រដ្ឋបាលខេត្តបាត់ដំបង ត្រៀមរៀបចំផែនការ ជម្លៀសពលរដ្ឋទៅទីទួលសុវត្ថិភាព ខណៈកំពស់ទឹកស្ទឹងសង្កែ ដល់កម្រិតអាចបង្ក ហានិភ័យ

//s9.kh1.co/db/dbbce66addf2e95d7b64e91aca5bfde41c0a02cc.jpeg
សង្គម

 ០៣-កញ្ញា-២០២៥ ១១ព្រឹក · ២ ថ្ងៃមុន

រដ្ឋបាលខេត្តបាត់ដំបង ត្រៀមរៀបចំផែនការ ជម្លៀសពលរដ្ឋទៅទីទួលសុវត្ថិភាព ខណៈកំពស់ទឹកស្ទឹងសង្កែ ដល់កម្រិតអាចបង្ក ហានិភ័យ

រដ្ឋបាលខេត្តបាត់ដំបងបានជូនដំណឹងដល់ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ក្នុងការត្រៀមរៀបចំផែនការ អន្តរាគមន៍ និងត្រៀមរៀបចំទីទួលសុវត្ថិភាពឱ្យបានសមរម្យ ក្នុងការជម្លៀសប្រជាពលរដ្ឋនៅពេលដែលមាន គ្រោះមហន្តរាយទឹកជំនន់កើតឡើង។ សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តនាថ្ងៃទី០២ខែកញ្ញាបញ្ជាក់បន្ថែមថាបន្ថែមពីនោះត្រូវផ្សព្វផ្សាយ ណែនាំឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់លើ បញ្ហាការថែរក្សាសុខភាព អនាម័យ ដើម្បីជៀសវាងបានពីជំងឺឆ្លងផ្សេងៗផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការជូនដំណឹងខាងលើនេះ ខណៈស្ថានភាពបច្ចុប្បន្នកម្រិតកម្ពស់ទឹកស្ទឹងសង្កែ នាព្រឹកថ្ងៃទី០២ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចស្ពាន សម្តេចតេជោ ហ៊ុន សែន ក្រុងបាត់ដំបង មានកម្ពស់ ១៣,៧៦ម៉ែត្រ ជាកម្រិតកម្ពស់ទឹកអាចបង្កហានិភ័យ ហើយបច្ចុប្បន្នកំពុងមានការកើនឡើងជាបន្ត បន្ទាប់តាមរយៈជំនន់ទឹកភ្លៀងនៅតំបន់ទីជម្រាលនៃស្ទឹងសង្កែផ្នែកខាងលើ។

រដ្ឋបាលខេត្តបញ្ជាក់ថា ក្នុងស្ថានភាពបែបនេះ ដើម្បីជៀសវាង បាននូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ សូមបងប្អូនប្រជាពលរដ្ឋក្នុងខេត្តទាំងអស់ ជាពិសេស បងប្អូនដែលរស់នៅតាមបណ្តោយដងស្ទឹងសង្កែ និងតំបន់ងាយរងគ្រោះ មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយហាមកូនចៅតូចៗកុំឱ្យចុះលេងទឹក និងត្រៀមរៀបចំទុកដាក់ នូវសម្ភារៈ ឯកសារសំខាន់ៗឱ្យបានត្រឹមត្រូវ និងស្វែងរកទីទួលសុវត្ថិភាពដែលបានកំណត់ដោយអាជ្ញាធរមូលដ្ឋាន ក្នុងករណីទទួលរងនូវការលិចលង់ណា មួយកើតមានឡើង ។

ឯកឧត្តមសុខ លូអភិបាលខេត្តបាត់ដំបងបានបញ្ជាក់នាព្រឹកថ្ងៃអង្គារ៍នេះថា ៖ « កំពស់ទឹកស្ទឹងសង្កែក្នុងក្រុងបាត់ដំបងដល់កម្រិតប្រុងប្រយ័ត្នហើយ តែនឹងស្រកចុះវិញឆាប់ៗនេះបើផ្នែកខាងលើមិនមានភ្លៀងបន្ថែមទេ។ ដោយណែនាំអោយបងប្អូននៅតាមដងស្ទឹង ពិសេសស្រុកឯកភ្នំ មេត្តាប្រុងប្រយ័ត្នខ្ពស់» ៕ អត្ថបទ ៖ភី សុខវិទ្យុជាតិចំការចេកខេត្តបាត់ដំបង

រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

//s9.kh1.co/1c/1c68f3b3b3d381107e8406b93c2a1ea9dc09d377.jpg

អភិបាលខេត្តបន្ទាយមានជ័យប្រាប់អភិបាលខេត្តស្រះកែវថៃថាបញ្ហាពាក់ព័ន្ធនឹងការគ្រប់គ្រងព្រំដែន និងការងារវាស់វែង ខណ្ឌសីមានិងបោះបង្គោលព្រំដែន ដែលជាសមត្ថកិច្ចរបស់គណៈកម្មាធិការGBCនិង JBC

 ០៤-កញ្ញា-២០២៥ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T