អង់គ្លេស៖ អតីតភ្នាក់ងាររបស់ ខ្សែបម្រើ Donny van de Beek បានបង្ហើបឲ្យដឹងថាកីឡាករសញ្ជាតិហូឡង់រូបនេះចង់ចែកផ្លូវជាមួយក្លិប Manchester United ព្រោះក្លិបមើលថែកីឡាករមិនស្មើគ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោកបាននិយាយថា Paul Pogba ដែលជាអតីតកីឡាករបិសាចក្រហម បានមកហ្វឹកហាត់យឺតពេលតែបានចូលលេងលើទីលាន ដោយគ្រាន់តែសុំទោសមួយម៉ាត់ពីរ ខណៈដែល de Beek ខំប្រឹងហ្វឹកហាត់ដែរតែគ្រូមិនយកភ្នែកមើល។

Donny van de Beek បានផ្ទេរពី Ajax មកកាន់ទឹកដី Old Trafford កាលឆ្នាំ២០២០ ប៉ុន្តែគេពុំបានចូលលេងទៀងទាត់ក្នុងក្រុមទេហើយនៅរដូវកាលមុន ក្លិបបានដាក់គេឲ្យ Everton ខ្ចីជើងទៀតផង។

លោក Guido Albers បាននិយាយថា៖
ខ្ញុំបានឃើញភាពខកចិត្តពីការដែលក្លិបមើលថែគេ។ នៅហូឡង់ Donny បានទទួលការកោតសរសើរយ៉ាងច្រើន និងបានលេងល្អហើយពិតជាពេញនិយមក្នុងចំណោមអ្នកគាំទ្រ។ នៅManchester United គេមិនដែលបានលេងទេ ទំនាក់ទំនងគេនិងក្លិប ពិតជាអាក្រក់ណាស់។ គេត្រូវប្រជែងជាមួយ Paul Pogba ដែលមកហ្វឹកហាត់យឺត គ្រាន់តែនិយាយសុំទោស និងត្រូវបានអនុញ្ញាតឲ្យចូលលេងម្ដងទៀត គឺជំនួសកន្លែង ក្មេងប្រុសដែលបានមកហ្វឹកហាត់១០ម៉ោងក្នុងមួយថ្ងៃ ដើម្បីបង្ហាញថាគេល្អគ្រប់គ្រាន់។

ប្រភព៖ thesun