យល់ដឹង៖ មានបញ្ហាជាច្រើនកើតឡើង នៅពេលដែលស្នេហារបស់អ្នកកំពុងពេញស្រលាញ់សុខៗ តែបែរជាត្រូវរស់នៅឆ្ងាយពីគ្នា ដោយសារការងារ ឬការសិក្សានៅស្រុកក្រៅជាដើម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ នៅពេលដែលមនុស្សដែលយើងស្រលាញ់ ត្រូវបានឃ្លាតឆ្ងាយទៅ ក្នុងចិត្តរបស់មនុស្សម្នាក់ៗតែងតែគិតច្រើន ខ្លាចថាបើគេនៅឆ្ងាយពីយើងបែបនេះ តើគេនៅស្រលាញ់យើងដូចមុនអត់? តើគេអាចលួចមានថ្មីឬអត់?
ដូច្នេះ ទោះជាយ៉ាងណាក៏ដោយ ថ្ងៃនេះ យុវវ័យ សូមលើកយក វិធីដែលអាចជួយអ្នកឲ្យស្វែងរកសុភមង្គល និងភាពសុខដុមរមនា ទោះបីជាស្នេហារបស់អ្នក នៅឆ្ងាយគ្នាក៏ដោយក៏មិនណាយចិត្ត៕
១.ការទំនាក់ទំនង
ការមានកាលវិភាគ កំណត់ពេលវេលា និងរបៀបរស់នៅខុសៗគ្នា ធ្វើឲ្យមានការពិបាកសម្រាប់មនុស្សពីរនាក់ក្នុងការសន្ទនាជាងគូស្នេហ៍ដែលនៅជិតគ្នា។ អ្នកអាចនឹងមានអារម្មណ៍ខកចិត្តចំពោះគូស្នេហ៍របស់អ្នក ប្រសិនបើអ្នកមិនទទួលបានការឆ្លើយតបបានរហ័សតាមរយៈសារជាអក្សរ។ សូម្បីតែនៅពេលដែលភ្លេចដាក់សញ្ញាអារម្មណ៍គួរឲ្យស្រលាញ់ក្នុងការសន្ទនា ក៏អាចធ្វើឲ្យអ្នកមានអារម្មណ៍សោកសៅ និងអន់ចិត្តដែរ។ អាក្រក់ជាងនេះទៅទៀត ការរស់នៅឆ្ងាយពីគ្នាក្នុងបរិយាកាសផ្សេងគ្នា ធ្វើការខុសគ្នា ក៏ធ្វើឲ្យអ្នកទាំងពីរគ្មានអ្វីចង់ចែករំលែកជាមួយគ្នាដែរ។ ដូច្នេះ ឥឡូវនេះ អ្វីដែលអ្នកត្រូវធ្វើគឺ៖
- ជូនដំណឹងដល់គូស្នេហ៍របស់អ្នកជាមុន អំពីការមិនអាចឆ្លើយតបសារបាន ព្រោះអ្នករវល់។
- ប្រាប់ពីបរិយាកាសកន្លែងធ្វើការរៀងៗខ្លួន។
- បង្កើតពេលវេលាក្នុងមួយថ្ងៃ ដើម្បីចែករំលែកជាមួយគ្នានូវអ្វីដែលបានកើតឡើងនៅថ្ងៃនោះ។

២.កែប្រែទម្លាប់ស្នេហា
វាពិតជាល្អណាស់ប្រសិនបើអ្នក និងដៃគូរបស់អ្នក អាចបង្កើតពេលវេលាមានកំណត់ សម្រាប់គ្នាទៅវិញទៅមក។ទោះជាយ៉ាងណាក៏ដោយ ការផ្លាស់ប្តូរដែលមិននឹកស្មានដល់ ក៏នឹងធ្វើឲ្យស្នេហាកាន់តែគួរឲ្យចាប់អារម្មណ៍និងទាក់ទាញផងដែរ។ ដូច្នេះហើយ អ្នកគួរតែ៖
- ផ្លាស់ប្តូរទីតាំងណាត់ជួបតាមអនឡាញរបស់អ្នក ដោយច្រៀងខារ៉ាអូខេតាមអនឡាញជាមួយគ្នា ផ្លាស់ប្តូរទីតាំង Face-Time ។ល។
- ធ្វើរឿងភ្ញាក់ផ្អើលដល់មនុស្សជាទីស្រលាញ់របស់អ្នក ដោយការបង្ហាញនៅទីតាំងដែលមានបរិយាកាសស្អាតៗ។
- ធ្វើដំណើរកម្សាន្តដើម្បីពង្រឹងទំនាក់ទំនងរបស់មនុស្សពីរនាក់។
- ផ្តល់ឲ្យគ្នាទៅវិញទៅមកនូវអំណោយឬសំបុត្រ (ទាំងការសរសេរដោយដៃឬអ៊ីម៉ែលអាចធ្វើឲ្យពួកគេភ្ញាក់ផ្អើលនិងរីករាយ)។

