ក្តៅៗ! បែកធ្លាយតារាងចំណាត់ថ្នាក់អ្នកឈ្នះពាន Ballon d’Or សម្រាប់ឆ្នាំ ២០២២ នេះហើយ

//s9.kh1.co/ef/efa944a0d87916a2f518f8a8acb5932f939760a4.jpg
កីទ្បា

 ៣០-កញ្ញា-២០២២ ២ល្ងាច · ៣ ឆ្នាំមុន

បែកធ្លាយតារាងចំណាត់ថ្នាក់អ្នកឈ្នះពាន Ballon d’Or សម្រាប់ឆ្នាំ ២០២២ នេះហើយ

បរទេស៖ ថ្មីៗនេះមានការបែកធ្លាយលទ្ធផលនៃការប្រជែងពាន Ballon d’Or សម្រាប់ឆ្នាំ ២០២២ នៅលើបណ្តាញសង្គម, ហើយខ្សែប្រយុទ្ធ Karim Benzema របស់ Real Madrid ត្រូវបានគេដឹងថា ជាអ្នកឈរនៅតំណែងលេខ ១ ក្នុងនាមជាម្ចាស់ពានលំដាប់កំពូលឯកត្តជនមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Karim Benzema
Karim Benzema

ជាការពិតណាស់ Benzema ត្រូវបានអ្នកគាំទ្របាល់ទាល់នៅជុំវិញពិភពលោករំពឹងខ្ពស់មែនទែនថា រូបគេនឹងអាចគ្រងតំណែងពានបាល់មាសនៅឆ្នាំនេះជំនួស Lionel Messi ដែលឈ្នះពាននេះនៅឆ្នាំ ២០២១ បាន បន្ទាប់ពីរូបគេបង្ហាញសមត្ថភាពបានយ៉ាងល្អនៅរដូវកាលមុន។

Karim Benzema
Karim Benzema

គួរបញ្ជាក់ថា នៅរដូវកាលមុន ខ្សែប្រយុទ្ធសញ្ជាតិ បារាំង រកបាន ៤៤ គ្រាប់ ក្នុងចំណោមការបង្ហាញខ្លួន ៤៦ ប្រកួតឱ្យ Real Madrid ហើយក្នុងនោះរូបគេបានចូលរួមចំណែកយ៉ាងធំធេងក្នុងការជួយឱ្យក្រុម អធិរាជស ឈ្នះពាន ៤ ធំៗក្នុងមួយរដូវកាលដូចជា Champions League, La Liga, UEFA Supercup និង Spanish Super Cup៕

ខាងក្រោមនេះគឺជាលទ្ធផលបែកធ្លាយនៃអ្នកឈ្នះពាន Ballon d’Or សម្រាប់ឆ្នាំ ២០២២៖

ប្រភព Sports Brief

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T