អង់គ្លេស៖ Joe Metheny ត្រូវបានគេស្គាល់ថា ជា.ឃា.ត.ក.រ.ដ៏.សា.ហា.វ.ឃោ.រ.ឃៅ.ម្នាក់ នៅលើពិភពលោក ដែលបាន.ស.ម្លា.ប់.មនុស្ស និងយក.សា.ច់.មនុស្សធ្វើជាប៊ឺហ្គឺលក់ឲ្យអតិថិជនរបស់ខ្លួន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង Joe Metheny បានកើតនៅថ្ងៃទី០២ ខែមីនា ឆ្នាំ១៩៥៤ និងរស់នៅជាមួយគ្រួសារក្នុងតំបន់ Essex នៃប្រទេសអង់គ្លេស។ ហើយគាត់បានស៊ូទ្រាំនឹងជីវិតកុមារភាព ជាមួយឪពុក.ញៀ.ន.នឹងគ្រឿងស្រវឹង និងម្ដាយ ត្រូវធ្វើការច្រើនវេន ដើម្បីបង្កើនកម្រី សម្រាប់ចិញ្ចឹមកូនៗទាំង៦នាក់។
ក្នុងឆ្នាំ១៩៧៣ Joe មានអាយុ១៩ឆ្នាំ គាត់បានចូលបម្រើក្នុងជួរកងទ័ព និងបន្ទាប់ពីចាកចេញពីកងទ័ពវិញ គាត់ក៏បានទៅធ្វើការក្នុងរោងចក្រឈើមួយកន្លែង និងជាអ្នកបើករថយន្ដដឹកទំនិញម្នាក់ផងដែរ។
ក្នុងឆ្នាំ១៩៩៤ Joe បានរស់នៅជាមួយនឹងប្រពន្ធម្នាក់របស់គាត់ និងមានកូនប្រុសអាយុ៦ឆ្នាំម្នាក់ជាមួយគ្នា នៅ South Baltimore ខណៈគាត់ធ្វើការជាអ្នកបើករថយន្ដដឹកទំនិញដដែល។ លុះមកដល់ថ្ងៃមួយ គាត់បានវិលត្រឡប់មកផ្ទះវិញ ដោយមិនឃើញប្រពន្ធរួមទាំងកូនប្រុស ដែលធ្វើឲ្យគាត់ខឹងសម្បាជាខ្លាំង។
ទន្ទឹមនឹងនេះ Joe បានដឹងថា ប្រពន្ធរបស់គាត់ជាមនុស្ស.ញៀ.ន.ថ្នាំ និងបានរត់ចេញទៅជាមួយប្រុសថ្មី ហើយរស់នៅតាមផ្លូវ ឬក្រោមស្ពានជាដើម។ ដូច្នេះ គាត់បានចំណាយអស់រយៈពេលជាច្រើនថ្ងៃក្នុងការតាមស្វែងរក នៅតាមទីសាធារណៈ និងតាមទីកន្លែង ដែលប្រពន្ធរបស់គាត់ធ្លាប់ទិញ.ថ្នាំ.ញៀ.ន.ផងដែរ។
តួយ៉ាង នៅក្រោមស្ពានមួយ Joe មិនបានឃើញប្រពន្ធនិងកូនប្រុសរបស់គាត់ឡើយ ប៉ុន្ដែគាត់បានជួបជាមួយនឹងបុរសចំនួនពីរ ដែលជនអនាថា ខណៈគាត់បានជឿជាក់ថា ពួកគេទាំងពីរនាក់ ដឹងពីកន្លែងលាក់ខ្លួនរបស់ប្រពន្ធកូនគាត់។ ទោះបីជាយ៉ាងណាក៏ដោយ ជនអនាថាទាំងពីរនាក់ មិនបានផ្ដល់ព័ត៌មានអ្វីដល់គាត់ឡើយ ដែលជាហេតុធ្វើឲ្យគាត់ទ្រាំមិនបាន ក៏.ស.ម្លា.ប់.ពួកគេទាំងពីរនាក់ ដោយពូថៅ ដែលគាត់បាននាំយកមកជាមួយតែម្ដង។
ភ្លាមៗនោះ Joe បានសង្កេតឃើញថា មានបុរសជាអ្នកនេសាទម្នាក់នៅក្បែរស្ពាន ទំនងជាបានឃើញគាត់.ស.ម្លា.ប់.មនុស្ស ដូច្នេះគាត់ក៏បាន.ស.ម្លា.ប់.អ្នកនេសាទចោលម្នាក់ទៀតផងដែរ។ បន្ទាប់មក គាត់មានភាពស្លាន់ស្លោជាខ្លាំង និងសម្រេចចិត្តបោះ.សា.ក.ស.ព.ទាំងអស់ចូលទៅក្នុងទន្លេ ដើម្បីបំបាត់ភស្តុតាង។
