ស្ងាត់ៗ Chelsea ព្រមព្រៀងទុកមុនក្នុងការទិញយកជម្រើសជាតិបារាំងម្នាក់នេះនៅរដូវក្ដៅឆ្នាំក្រោយ

//s9.kh1.co/22/2225c1ee00c9865cc6bd1cffba8096f4078c3de0.jpg
កីទ្បា

 ០១-តុលា-២០២២ ២ល្ងាច · មួយឆ្នាំមុន

Chelsea បានព្រមព្រៀងទិញយកខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះទុកជាមុន

អង់គ្លេស៖ យោងតាមសារព័ត៌មាន RMC Sports បានចុះផ្សាយថា ក្លិប Chelsea បានព្រមព្រៀងទុកជាមុនក្នុងការទិញយកខ្សែប្រយុទ្ធ Christopher Nkunku ពីក្លិប RB Leipzig ហើយគ្រោងនឹងចុះកុងត្រាយកគេនៅរដូវក្ដៅឆ្នាំក្រោយតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Christopher Nkunku
ខ្សែប្រយុទ្ធ Christopher Nkunku

សារព័ត៌មាន BILD បានផ្សាយថា Nkunku ជាកីឡាកររបស់ RB Leipzig បានធ្វើតេស្តសុខភាពរួចមួយផ្នែកក្នុងនាមជាកីឡាកររបស់ Chelsea កាលពីខែសីហាមកម៉្លេះ។

ខ្សែប្រយុទ្ធ Christopher Nkunku
ខ្សែប្រយុទ្ធ Christopher Nkunku

យ៉ាងណាមិញ មិនទាន់មានការចុះកុងត្រាលើឯកសារផ្លូវការណាមួយនោះទេ ខណៈដែល Chelsea នឹងចេញប្រាក់ថ្លៃផ្ទេរខ្ទង់ ៦០លានដុល្លារ។

ខ្សែប្រយុទ្ធ Christopher Nkunku
ខ្សែប្រយុទ្ធ Christopher Nkunku

កីឡាករសញ្ជាតិបារាំងរូបនេះបានស៊ុតបញ្ចូលទី៥៣គ្រាប់ និងបញ្ជូនបាល់ ៤៨គ្រាប់ក្នុងការបង្ហាញខ្លួន ១៤៧ ប្រកួតឲ្យ Leipzig ៕

ខ្សែប្រយុទ្ធ Christopher Nkunku
ខ្សែប្រយុទ្ធ Christopher Nkunku

ប្រភពtalksport

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T