀបធៀបអ្នកជាមួយនរណាម្នាក់ មិនបង្ខំអ្នកឲ្យធ្វើបែបនេះ ឬធ្វើឲ្យគាត់សប្បាយចិត្តនោះទេ។
១៣.មិនបន្ទោសដៃគូរបស់អ្នក
នៅពេលអ្នកចាប់ផ្តើមរកវិធីបន្ទោសអ្នកដទៃ ជាជាងព្យាយាមរកវិធីដោះស្រាយបញ្ហាដែលអ្នកទាំងពីរមាន ទំនាក់ទំនងរបស់អ្នកកំពុងស្ថិតក្នុងគ្រោះថ្នាក់ហើយ។ បើអ្នកចង់បានស្នេហាយូរអង្វែង និងស្ថិតស្ថេរ ត្រូវចេះមើលថែអ្នកដទៃ ហើយរួមចាប់ដៃគ្នា និងទទួលខុសត្រូវលើអ្វីៗគ្រប់យ៉ាង រួមទាំងកំហុសផងដែរ។
ប្រភព៖ kenh14