រាជធានីភ្នំពេញ ៖ អ្នកលេងបណ្តាញសង្គមជាច្រើនប្រាកដជាជ្រាបច្បាស់ រឿងកាត់លុយ៣០០ដុល្លារពីម្ចាស់លុយបាញ់ខុស ចូលកុងរបស់អតីតតារាស្រី វ៉ាង ស្រីណូ ដែលត្រូវគេដឹងថាជាអ្នកហាយសូ អ្នកជំនួញសល់លុយមិនចេះតិច ប្រើប្រាស់កាបូប ស្បែកជើង មិនក្រោមខ្ទង់ពាន់ដុល្លារឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង ប៉ុន្មានថ្ងៃនេះរូបនាង បានវែកញែកច្បាស់ៗថា កាត់លុយនេះទុកជាអាំងប៉ាវ កុំឲ្យជួបស៊យព្រោះត្រូវកាត់ស៊យពីគេ ដែលជាជំនឿអ្នករកស៊ីនរណាៗក៏ដឹង ជាងនេះទៅទៀត ម្ចាស់លុយក៏មិនបានប្រាប់ថាជាលុយក្រុមហ៊ុននោះឡើយ ម្យ៉ាងទៀត រូបនាងក៏មិនមែនចេះតែកាត់ៗលុយនោះតាមចិត្តទេ ក៏មានការនិយាយព្រមព្រាងជាមួយនឹងគ្នានៅពេលនិយាយចរចា បែរជាពេលវេរលុយត្រឡប់ទៅវិញ ស្រាប់តែមានរឿងល្បីថា ការកាត់យកហេងខ្លួនបែរជាធ្វើឲ្យ ម្ចាស់លុយជួបស៊យត្រូវខ្ចីគេសងក្រុមហ៊ុនទៅវិញ។
យ៉ាងណាមិញ ការបញ្ចេញមតិប្លែកៗក៏នៅវាយលុយលើគណនីរបស់តារាស្រីរូបនេះ ជាក់ស្តែងក្រោយគេថារូបនាងជាអ្នកមានហើយចង់បានហួសហេតុនោះ ស្រាប់តែតារាស្រីរូបនេះ ទម្លាយសារយ៉ាងដូច្នេះថា ៖
លុយ300$ហ្នឹង ខ្ញុំសុំគាត់ព្រមព្រាងគ្នាច្បាស់លាស់អស់ហើយថា សុំកាត់ស៊យទាំងអស់គ្នា ហើយដើម្បីអោយហេងទាំងអស់គ្នាវិញ ខ្ញុំមិនត្រូវការកាត់គ្រោះជំនួសគាត់ទេ បានខ្ញុំសុំគាត់300$ហ្នឹង! មុនខ្ញុំបាញ់ត្រឡប់ទៅវិញ គាត់ក៏យល់ព្រមគ្នាត្រឹមត្រូវ ចុងក្រោយធ្វើគុណបានទោស គាត់លេងក្បាច់នាគវ័ណ្ឌកន្ទុយដាក់យើង នេះគេហៅមុនស្សរមើលគុណ! ខ្ញុំនិយាយត្រង់លុយដែលជារបស់គេមិនមែនលុយ ខ្ញុំគឺវាគ្រាន់តែជាក្រដាសទេសំរាប់ខ្ញុំ វាគ្មានតំលៃទេ! ចឹងបានថា14000$ខ្ញុំមិនចង់បានផងមកថោកអីព្រោះលុយ300$ហ្នឹង បើដឹងចឹងអោយទៅតាមប្រព័ន្ធធនាគាវិញ អោយដឹងថាខាតកំរៃជើងសារអស់ប៉ុន្មានហើយខាតពេលប៉ុន្មានអាទិត្យ? លុយប៉ុន្នឹងមិនស្មើខ្ញុំធ្វើទាន រឺចែកក្មេងរត់តុតាមហាងបាយផង៕
ទន្ទឹមនឹងសារមួយនេះ រូបនាងក៏បានបង្ហោះរូបភាពប៉ុន្មានសន្លឹកជាមួយនឹងលុយដុល្លារទាំងដុំៗ ធ្វើឲ្យអ្នករិះ.គន់ស្រឡាំងកាំងគ្រប់ៗគ្នា រីឯហ្វេនៗរបស់អតីតតារាស្រីរូបនេះ នរណាៗក៏ដឹងថារូបនាងជាអ្នកមានលាក់មុខ សល់ផ្ទះច្រើនខ្នងតម្លៃខ្ទង់លានដុល្លារឯណោះ ជីវិតមិនចាញ់គីឡូអភិជនប៉ុន្មានឡើយ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖






