កម្សាន្ត៖ ពិតណាស់ នៅពេលដែលយើងបានគេងសុបិន្តឃើញសត្វពស់ មិនថាត្រូវពស់ចឹក ឬវាយរហូតដល់ពស់ស្លាប់ ប៉ុន្តែពស់បានរស់ឡើងវិញ គ្រប់គ្នាតែងតែជឿថា អ្នកនៅលីវភាគច្រើននឹងបានជូបគូព្រេងហើយជិតរៀបការជាក់ជាមិនខាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែក្នុងនោះ ប្រសិនបើអ្នកជាបុរស ឬស្រ្តីដែលមានគ្រួសាររួចទៅហើយ ឬអ្នកនៅលីវផ្សេងទៀត អ្នកប្រហែលជាគិតផ្សេងពីហេតុផលមួយនេះ។ ចុះប្រសិនបើអ្នកជាមនុស្សដែលរៀបការមានគ្រួសារហើយ ឬអ្នកនៅលីវក៏ដោយ ពេលសុបិនឃើញពស់ តើមានជ្រាបអត់ ថាវាមានអត្ថន័យយ៉ាងដូចម្ដេចខ្លះទៀត?
សូមតាមដានការបកស្រាយខាងក្រោម៖

១.បើសុបិនឃើញពស់ចូលក្នុងផ្ទះ
ការទស្សន៍ទាយ បានទាយថា អ្នកនឹងមានបញ្ហា តែត្រូវរស់នៅដោយមិនខ្វល់ខ្វាយជាមួយបញ្ហាសោះ។
២.បើសុបិនឃើញត្រូវពស់ចឹក
ការទស្សន៍ទាយ បានទាយថា អ្នកមានសំណាង តែត្រូវប្រយ័ត្នសត្រូវដែលមានបំណងវាយប្រហារអ្នក។ មានជនទុច្ចរិតខ្លះ ព្យាយាមចូលទៅជិតអ្នកដើម្បីប្រយោជន៍ប៉ុណ្ណោះ។
៣.បើសុបិនឃើញពស់រឹបខ្លួន
ការទស្សន៍ទាយ បានទាយថា អ្នកនៅលីវនឹងបានជួបគូព្រេងឆាប់ៗ។ ចំណែកអ្នកដែលមានជំងឺនឹងបានធូរស្រាល។
៤.បើសុបិនឃើញពស់វាតោង.ក
ការទស្សន៍ទាយ បានទាយថា អ្នកនឹងបានជួបនឹងគូព្រេង ដែលមកពីគ្រួសារធូរធារ ឬខ្ពង់ខ្ពស់ជាងអ្នក។
៥.បើសុបិនឃើញពស់តោងជើង
ការទស្សន៍ទាយ បានទាយថា អ្នកនឹងបានជួបគូព្រេង ដែលមកពីគ្រួសារមានឋានៈទាបជាង ឬមានសេចក្តីថ្លៃថ្នូរទាបជាងអ្នក។
៦.បើសុបិនឃើញសាកសពពស់
ការទស្សន៍ទាយ បានទាយថា អ្នកនឹងបានកូន ឬបានលាភសំណាងពីការលេងល្បែងស៊ីសង។
៧.បើសុបិនឃើញពស់ចឹកស្លាប់
ការទស្សន៍ទាយ បានទាយថា អ្នកនឹងជួបមនុស្សភេទផ្ទុយដែលអ្នកចូលចិត្ត។ ប៉ុន្តែគេមិនទាន់ត្រៀមខ្លួនទទួលយក ឬបើកចំហអំពីអាពាហ៍ពិពាហ៍នោះទេ។
៨.បើសុបិនឃើញពស់រាងធំ
ការទស្សន៍ទាយ បានទាយថា អ្នកនឹងមានលុយកាក់ មានមនុស្សពេញវ័យ ឬអ្នកដែលមានឋានៈខ្ពង់ខ្ពស់ក្នុងការជួយជ្រោមជ្រែងអ្នក។
៩.បើសុបិនឃើញពស់រាងតូច
ការទស្សន៍ទាយ បានទាយថា អ្នកនឹងត្រូវធ្វើការជាមួយនរណាម្នាក់ដែលមិនចូលចិត្តមុខរបស់អ្នក។ រហូតដល់មានជម្លោះរវាងគ្នា។
១០.បើសុបិនឃើញពស់ក្បាលពីរ
ការទស្សន៍ទាយ បានទាយថា នឹងមានការផិតក្បត់ពាក់ព័ន្ធ។ ប្រយ័ត្ននឹងការឈ្លោះប្រកែកគ្នារវាងភេទផ្ទុយ។
១១.បើសុបិនឃើញពស់ច្រើន
ការទស្សន៍ទាយ បានទាយថា អ្នកនឹងទទួលបានដំណឹងល្អពីមិត្តណាម្នាក់ ឬសាច់ញាតិឆ្ងាយណាមួយ។
១២.បើសុបិនឃើញពស់វែក
ការទស្សន៍ទាយ បានទាយថា ស្នេហាដែលអ្នកព្យាយាមលាក់ប្រហែលជាត្រូវបានបង្ហាញ។ អ្នកណាមានស្នេហាត្រូវប្រយ័ត្ន។ ប្រយ័ត្ននឹងបញ្ហាដែលអាចកើតឡើងក្នុងគ្រួសារ។ ព្រោះនឹងមានការខាតបង់ប្រាក់ គួរតែមានភាពស្ងប់ស្ងាត់ និងប្រយ័ត្នប្រយែងឲ្យបានខ្លាំង។
១៣.បើសុបិនឃើញពស់ថ្លាន់
អ្នកនឹងជួបគូព្រេងដ៏ល្អម្នាក់។ វាជាស្នេហាដែលត្រូវតែស៊ូទ្រាំ ហើយត្រូវប្រយ័ត្នរឿងលុយកាក់មាស ហើយអាចមានបញ្ហាសុខភាព។
១៤.បើសុបិនឃើញពស់ពណ៌ស
អ្នកនឹងអាចចុះសម្រុងក្នុងបង្កើតមិត្តថ្មីៗ ប៉ុន្តែត្រូវប្រយ័ត្នក្នុងការគ្រប់គ្រងអារម្មណ៍របស់អ្នក។ អ្វីក៏ដោយដែលអ្នកធ្វើ ចូរចេះបន្ទាបខ្លួន។
១៥.បើសុបិនឃើញពស់ពណ៌បៃតង
អ្នកនឹងបានជួបគូដែលរង់ចាំយូរមកហើយ ហើយមានចិត្តស្រឡាញ់ខ្លាំង ប៉ុន្តែអាចមានអ្វីដែលធ្វើឲ្យឈឺក្បាលបន្តិច។ ប្រភព៖ Sanook