ក្រោយមក ប៉ូលិសបានចាប់ខ្លួន Joe ពីបទ.ឃា.ត.ក.ម្ម.លើបុរសពីរនាក់នៅក្រោមស្ពាន ហើយគាត់បានចំណាយពេលមួយឆ្នាំកន្លះ នៅក្នុងពន្ធនាគារ ដើម្បីរង់ចាំការ.កា.ត់.ទោ.ស។ ទោះបីជាយ៉ាងណាក៏ដោយ គាត់ត្រូវបានរួចផុតពីការ.ចោ.ទ.ប្រ.កា.ន់ និងមានសេរីភាពវិញ ខណៈដែលគាត់បានបោះ.សា.ក.ស.ព.ចូលក្នុងទន្លេ ប៉ុន្ដែអ្នកស៊ើបអង្កេតមិនអាចរក.សា.ក.ស.ព.ឃើញទេ។
Joe ក៏បានដឹងថា ប្រពន្ធរបស់បានប្រកបអាជីពជា.ស្ត្រី.រ.ក.ស៊ី.ផ្លូ.វ.ភេ.ទ.ដើម្បីបានលុយទិញ.ថ្នាំ.ញៀ.ន.ផងដែរ ដូច្នេះគាត់បានបន្ដការតាមស្វែងរកប្រពន្ធកូនទៀត និងបានសម្លាប់.ស្ត្រី.រ.ក.ស៊ី.ផ្លូ.វ.ភេ.ទ.ចំនួនពីរនាក់ បន្ទាប់ពីពួកគេទាំងពីរ មិនបានផ្ដល់ព័ត៌មានអំពីប្រពន្ធរបស់គាត់។ ហើយលើកនេះ គាត់មិនបានយក.សា.កស.ព.ទៅបោះចូលក្នុងទន្លេទៀតទេ ដោយគាត់បានយក.សា.កស.ព.ទៅផ្ទះ និងជាយកសាច់ណែនៗស្កុកទុក។
កន្លងទៅប៉ុន្មានសប្ដាហ៍ គាត់បានយក.សា.ច់.ម.នុ.ស្ស លាយជាមួយសាច់គោ និងសាច់ជ្រូក ដើម្បីធ្វើជាសាច់ក្នុងប៊ឺហ្គឺ ដែលគាត់បានបើកស្ដង់តូចមួយ ដាក់លក់នៅចំហៀងផ្លូវ។ ហើយក្នុងអំឡុងពេលនោះ អតិថិជនរបស់គាត់ទាំងអស់សុទ្ធសឹងតែបានទទួលទានប៊ឺហ្គឺ.សា.ច់.មនុស្ស។
យ៉ាងណាមិញ រាល់ពេលដែលគាត់ត្រូវការសាច់ពិសេសម្ដងៗ គាត់តែងតែចេញស្វែងរក.ស្ត្រី.រ.ក.ស៊ី.ផ្លូ.វ.ភេ.ទ ឬជនគ្មានផ្ទះសម្បែងជាដើម។ ហើយគ្មាននរណាម្នាក់ អាចកត់សម្គាល់ដឹងថា សាច់ក្នុងប៊ឺហ្គឺជាសាច់របស់មនុស្សឡើយ។
នៅទីបំផុត ក្នុងឆ្នាំ១៩៩៦ Joe ត្រូវបានចាប់ខ្លួន នៅពេលដែលជនរងគ្រោះរបស់គាត់ម្នាក់ឈ្មោះថា Rita Kemper អាចរត់គេចខ្លួន និងរាយការណ៍ទៅកាន់ប៉ូលិស។ ហើយមនុស្សដែលគាត់បានសម្លាប់សរុបទាំងអស់មានចំនួន១៣នាក់ឯណោះ ប៉ុន្ដែភស្តុតាងគ្រប់គ្រាន់ ត្រូវបានរកឃើញដើម្បី.កា.ត់.ទោ.ស.គាត់ ពីបទ.ឃា.ត.ក.ម្ម.ចំនួនពីរប៉ុណ្ណោះ និងក្រោយមក ការស្រាវជ្រាវបានបញ្ជាក់ពីជនរងគ្រោះ៣នាក់បន្ថែមទៀត។
Joe ត្រូវបានកាត់ទោសប្រហារជីវិតក្នុងឆ្នាំ១៩៩៨ ប៉ុន្ដែក្នុងឆ្នាំ២០០០ ចៅក្រមមួយរូបបានលុបចោលវិញ ដោយជំនួសឲ្យជាប់ពន្ធនាគារអស់មួយជីវិត។ ហើយ Joe បាននិយាយដែរថា អ្វីដែលធ្វើឲ្យគាត់សោកស្ដាយបំផុត គឺមិនបាន.ស.ម្លា.ប់.ប្រពន្ធរបស់គាត់ និងប្រុសស្នេហ៍របស់ប្រពន្ធផ្ទាល់។
នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៧ នាវេលាម៉ោងប្រហែល៣:០០រសៀល Joe ត្រូវបានប្រទះឃើញស្លាប់ក្នុងបន្ទប់ឃុំឃាំង ក្នុងអាយុ៦៣ឆ្នាំ៕
រក្សាសិទ្ធដោយ: ខ្មែរឡូត
ប្រភព: wiki / ranker / allthatsinteresting / murderpedia
សូមទស្សនារូបភាពខាងក្រោម៖

