កូនប្រុសតែម្នាក់ ក្នុងគ្រួសារស្តុកស្តម្ភ តែម្តាយ ស្រីនា ចិញ្ចឹមកូនមិនថ្នមដូចគេ មើលវីដេអូនេះបានដឹង(មានវីដេអូ)

//s9.kh1.co/69/6981ccf4bf4ab3724c77e49f08a8412b48e3af26.jpg
តារា & កម្សាន្ដ

 ០១-តុលា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

មានកូនប្រុសតែម្នាក់និងជាកូនពៅ ក្នុងគ្រួសារស្តុកសម្ភ ម្តាយ ស្រីនា ចិញ្ចឹមកូនមិនថ្នមដូចគ្រួសារឯទៀត និយាយមិនស្តាប់ប្រើធម៌ក្តៅ

រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា តារាស្រីពន្លកថ្មីផ្តើមអាជីពពីVlogger ក្នុងYouTube កញ្ញា ជា ស្រីនា ទទួលបានផ្លែផ្កាក្នុងវិថីសិល្បៈគួរឲ្យកត់សម្គាល់ក្នុងវ័យត្រឹមតែ២២ឆ្នាំតែប៉ុណ្ណោះ ក្នុងនោះរូបនាងមានលទ្ធភាពទិញរថយន្តខ្ទង់ម៉ឺនដុល្លារដោយខ្លួនឯងបាន ថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ងាកទៅមើលជីវិតគ្រួសារវិញ តារាស្រីរូបនេះក៏កើតក្នុងគ្រួសារស្តុកស្តម្ភ ដោយមានអ្នកម៉ាក់និងលោកប៉ាជាអ្នករកស៊ីមានមុខមាត់ក្នុងសង្គម ដែលត្រូវគេស្គាល់ច្បាស់ជាម្ចាស់ហាងកាត់ដេរ និងសម្អាងការ«ប្រណីតនារី» ដោយមានបងប្អូនប្រុសស្រីចំនួន៣នាក់ ដោយរូបនាងជាកូនច្បង និងមានប្អូនប្រុសជាកូនពៅក្នុងគ្រួសារ។

តួយ៉ាង រូបនាង និងអ្នកម្តាយធ្លាប់បង្ហើប រឿងចិញ្ចឹមកូនមិនទំរើសដូចគេឯងក្នុងកម្មវិធីទូរទស្សន៍ម្តងរួចមកហើយ ស្តាប់ទៅមិនគួរឲ្យជឿជាគ្រួសារមានជីវភាពធូរធា មានកូនតិចដូច្នេះឡើយ ជាក់ស្តែងថ្មីៗនេះ អ្នកម៉ាក់តារាស្រី ជា ស្រីនា បានទម្លាយវីដេអូសំណេះសំណាលជាមួយកូនប្រុសពៅ ពីរឿងចងចាំរបស់កូនកាលនៅក្មេង។

អ្វីដែលធ្វើឲ្យមហាជនចាប់អារម្មណ៍នោះគឺ រាល់ពេលកូនប្រុសមិនស្តាប់បង្គាប់ឪពុកម្តាយ ប្រាប់ហើយមិនធ្វើតាម ប្រើធម៌ក្តៅមិនគិតថាកូននៅតូចឡើយ ត្រូវទះក៏ទះគ្មានថ្នាក់ថ្នមសូម្បីតែបន្តិច ដែលធ្វើឲ្យអ្នកតាមដានស្តាប់ហើយសរសើរខ្លាំង ជឿជាក់ថាគ្រួសារមានជីវភាពប្រហាក់ប្រហែលនេះ មានកូនពៅគួរឲ្យស្រឡាញ់ដូច្នេះ នឹងមិនហ៊ានលើកដៃវា.យកូនឡើយ ហ៊ានត្រឹមណែនាំនឹងមាត់តែប៉ុណ្ណោះ។

ហេតុដូច្នេះហើយ ទើបបងប្អូនតារាស្រីរូបនេះម្នាក់ៗ ជាក្មេងគួរឲ្យស្រឡាញ់ខ្លាំង ដោយសារតែមានអ្នកម៉ាក់ជាអ្នកណែនាំប្រៀនប្រដៅ មិនថ្នាក់ថ្នមនាំឲ្យខូចអត្តចរឹតនោះឡើយ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

អ្នកម៉ាក់ តារាស្រី ជា ស្រីនា
អ្នកម៉ាក់ តារាស្រី ជា ស្រីនា
អ្នកម៉ាក់ និងបងប្អូនតារាស្រី ជា ស្រីនា
អ្នកម៉ាក់ និងបងប្អូនតារាស្រី ជា ស្រីនា
អ្នកម៉ាក់និងប្អូនប្រុសពៅ តារាស្រី ជា ស្រីនា
អ្នកម៉ាក់និងប្អូនប្រុសពៅ តារាស្រី ជា ស្រីនា
តារាស្រី ជា ស្រីនានិងគ្រួសារ
តារាស្រី ជា ស្រីនានិងគ្រួសារ
ប្អូនប្រុសពៅ តារាស្រី ជា ស្រីនា
ប្អូនប្រុសពៅ តារាស្រី ជា ស្រីនា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T