អាមេរិក៖ Donald Harvey បានកើតនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៦២ ក្បែរទីក្រុង Cincinnati នៃសហរដ្ឋអាមេរិក ប៉ុន្ដែមិនយូរប៉ុន្មានផង ក្រុមគ្រួសាររបស់គាត់ ក៏បានផ្លាស់ទីលំនៅទៅកាន់តំបន់ភ្នំក្នុងរដ្ឋ Kentucky ភាគខាងកើត ដែលជាកន្លែងគាត់ត្រូវបានពូរបស់គាត់ និងអ្នកជិតខាង.ធ្វើ.បា.ប ខណៈគាត់មានអាយុ៤ឆ្នាំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង គ្រួសាររបស់ Donald មានជីវិតក្រខ្សត់មែនទែន និងជារឿយៗ គាត់មិនចូលចិត្តលេងជាមួយក្មេងៗដទៃនៅសាលារៀនទេ ដែលជំនួសមកវិញដោយការចំណាយពេលវេលាជាមួយមនុស្សធំ។ ហើយគាត់ត្រូវបានគ្រូៗចងចាំគាត់ថា ជាសិស្សឯកោ និងទទួលបានការស្រលាញ់ចូលចិត្តពីគ្រូៗផងដែរ។
Donald បានសម្រេចចិត្តបោះបង់ចោលការសិក្សា បន្ទាប់ពីថ្នាក់ទី៩ ប៉ុន្ដែគាត់បានធ្វើតេស្ត GED ចំនួន៤វិជ្ជា រួមមាន សិល្បៈភាសា គណិតវិទ្យា សង្គមវិទ្យា និងវិទ្យាសាស្ត្រ ដែលជាហេតុ ធ្វើឲ្យគាត់ទទួលបាននូវលិខិតសម្គាល់កម្រិតមធ្យមសិក្សាទុតិយភូមិតែម្ដង។
នាអំឡុងពេលមិនមានការងារធ្វើ Donald តែងតែបានទៅមើលថែទាំលោកតារបស់គាត់ ដែល.ឈឺ.នៅឯមន្ទីរពេទ្យមួយកន្លែងជាញឹកញាប់ និងចាប់ផ្ដើមចាប់អារម្មណ៍លើការងារក្នុងមន្ទីរពេទ្យផងដែរ។ ហើយគាត់បានក្លាយជាជំនួយការរបស់គិលានុបដ្ឋាយិកាក្នុងមន្ទីរពេទ្យ Marymount Hospital ដែលគាត់មានតួនាទីដូចជាមើលថែអ្នក.ជំ.ងឺ ដោយរៀបចំរបៀបរៀបរយ លើកដាក់អ្នក.ជំ.ងឺ មិនថាលើរទេះរុញ ឬលើគ្រែ និងផ្ដល់ចំណីអាហារឲ្យអ្នក.ជំ.ងឺ.ជាដើម។
Donald បាន.ស.ម្លា.ប់.អ្នក.ជំ.ងឺ.របស់គាត់ជាលើកដំបូងបង្អស់ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ១៩៧០ នៅក្នុងអំឡុងរយៈពេល២សប្ដាហ៍ នៃការងាររបស់គាត់ ដោយគាត់បានយកខ្នើយទៅ.ស.ង្ក.ត់.មុខរបស់អ្នក.ជំ.ងឺឲ្យ.ថ.ប់.ដង្ហើម.ស្លា.ប់ និងភ្ជាប់ធុងអុកស៊ីសែនទទេឲ្យអ្នក.ជំ.ងឺ.ជាដើម។
