ឃា.ត.ក.រ.ហត្ថលេខាមុខញញឹម ស.ម្លា.ប់.មនុស្សស្រី ពីរដ្ឋផ្សេងៗគ្នាក្នុងរយៈពេល៥ឆ្នាំ

//s9.kh1.co/d6/d6be8cd64dfa9de29b26724a58184ff5a3269816.jpg
សង្គម

 ០៨-វិច្ឆិកា-២០២២ ១១ព្រឹក · ៣ ឆ្នាំមុន

Keith Hunter Jesperson បាន.ស.ម្លា.ប់.មនុស្សស្រីដល់ទៅ៨នាក់ និងសរសេរសំណេរ ដែល​រៀបរាប់យ៉ាង​លម្អិត​អំពី​.ឧ.ក្រិ.ដ្ឋ.ក.ម្ម.​របស់ខ្លួន និងភ្ជាប់ជាមួយនឹងការចុះហត្ថលេខា​ដោយរូបស្នាមញញឹម។

អាមេរិក៖ នៅចន្លោះពីឆ្នាំ១៩៩០ ដល់១៩៩៥ Keith Hunter Jesperson បាន.ស.ម្លា.ប់.មនុស្សស្រីដល់ទៅ៨នាក់ និងសរសេរសំណេរ ដែល​រៀបរាប់យ៉ាង​លម្អិត​អំពី​.ឧ.ក្រិ.ដ្ឋ.ក.ម្ម.​របស់ខ្លួន និងភ្ជាប់ជាមួយនឹងការចុះហត្ថលេខា​ដោយរូបស្នាមញញឹម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង Jesperson បានកើតនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ១៩៥៥ ក្នុងទីក្រុង Chilliwack របស់ខេត្ត British Columbia នៃប្រទេសកាណាដា។ ហើយជីវិតដំបូងរបស់គាត់ បានផ្តល់តម្រុយដ៏.អា.ក្រ.ក់.ថាគាត់នឹងធំឡើង ក្លាយជា.ឃា.ត.ក.រ ដែលតាំងពីក្មេង គាត់ចូលចិត្តការធ្វើ.ទា.រុ.ណ.ក.ម្ម និង.ស.ម្លា.ប់.សត្វជាដើម។ ចំណែកឪពុករបស់គាត់វិញ តែងតែ.វា.យ.ដំ.លើគាត់ ដោយប្រើខ្សែក្រវ៉ាត់ និង.ឆ.ក់.ខ្សែភ្លើង ខណៈមិនដែលហាមគាត់ក្នុងការធ្វើសកម្មភាព.អា.ក្រ.ក់.ទាំងឡើយទេ។

លុះពេល Jesperson មានអាយុ១២ឆ្នាំ គ្រួសាររបស់គាត់បានផ្លាស់ទៅរស់នៅក្នុងទីក្រុង Selah របស់រដ្ឋ Washington ដែលជាកន្លែងគាត់ក្លាយជាមនុស្សម្នាក់ ចូលចិត្តប្រើ.ហិ.ង្សា និងមានថ្ងៃមួយ គាត់ថែមទាំងបាន.ចា.ប់.ក្បាលរបស់ក្មេងប្រុសម្នាក់ ឲ្យចូលក្រោមទឹក។ បន្ថែមពីទៀត គាត់ក៏ធ្លាប់បាន.វា.យ.មិត្តរួមថ្នាក់របស់គាត់យ៉ាង.ធ្ង.ន់.ធ្ង.រ រហូតដល់.ស.ន្ល.ប់.បាត់បង់ស្មារតីផងដែរ។

ក្រោយពីបញ្ចប់ការសិក្សានៅវិទ្យាល័យ Jasperson មិនបានបន្ដការសិក្សាទៀតឡើយ ដោយសារតែឪពុករបស់គាត់ បាននិយាយថា គាត់មិនអាចធ្វើទៅបាន។ ក្នុងឆ្នាំ១៩៧៥ គាត់បានរៀបការជាមួយប្រពន្ធរបស់គាត់ ដែលមានឈ្មោះថា Rose ហើយមានកូនចំនួនបីនាក់រួមគ្នា។ មិនយូរប៉ុន្មាន គាត់ក៏បានចាប់ផ្ដើមការងារជាអ្នកបើករថយន្ដដឹកទំនិញតាមផ្លូវឆ្ងាយ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។