៣.ទំនាក់ទំនងផ្នែករាងកាយ
ទោះបីជាអ្នកទាំងពីរមានបុគ្គលិកលក្ខណៈដែលត្រូវគ្នាក៏ដោយ ប៉ុន្តែចម្ងាយផ្លូវកាយនឹងធ្វើឲ្យទំនាក់ទំនងចួនកាលមានអារម្មណ៍ថា ឯកោក្នុងក្តីស្រលាញ់របស់ខ្លួន។ ភាពស្និទ្ធស្នាល ត្រូវបានបង្ហាញថា ជាគ្រឿងទេសស្នេហា ដែលជួយគូស្នេហ៍ អាចដោះស្រាយជម្លោះបានល្អប្រសើរ។ ដូច្នេះអ្នកអាចពិចារណាត្រង់ចំណុច៖
- ការប្រើប្រាស់កម្មវិធីនៅលើទូរស័ព្ទ អាចធ្វើបច្ចុប្បន្នភាពរូបភាពជាមួយគ្នាគ្រប់ពេលវេលា គ្រប់ទីកន្លែង។
- ផ្តល់ឲ្យគ្នាទៅវិញទៅមកនូវ វត្ថុដែលមានក្លិនក្រអូបប្រចាំខ្លួនឲ្យគ្នាទៅវិញទៅមក។
- កុំខ្លាចក្នុងការបង្ហាញអារម្មណ៍ស្និទ្ធស្នាលរបស់អ្នកតាមទូរស័ព្ទ ឲ្យតែអ្នកទាំងពីរបើកចំហ និងគោរពគ្នាទៅវិញទៅមក។

៤.កុំលាក់អារម្មណ៍របស់អ្នក
ការរំសាយអារម្មណ៍ ឬបង្ហាញភាពរីករាយ ដើម្បីព្យាយាមរក្សាដៃគូរបស់អ្នកពីការរំខាន នឹងនាំឲ្យមានការបែកបាក់ក្នុងការទំនាក់ទំនង។ ជំនួសមកវិញ អ្នកគួរតែ៖
- ស្មោះត្រង់ចំពោះអារម្មណ៍អវិជ្ជមានរបស់អ្នក ហើយសុខចិត្តស្តាប់គំនិតផ្សេងទៀតពីដៃគូរបស់អ្នក។
- រៀនយល់ចិត្ត និងយល់ពីភាពខុសគ្នានៃតម្រូវការ និងស្ថានភាពរបស់គ្នាទៅវិញទៅមក។

៥.ទុកចិត្តគ្នា
នៅមិនសុខ និងការប្រចណ្ឌ គឺជារឿងធម្មតាក្នុងគ្រប់ទំនាក់ទំនង ជាពិសេសពេលមានទំនាក់ទំនងឆ្ងាយពីគ្នា។នៅពេលដែលដៃគូរបស់អ្នក យឺតយ៉ាវក្នុងការឆ្លើយតបសារ ហើយចំណាយពេលជាមួយអ្នកដទៃ ឬមានពេលល្អជាមួយមិត្តរួមការងារ អ្នកនឹងកើតឡើងនូវអារម្មណ៍មួម៉ៅ និងការប្រចណ្ឌកាន់តែកើនឡើង។ នៅចំណុចនេះ អ្នកត្រូវការ៖
- ជូនដំណឹងដល់បុគ្គលនោះ នៅពេលអ្នកទៅកិច្ចប្រជុំណាមួយ ដើម្បីបង្កើតអារម្មណ៍សុវត្ថិភាព។
- ប្រាប់ពួកគេពីគំនិតរបស់អ្នកតាមរបៀបដ៏ប៉ិនប្រសប់។
- បើអ្នកមិនអាចទប់កំហឹងបានទេ ចូរនៅស្ងៀមរហូតដល់អារម្មណ៍ស្ងប់ឡើងវិញ ចាំជជែករកហេតុផល។

ប្រភព៖ lifestyle.zingnews