តួយ៉ាង ជន.រ.ង.គ្រោះ.ទាំងអស់របស់ Donald ភាគច្រើនជាមនុស្សមានវ័យចំណាស់ និងមានសុខភាពខ្សោយខ្លាំង ទើបមិនត្រូវបានសង្ស័យសម្រាប់ការ.ស្លា.ប់.ឡើយ។ បន្ថែមពីនេះទៀត វេជ្ជបណ្ឌិតម្នាក់ៗ ក៏មានភាពរវល់នឹងការងារ និងធ្វើការហួសកម្លាំង ដូច្នេះ.សា.ក.ស.ព គ្រាន់តែត្រូវបានប្រកាសថា.ស្លា.ប់ និងបញ្ជូនទៅកាន់ផ្ទះ ដើម្បីធ្វើពិធីជាការស្រេច។ ទន្ទឹមនឹងនេះ ការ.ស.ម្លា.ប់.អ្នកជំ.ងឺ.កាន់តែកើនឡើង ដែល Donald មានការពេញនិយមជាខ្លាំង ក្នុងការដាក់សារធាតុ Cyanide, អាសេនិច, និងថ្នាំ.បំ.ពុ.ល.កណ្ដុរដាក់ចូលម្ហូបអាហារ ទឹកផ្លែឈើ និងនំរបស់អ្នក.ជំ.ងឺ.ផងដែរ។
យ៉ាងណាមិញ ចំពោះ Donald ផ្ទាល់ បានទទួលរងនូវ.ជំ.ងឺ.បា.ក់.ទឹកចិត្ត.ធ្ង.ន់.ធ្ង.រ និងមានគំនិតចង់.ស.ម្លា.ប់.ខ្លួនទៀតផង។ ក្នុងឆ្នាំ១៩៧១ គាត់បានព្យាយាម.ស.ម្លា.ប់.ខ្លួន ដោយ.ចា.ក់.សាំ.ង.ដុ.ត.បន្ទប់ទឹក ប៉ុន្ដែមិនបានសម្រេច និងត្រូវបាន.ចា.ប់.ឃា.ត់.ខ្លួន រួមទាំងពិន័យប្រាក់ចំនួន៥០ដុល្លារអាមេរិក។ ហើយក្នុងឆ្នាំ១៩៧១ដដែល គាត់បានប៉ុនប៉ង.ស.ម្លា.ប់.ខ្លួនម្ដងទៀត ដោយការផឹកថ្នាំ ប៉ុន្ដែមិនបានសម្រេចទេ និងត្រូវបាន.ចា.ប់.ខ្លួន ទាំងដែលគាត់កំពុង.ស្រ.វឹ.ង។ ទន្ទឹមនឹងការ.ស្រ.វឹ.ង.នេះ គាត់បានប្រាប់ប៉ូលិសថា គាត់បាន.ស.ម្លា.ប់.មនុស្សចំនួន១៥នាក់ នៅក្នុងមន្ទីរពេទ្យ ប៉ុន្ដែមិនមាននរណាម្នាក់ចាត់ទុកសម្ដីរបស់គាត់ជាការពិតឡើយ។
ក្រោយមក Donald បានចូលបម្រើកងទ័ពអាកាស ប៉ុន្តែត្រូវបានស្នើឲ្យចាកចេញភ្លាមៗ។ ហើយគាត់បានចាប់ផ្ដើមមានទំនាក់ទំនងស្នេហាជាមួយបុរសដូចគ្នាជាច្រើននាក់ និងនៅពេលគាត់មានអារម្មណ៍ថា ដៃគូរបស់គាត់មានបំណងចង់ចាកចេញពីគាត់ គាត់នឹង.បំ.ពុ.ល.ពួកគេ ដល់.ធ្លា.ក់.ខ្លួនឈឺ ដើម្បីកុំឲ្យចាកចេញពីផ្ទះ ឬ.ស្លា.ប់.ផងដែរ។
Donald បានឈានដល់ការបំពុលមិត្តភក្ដិរួមបន្ទប់ និងឪពុករបស់គាត់ទៀតផង ដែលធ្វើឲ្យចំនួននៃ.ជ.ន.រ.ង.គ្រោះ.របស់គាត់ កើនឡើងមួយកម្រិតទៀត។
