នាព្រឹកនេះ ​សិស្សថ្នាក់ទី៩ ចាប់ផ្តើមការប្រឡងឌីប្លូមហើយ

//s9.kh1.co/3f/3f37954714c599a4c1a87c04b0948f1a53e45b09.jpg
សង្គម

 ២៤-តុលា-២០២២ ៩ព្រឹក · ៣ ឆ្នាំមុន

នាព្រឹកនេះ ​សិស្សថ្នាក់ទី៩ ចាប់ផ្តើមការប្រឡងឌីប្លូមហើយ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) សម្រាប់ឆ្នាំសិក្សា ២០២១-២០២២ បានចាប់ផ្តើមហើយ ដែលមានរយៈពេល២ថ្ងៃពេញ ចាប់ពីថ្ងៃទី២៤ ដល់ ២៥ ខែតុលា ឆ្នាំ២០២២។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=342,q=100/3f/3f37954714c599a4c1a87c04b0948f1a53e45b09.jpg

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ សម័យប្រឡង ២៤ តុលា ២០២២ មានចំនួនសរុប ១៧៤ ៧២៦ នាក់ ស្រី៩៥ ១២៧នាក់, សិស្សចំណេះទូទៅ ១៧៣ ៤៦៦នាក់ ស្រី ៩៤ ៨៧៦នាក់, ស្វៃរិន ១៣៦នាក់ ស្រី ៤៥នាក់, បំពេញវិជ្ជា ១ ០៧៦នាក់ ស្រី ១៩២នាក់, គថ្លង់ ២៩ នាក់ ស្រី ០៩ នាក់, ពិការភ្នែក ១៩ នាក់ ស្រី០៥ នាក់ ដែលមានមណ្ឌលសរុប ១ ៧២៣ បន្ទប់សរុប ៧ ៨១៦។

https://s9.kh1.co/__image/w=650,h=342,q=100/53/5356f9dfb8db130b480bcc8bceb5ec2285883624.jpg

គួរឱ្យដឹងដែរថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ សម្រាប់ឆ្នាំសិក្សា២០២១-២០២២ ក្រសួងអប់រំយុវជន និងកីឡា បន្តប្រគល់សិទ្ធិអំណាច និងការទទួលខុសត្រូវទាំងស្រុង ជូនគ្រឹះស្ថានមធ្យមសិក្សានីមួយៗរៀបចំការប្រឡង ចាប់តាំងពីការរៀបចំវិញ្ញាសារ ដំណើរការសំណេរ កំណែ ស្រង់បូកពិន្ទុ​ និងប្រកាសលទ្ធផលតាមគ្រឹះស្ថានមធ្យមសិក្សានីមួយៗ ខណៈពេលវេលាប្រកាសលទ្ធផល នឹងត្រូវធ្វើឡើងនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ៕

https://s9.kh1.co/__image/w=650,h=342,q=100/a4/a40a020dd51c0f5c943d073f88e5ca70c1dcb809.jpg
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/2c/2c61ee3ab558e2d570739bb421c4b43b811bf899.jpg

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ជំរុញដល់កងកម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើសអនឡាញខុសច្បាប់ អនុវត្តឲ្យបានត្រឹមត្រូវតាមជំនាញ នីតិវិធី និងឲ្យស្របតាមច្បាប់

 ២២-កក្កដា-២០២៥ 
 ១០ព្រឹក · ៣ ម៉ោងមុន
//s9.kh1.co/83/8323d6be5207e160963024dcddb471d21d7b76ab.jpg

ក្រុមហ៊ុនឈានមុខគេនៅលើទីផ្សារ បីបានកំពុងចាប់ដៃសហការគ្នា៖ ក្រុមហ៊ុនឈានមុខគេក្នុងឧស្សាហកម្មបោកគក់និងសម្ងួត ក្រុមហ៊ុនClean24 ដែលបានចាប់ដៃគូអាជីវកម្មជាមួយ ក្រុមហ៊ុន Alliance Laundry Systems (ALS) បានប្រកាសសហការជាផ្លូវការជាមួយ ធនាគាអេស៊ីលីដា ភីអិលស៊ី ស្ថាប័នហិរញ្ញវត្ថុដ៏ធំដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជា

 ២២-កក្កដា-២០២៥ 
 ៨ព្រឹក · ៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T