៤យ៉ាង ធ្វើឱ្យអ្នកសប្បាយចិត្តនឹងជីវិតនៅSingle

//s9.kh1.co/36/3603c83edd9c349f5220051950a154e160805f25.jpg
ប្រលោមលោក & អប់រំ

 ២៦-ឧសភា-២០២៣ ១២ល្ងាច · ៦ ថ្ងៃមុន

៤យ៉ាងនេះ ដែលធ្វើឱ្យអ្នកបានសប្បាយចិត្តនឹងជីវិតនៅSingle របស់អ្នក ដោយមិនចាំបាច់ត្រូវសុំាញុំាច្រើនរឿងដូចអ្នកដែលមានគូ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យល់ដឹង៖ អ្នកណាថាជីវិតនៅSingleឯកា និងគ្មានក្តីសុខនោះ ផ្ទុយទៅវិញ មនុស្សដែលនៅSingle ទេដែលអាចមានក្តីសុខច្រើនជាងមនុស្សដែលមានគូទៀតផង ឱ្យតែអ្នករាល់គ្នា ចេះរៀបចំជីវិតខ្លួនឯងឱ្យល្អប្រសើរ គឺច្បាស់ជាសប្បាយចិត្តនឹងជីវិតនៅSingleរបស់អ្នក។

ហេតុនេះហើយ សម្រាប់អ្នកដែលនៅSingle កុំទាន់អស់សង្ឃឹមអី អ្នកមិនមានគូដូចគេ គឺមកពីអ្នកមិនទាន់ដល់គូ អញ្ចឹងហើយ កុំគិតច្រើន ទាន់អ្នកមិនទាន់ជួបគូ អ្នកគួរតែចំណាយពេលវេលាសប្បាយចិត្តនឹងជីវិតនៅSingle ជាមួយរឿងមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ក៏មិនខាតអ្វីដែរ។

៤យ៉ាង ធ្វើឱ្យអ្នកសប្បាយចិត្តនឹងជីវិតនៅSingle៖

១. ចេញទៅជួបជុំមិត្តភក្តិ

រូបតំណាង
រូបតំណាង

មិនមែនថាពេលមានសង្សារ ឬមានប្តីប្រពន្ធហើយ មិនអាចចេញទៅជួបជុំមិត្តភក្តិនោះទេ គ្រាន់តែមនុស្សដែលមានគូ គឺភាគច្រើនមិនសូវមានពេលវេលាច្រើនដូចមុន ឬយូរៗទើបអាចចេញទៅជួបមិត្តម្តង តែចំពោះអ្នកនៅSingleវិញ ចង់ចេញទៅជួបពេលណាក៏បាន មិនចាំបាច់ត្រូវសុំ ឬក្រែងចិត្តអ្នកណា បែបនេះ វាជាអ្វីដែលធ្វើឱ្យជីវិតអ្នកនៅSingle អាចសប្បាយចិត្តជាមួយនឹងសេរីភាពបានយ៉ាងពេញទំហឹង។

២. ធ្វើរឿងដែលខ្លួនចង់ធ្វើ

រូបតំណាង
រូបតំណាង

មិនចាំបាច់មានអ្នកផ្តល់សម្ពាធឱ្យ ចង់ធ្វើរឿងណាដែលខ្លួនគិតថាត្រូវ គឺធ្វើភ្លាមៗ ដោយមិនចាំបាច់ត្រូវពិភាក្សា ឬសួរនាំច្រើន នាំតែធ្វើឱ្យអ្នកស្មុគស្មាញច្រើន ដូច្នេះសម្រាប់អ្នកដែលនៅSingle ពេលណាដែលចង់ធ្វើអ្វី គឺទៅធ្វើភ្លាមៗ ម្យ៉ាងការដែលបានធ្វើរឿងណាដែលខ្លួនចង់ធ្វើ ដោយមិនចាំបាច់មានការហាមពីអ្នកណាម្នាក់ គឺជារឿងដែសប្បាយចិត្តបំផុត។

៣. ចង់ស្រលាញ់អ្នកណាក៏បាន

រូបតំណាង
រូបតំណាង

ពិតណាស់ នៅពេលដែលអ្នកខ្លួនតែមួយ អ្នកចង់មើលអ្នកណា ឬចង់ស្រលាញ់អ្នកណាក៏បានស្រេចតែចិត្តរបស់អ្នក គឺអ្នកមានសេរីភាពពេញមួយទំហឹង ហើយអ្នកកាន់តែអាចបានស្គាល់ពីមនុស្សបានកាន់តែច្បាស់ថែមទៀតផង ហេតុនេះ វាមិនមែនជារឿងមិនល្អនោះទេ ដែលនៅSingle ព្រោះវាជាអ្វីដែលអាចធ្វើឱ្យអ្នកសប្បាយចិត្តជាមួយនឹងជីវិតដែលបានស្គាល់មនុស្សបានច្រើនប្រភេទ។

៤. ចង់ទៅណា ទៅភ្លាមៗ

រូបតំណាង
រូបតំណាង

នៅពេលដែលអ្នកមានគ្នា មិនថាអ្នកចង់ទៅទីណា ទោះជិតឬឆ្ងាយ អ្នកនឹងតែងតែចង់រំពឹងចង់ឱ្យគេជូនអ្នកទៅ ហើយពេលខ្លះសង្សាររបស់អ្នកគ្មានពេលវេលាជូនអ្នកទៅ អ្នកក៏មិនបានទៅកន្លែងដែលអ្នកចង់ទៅ តែសម្រាប់អ្នកនៅSingleវិញ គឺនៅពេលដែលគេចង់ទៅណាមកណា គឺទៅភ្លាមៗដោយមិនចាំបាច់រង់ចាំឱ្យអ្នកណាជូនទៅ នេះក៏ជាអ្វីដែលអាចធ្វើឱ្យអ្នកនៅSingleសប្បាយចិត្តបាន ដោយមិនចាំបាច់គិតច្រើន៕

Kong Sokmetheany
T.N

អត្ថបទទាក់ទង

Copyright Mediaload