តួយ៉ាង រឿងរ៉ាវ.អា.ក្រ.ក់.ចំពោះ Jasperson បានចាប់ផ្ដើមកើតឡើងក្នុងឆ្នាំ១៩៩០ ដោយជីវិតរបស់គាត់ហាក់មានភាព.ធ្លា.ក់.ចុះ និងប្រពន្ធបាន.លែ.ង.លះ.ជាមួយគាត់ ព្រោះតែសង្ស័យថាគាត់.លួ.ច.លា.ក់.មានដៃគូស្នេហាថ្មី។ ហើយបន្ទាប់មក មិត្តស្រីថ្មីរបស់គាត់ ក៏បាន.បោះ.ប.ង់.ចោ.ល.គាត់ផងដែរ។

ទន្ទឹមនឹងនេះ Jasperson មានអារម្មណ៍.ខឹ.ង.លើមនុស្សស្រីជាខ្លាំង និងបានទៅរំសាយ.កំ.ហឹ.ង.នៅបារ៍មួយកន្លែងក្បែរទីក្រុង Portland របស់រដ្ឋ Oregon។ ហើយគាត់បានជួបជាមួយនឹងនារីម្នាក់អាយុ២៣ឆ្នាំ ដែលមានឈ្មោះថា Taunja Benett និងបានអញ្ជើញនាងឲ្យទៅផ្ទះរបស់គាត់ ក្នុងគោលបំណងចង់រួមមេត្រីជាមួយនាង។ ប៉ុន្ដែវាមិនដូចអ្វីដែលគាត់បានគិតទុកឡើយ ដែលនារីរូបនេះ បានធ្វើឲ្យគាត់.ផ្ទុះ.កំ.ហឹ.ង និងរម្លឹកអំពីអតីតប្រពន្ធរបស់គាត់ផងដែរ។ ហេតុដូច្នេះ គាត់បាន.ដា.ល់.នាងចំនួន២០ដង មុនពេល.រឹ.ត.កនាង ដោយប្រើខ្សែពួរ ដែលយកចេញពីយានដ្ឋានរបស់គាត់។

បន្ទាប់មក សា.ក.ស.ព.របស់នាង Benett ត្រូវបាន Jasperson យកទៅ.បោះ.ចោ.ល.នៅឯជិតច្រាំងទន្លេ Columbia។ ក្នុងខែកុម្ភៈ ឆ្នាំ១៩៩០ មានស្ត្រីម្នាក់អាយុ៥០ឆ្នាំ និងមានឈ្មោះថា Laverne Pavlinac បានចេញមុខសារភាពថា អ្នកស្រីបានរួមដៃជាមួយមិត្តប្រុសរបស់អ្នកស្រី ក្នុងការ.ស.ម្លា.ប់.នាង Benett ខណៈមិត្តប្រុសជាអ្នក.ប.ង្ខំ.ឲ្យអ្នកស្រីចូលរួម.ស.ម្លា.ប់។ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ១៩៩០ អ្នកស្រី រួមទាំងមិត្តប្រុសរបស់អ្នកស្រី ត្រូវបាន.ចា.ប់.ឃា.ត់.ខ្លួន ហើយអ្នកទាំងពីរក៏ត្រូវបាន.កា.ត់.ទោ.ស.ពីបទ.ម.នុ.ស្ស.ឃា.ត នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ១៩៩១។

អ្នកស្រី Pavlinac ត្រូវបាន.កា.ត់.ទោ.ស.ឲ្យជាប់ពន្ធនាគារមិនតិចជាង១០ឆ្នាំ និងមិត្តប្រុសរបស់អ្នកស្រីវិញ ត្រូវបាន.កា.ត់.ទោ.ស.ឲ្យជាប់ពន្ធនាគារដូចគ្នា ប៉ុន្ដែអស់មួយជីវិត។ តាមពិតទៅ អ្នកស្រីសុខចិត្តសារភាពទទួលកំហុស ទាំងដែលខ្លួនឯង និងមិត្តប្រុសមិនបានធ្វើ ដោយសារអ្នកស្រីចង់បញ្ចប់ទំនាក់ទំនងជាមួយមិត្តប្រុស ខណៈមិត្តប្រុសចូលចិត្ត.រំ.លោ.ភ.បំ.ពា.ន.លើអ្នកស្រីជាញឹកញាប់។ ហើយការសារភាពក្នុងការ.ស.ម្លា.ប់.នាង Benett គឺអ្នកស្រីបានធ្វើឡើង បន្ទាប់ពីឃើញសារព័ត៌មានចុះផ្សាយ និងគិតថា វាជាឱកាសមួយដែលអ្នកស្រីអាច.គេ.ច.ចេញពីមិត្តប្រុសបាន។

Jasperson បាន.គេ.ច.ផុ.ត.ពីករណី.ស្លា.ប់.របស់នាង Benett ប៉ុន្ដែគាត់មានភាពក្លាហានជាខ្លាំង ដែលគាត់បានសរសេរនៅលើជញ្ជាំង នៃកន្លែងចំណតរថយន្ដ Montana ដោយរៀបរាប់ថា៖