កន្លងផុតទៅជាច្រើនឆ្នាំ Donald បានបម្រើការងារជាជំនួយការរបស់គិលានុបដ្ឋាយិកាក្នុងមន្ទីរពេទ្យចំនួនពីរផ្សេងគ្នាគឺ មន្ទីរពេទ្យ Marymount Hospital និង មន្ទីរពេទ្យ Drake Hospital។ ហើយលុះមកដល់ដើមឆ្នាំ១៩៨៧ លោក John Powell ជាអ្នក.ជំ.ងឺ.ម្នាក់ ដែលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយសារ.គ្រោះ.ថ្នា.ក់.ច.រា.ច.រ.ណ៍ ប៉ុន្ដែស្រាប់តែក្រោយមក ក៏បាន.ស្លា.ប់.បា.ត់.ប.ង់.ជីវិតលើគ្រែយ៉ាង.ច.ម្លែ.ក។ ហើយក្រោយពីធ្វើកោសល្យវិច័យរួចមក ទើបរកឃើញថា ក្នុងខ្លួនរបស់លោក John មានសារធាតុ Cyanide។
មិនយូរប៉ុន្មានផង លទ្ធផលនៃការស៊ើបអង្កេតបានរកឃើញថា Donald ជាអ្នក.ស.ម្លា.ប់.លោក John និងអ្នក.ជំ.ងឺ.ជាច្រើននាក់ទៀត។ ហើយ Donald ក៏បានសារភាពដែរថា គាត់ជាអ្នក.ស.ម្លា.ប់.លោក John និងមូលហេតុគឺមកពីគាត់មានចិត្តអាណិតដល់លោក John រួមទាំងក្រុមគ្រួសាររបស់លោក John ខ្លាំងពេក។
Donald បាននិយាយថា រូបគាត់ផ្ទាល់បានធ្វើនូវអ្វីដែលត្រឹមត្រូវហើយ ដោយគាត់បានបញ្ជូនមនុស្សឲ្យរួចផុតពីទុ.ក្ខ.វេ.ទ.នា.របស់ពួកគេ។ ប្រសិនបើគាត់ដេក.ឈឺ.លើគ្រែ និងត្រូវដាក់អុកស៊ីសែនវិញ គាត់នឹងសង្ឃឹមថា មាននរណាម្នាក់មកបញ្ចប់ឲ្យគាត់ផងដែរ។
នៅទីបំផុត Donald ត្រូវបាន.កា.ត់.ទោ.ស.ជាផ្លូវការពីឃាតកម្មចំនួន៣៧ករណី ប៉ុន្ដែគាត់បានអះអាងថា ខ្លួនគាត់បាន.ស.ម្លា.ប់.មនុស្សសរុបទាំងអស់៨៧នាក់ឯណោះ ខណៈមិនមានភស្តុតាងច្បាស់លាស់ ដូច្នេះមិនត្រូវបាន.ចោ.ទ.ប្រ.កា.ន់.បន្ថែមទេ។ ហើយគាត់ត្រូវបានផាកពិន័យជាទឹកប្រាក់ចំនួន២៧០,០០០ដុល្លារអាមេរិក និងជាប់ពន្ធនាគារចំនួន២៨ជីវិត ដែលគាត់អាចនឹងទទួលបានសិទ្ធិដោះលែងផងដែរ ដោយត្រូវបានឃុំឃាំងនៅក្នុងប្រព័ន្ធពន្ធនាគាររដ្ឋ Ohio នាថ្ងៃទី២៦ ខែតុលា ឆ្នាំ ១៩៨៧។
មកដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ Donald ត្រូវបាន.វា.យ.ដំ.យ៉ាង.ធ្ង.ន់.ធ្ង.រ.ក្នុងពន្ធនាគារ ក្រោមស្នាដៃរបស់អ្នក.ទោ.ស.ដូចគ្នា និងត្រូវបានប្រកាសថា.ស្លា.ប់.បា.ត់.បង់ជីវិតនៅទី៣០ ខែមីនា ឆ្នាំ២០១៧ ក្នុងអាយុ៦៤ឆ្នាំ៕
រក្សាសិទ្ធិដោយ: ខ្មែរឡូត
ប្រភព: wiki / criminalminds / allthatinteresting
សូមទស្សនារូបភាពខាងក្រោម៖






