ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានទីតាំងច្រកចេញ-ចូលបាន តាម៨ស្ថានីយ

https://s9.kh1.co/b1/b1edc9ed052b9444b4977946710edfb2aa8cf4f1.jpg
សង្គម
 29-Sep-2022 2pm · 4 months ago

ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានទីតាំងច្រកចេញ-ចូលបាន តាម៨ស្ថានីយ

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ បាន​បង្ហាញអំពីលក្ខខណ្ឌគួរយល់ដឹងអំពី "ទីតាំងច្រកចេញ-ចូល" ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ អ្នកដំណើរអាចចេញ-ចូលក្នុងផ្លូវល្បឿនលឿនបានតាម ០៨ស្ថានីយ រួមមាន - ស្ថានីយភ្នំពេញ ផ្លូវកប់ស្រូវ (គ.ម 3) - ស្ថានីយកំពង់ស្ពឺខាងកើត (គ.ម 26) - ស្ថានីយកំពង់ស្ពឺខាងលិច (គ.ម 43) - ស្ថានីយត្រែងត្រយឹង (គ.ម 76) - ស្ថានីយកំពង់សិលា (គ.ម 114) - ស្ថានីយស្រែអំបិល (គ.ម 135) - ស្ថានីយស្ទឹងហាវ (គ.ម 172) - និងស្ថានីយក្រុងព្រះសីហនុ (គ.ម 182)។

សូម​បញ្ជាក់ថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នឹងបើកឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២៕

https://s9.kh1.co/__image/w=650,h=434,q=100/01/01c650375495560a411b292fc64ac00f00369627.jpg
https://s9.kh1.co/__image/w=650,h=434,q=100/0a/0a81c5c900dd7f08cf5ac857a1188de568328c5e.jpg
https://s9.kh1.co/__image/w=650,h=434,q=100/f5/f52b898e02526c3934309d04ce218a40977f0ac7.jpg
https://s9.kh1.co/__image/w=650,h=434,q=100/1f/1f7181ed2a40fbd3c2218a23e37fa58fd82e9c9e.jpg
https://s9.kh1.co/__image/w=650,h=372,q=100/92/924298ad64f7ea244f58dd704934856ce8d92ac7.jpg
Han Horn
H.H

អត្ថបទទាក់ទង