ខ្ញុំបានសម្លាប់នាង Taunja Benett នៅថ្ងៃទី២១ ខែមករា ឆ្នាំ១៩៩០ ក្នុងទីក្រុង Portland របស់រដ្ឋ Oregon។ ខ្ញុំបាន.វា.យ.ដំ.លើនាង រំ.លោ.ភ.នាង ហើយខ្ញុំពិតជាចូលចិត្តណាស់។ ពិតជាត្រូវ ខ្ញុំមាន.ជំ.ងឺ.ផ្លូ.វ.ចិ.ត្ត ប៉ុន្ដែខ្ញុំរីករាយនឹងខ្លួនឯងដែរ។ អ្នកដទៃទទួលកំហុស ហើយខ្ញុំមានសេរីភាព។

សំណេរលើជញ្ជាំង

នៅចុងបញ្ចប់នៃសំណេរ Jasperson បានចុះហត្ថលេខា ដោយរូបស្នាមញញឹមតែម្ដង។ ហើយចំពោះការសរសេរបែបនេះ ប៉ូលិសពិតជាមិនដឹងថា នរណាម្នាក់ជាអ្នកសរសេរ ឬនៅក្រោយ.ឃា.ត.ក.ម្ម.ទេ ដូច្នេះទើប Jesperson អាចប្រើប្រាស់ជីវិតរស់នៅបានធម្មតាបន្ដទៀត។

ក្នុងខែសីហា ឆ្នាំ១៩៩២ Jasperson បាន.ស.ម្លា.ប់.ជនរងគ្រោះទីពីររបស់គាត់ ដែលនាងមានឈ្មោះថា Claudia។ ហើយនាង Claudia ជាអ្នកដំណើរតាមផ្លូវ និងបានស្នើសុំការធ្វើដំណើរជាមួយ ពី Jasperson នៅទីក្រុង Blythe របស់រដ្ឋកាលីហ្វ័រញ៉ា។ នៅពេលដែលនាង Claudia អង្គុយក្នុងរថយន្ដ ស្រាប់តែ Jasperson បានយកស្កុតរុំដៃ និងបិតមាត់របស់នាង រួមទាំង.ចា.ប់.រំ.លោ.ភ.នាង មុនពេលគាត់.ស.ម្លា.ប់.នាង។

រយៈពេលមួយខែក្រោយមក Jasperson បាន.ស.ម្លា.ប់.ស្ត្រី.រ.ក.ស៊ី.ផ្លូ.វ.ភេ.ទ.ម្នាក់ឈ្មោះថា Cynthia Lyn Rose ក្នុងទីក្រុង Turlock របស់រដ្ឋកាលីហ្វ័រញ៉ា។ ហើយគាត់បានអះអាងថា នាង Rose បាន.ល.ប.ចូលក្នុងរថយន្ដរបស់គាត់ ខណៈពេលគាត់កំពុងលង់លក់ ដែលគាត់បានចតរថយន្ដនៅចំណត និងធ្វើឲ្យគាត់.ខឹ.ង ចំពោះការ.បំ.ពា.ន.ពីនាង។

ក្នុងខែវិច្ឆិកា ឆ្នាំ១៩៩២ Jasperson បាន.ស.ម្លា.ប់.មនុស្សម្ដងទៀត ដែលជាស្ត្រី.រ.ក.ស៊ី.ផ្លូ.វ.ភេ.ទ. ឈ្មោះថា Laurie Ann Pentland ក្នុងទីក្រុង Salem របស់រដ្ឋ Oregon។ ចំពោះមូលហេតុ គឺដោយសារតែនាង បានព្យាយាមគិតថ្លៃសេវាកម្មលើស និង.គំ.រា.ម.គាត់ទូរសព្ទ.ប្ដឹ.ង.ប៉ូលិស ដូច្នេះទើបគាត់.ចា.ប់.ច្រ.បា.ច់.ក.នាងរហូតដល់.ស្លា.ប់។

កន្លងផុតទៅជិតមួយឆ្នាំ ក្នុងខែកក្កដា ឆ្នាំ១៩៩៣ Jesperson បាន.ស.ម្លា.ប់.មនុស្សស្រីម្នាក់ ឈ្មោះថា Jane Doe នៅភូមិ Santa Nella របស់រដ្ឋកាលីហ្វ័រញ៉ា ដែលដំបូងឡើយប៉ូលិសបានសន្និដ្ឋានថា នាង Doe បាន.បា.ត់.ប.ង់.ជីវិតដោយសារការប្រើប្រាស់ថ្នាំលើសកម្រិត។

