អង់គ្លេស៖ យោងតាមការចុះផ្សាយរបស់ Todofichajes គឺកីឡាករ Hakim Ziyech ត្រៀមនឹងចាកចេញពីក្លិប Chelsea នៅខែមករាខាងមុខ ដោយគ្រោងនឹងផ្ទេរទៅក្លិប AC Milan ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Ziyech បានចរចារួចជាមុនជាមួយក្រុមនៅ Serie A មួយនេះដោយគេគ្រោងនឹងផ្លាស់ទៅតាំងពីរដូវក្ដៅឆ្នាំនេះម៉្លេះ តែត្រូវអាក់ខានវិញ។

AC Milan គ្រោងនឹងខ្ចីជើង កីឡាករសញ្ជាតិម៉ារ៉ុករូបនេះ នៅខែមករាជាមួយលក្ខខណ្ឌអាចទិញផ្ដាច់បាននៅរដូវក្ដៅឆ្នាំក្រោយ ដោយ ភាគីលោក Graham Potter នឹងទាមទារប្រាក់ថ្លៃផ្ទេរមិនលើសពី ២៩លានដុល្លារនោះទេ។

នៅរដូវកាលថ្មីនេះ Hakim Ziyech បានជាប់ជម្រើស១១នាក់ដំបូងនៅ ការប្រកួត Prrmier League តែ១ប្រកួតប៉ុណ្ណោះ៕

ប្រភព៖ caughtoffside