ហើយនៅក្នុងខែមករា ឆ្នាំ១៩៩៥ Jesperson បាន.ស.ម្លា.ប់.មនុស្សស្រីម្នាក់ទៀត ឈ្មោះថា Angela Subrize បន្ទាប់ពីគាត់បានចំណាយពេលលើផ្លូវចំនួនប៉ុន្មានថ្ងៃជាមួយនាង។ ដើម្បីកុំឲ្យនរណាម្នាក់អាចកំណត់អត្តសញ្ញាណរបស់នាងបាន Jesperson បាន.ច.ង.សា.ក.ស.ព ជាប់នឹងរថយន្ដ រួចបើកលើផ្លូវថ្នល់ រហូតបានចម្ងាយជាង១៩គីឡូម៉ែត្រ ទើបគាត់.បោះ.ចោ.ល.សា.ក.ស.ព។

ក្នុងខែមីនា ឆ្នាំ១៩៩៥ Jesperson បាន.ច្រ.បា.ច់.ក.ស.ម្លា.ប់.មិត្តស្រីរបស់គាត់ ឈ្មោះថា Julie Ann Winningham។ ចំពោះការ.ស.ម្លា.ប់.មិត្តស្រី បានធ្វើឲ្យប៉ូលិសដាក់ការ.ស.ង្ស័.យ.លើ រូបគាត់ផ្ទាល់តែម្ដង និងបាន.ចា.ប់.ឃា.ត់.ខ្លួនយកទៅសាកសួរចម្លើយ។

នៅទីបំផុត Jesperson បានសារភាពថា គាត់ពិតជាបាន.ស.ម្លា.ប់.មិត្តស្រីរបស់គាត់មែន និងមិនមែនជា.សា.ក.ស.ព.ដំបូងឡើយសម្រាប់គាត់ ដែលគាត់បាន.ស.ម្លា.ប់ ដោយមានជនរងគ្រោះក្រោមស្នាដៃគាត់ ដល់ទៅ១៨៥នាក់ឯណោះ។ ប៉ុន្ដែមានភស្តុតាងជាក់លាក់ចំនួន៨នាក់ប៉ុណ្ណោះ ដូច្នេះ គាត់ត្រូវបាន.កា.ត់.ទោ.ស.ឲ្យជាប់ពន្ធនាគារអស់មួយជីវិតចំនួនបីដង ដែលមានន័យថាគាត់អាចនឹងត្រូវបានដោះលែងនៅពេលណាមួយ ហើយជាប់ពន្ធនាគារបន្ដ សម្រាប់ការជាប់ពន្ធនាគារអស់មួយជីវិតចំនួនពីរដងទៀត។

ចំណែកអ្នកស្រី Pavlinac និងមិត្តប្រុសដែលទទួលទោសជំនួស Jesperson ចំពោះករណីសម្លាប់របស់នាង Benett ត្រូវបានដោះលែងឲ្យមានសេរីភាពវិញ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៩៦ បន្ទាប់ពី Jesperson បានសារភាព និងមានភស្តុតាងគួរឲ្យជឿជាក់នៃកំហុស។

ក្នុងខែកញ្ញា ឆ្នាំ២០០៩ Jesperson ត្រូវបានរកឃើញថាជាប់ពាក់ព័ន្ធជាមួយ.ឃា.ត.ក.ម្ម.មួយទៀត និងត្រូវបានកាត់ទោសបន្ថែមទៀត នៅខែមករា ឆ្នាំ២០១០ ដែលធ្វើឲ្យគាត់ត្រូវជាប់ពន្ធនាគារអស់មួយជីវិត សរុបទាំងអស់ចំនួនបួនដង។ យ៉ាងណាមិញ ក្នុងឆ្នាំ២០២២នេះ Jesperson មានអាយុ៦៧ឆ្នាំ និងកំពុងស្ថិតក្រោមការឃុំឃាងនៅឯ Oregon State Penitentiary របស់សហរដ្ឋអាមេរិក៕

រក្សាសិទ្ធិដោយ: ខ្មែរឡូត

ប្រភព: wiki / allthatinteresting

សូមទស្សនារូបភាពខាងក្រោម៖

Jesperson (cr to the owner)
Jesperson (cr to the owner)
Jesperson (cr to the owner)
Jesperson (cr to the owner)
Jesperson (cr to the owner)
Jesperson (cr to the owner)
Jesperson (cr to the owner)
Jesperson (cr to the owner)
Jesperson (cr to the owner)
Jesperson (cr to the owner)
Jesperson (cr to the owner)
Jesperson (cr to the owner)
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T