ទូតចិន៖ប្រទេសចិនគឺជាប្រទេសដំបូងគេដែលផ្តល់ជំនួយដល់កម្ពុជា បន្ទាប់ពីមានជម្លោះព្រំដែនកម្ពុជា-ថៃ ហើយក៏ជាប្រទេសដែលបានផ្តល់ជំនួយច្រើនជាងគេ

//s9.kh1.co/87/870b1539413d2082f066cb05aba25ac3050eac6f.jpg
សង្គម

 ០៣-កញ្ញា-២០២៥ ១០ព្រឹក · ២ ថ្ងៃមុន

ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាបានបញ្ជាក់នៅថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ២០២៥ថា៖ប្រទេសចិនគឺជាប្រទេសដំបូងគេដែលផ្តល់ជំនួយដល់កម្ពុជាបន្ទាប់កាលពីមានជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ក៏ជាប្រទេសដែលបានផ្តល់ជំនួយច្រើនជាងគេផងដែរ។

ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាបានបញ្ជាក់នៅថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ២០២៥ថា៖ប្រទេសចិនគឺជាប្រទេសដំបូងគេដែលផ្តល់ជំនួយដល់កម្ពុជាបន្ទាប់កាលពីមានជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ក៏ជាប្រទេសដែលបានផ្តល់ជំនួយច្រើនជាងគេផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

  ជាមួយការបញ្ជាក់តាមរយៈបណ្តាញសង្គមហ្វេសប៊ុកបែបនេះ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាក៏បានលើកឡើងឱ្យដឹងដែរថា៖ ប្រទេសចិនគឺជាដៃគូដែលអាចទុកចិត្តបានរបស់កម្ពុជាទាំងកាលពីអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល។       គួរបញ្ជាក់ថាក្នុងសង្រ្គាមតាមព្រំដែនរវាងកម្ពុជា និងថៃ ឯកឧត្តម វ៉ាង វិនពីន បានចុះពិនិត្យទីតាំងដែលកងទ័ពថៃវាយប្រហារ និងបំផ្លិចបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋ សាលារៀន វត្តអារាមជាច្រើនលើក។លើសពីនេះដោយឃើញពីទុក្ខលំបាកជនភៀសខ្លួន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាក៏បានឧបត្ថម្ភដល់ជនភៀសសឹកកម្ពុជាក្នុងខេត្តឧត្តរមានជ័យផងដែរ។      បើតាមឯកឧត្តម វ៉ាង វិនពីន បានប្រកាសថាចិនផ្ដល់ជំនួយជាថវិកា១០ម៉ឺនដុល្លារសម្រាប់ជួយដល់ជនភៀសសឹករបស់កម្ពុជា ដែលកំពុងស្នាក់នៅក្នុងជំរុំភៀសខ្លួន ក្នុងខេត្តឧត្តរមានជ័យ។     ដោយឡែក ឯកឧត្តម  ស៊ី ជីនពីង ប្រធានាធិបតីប្រទេសចិន បានប្រកាសផ្ដល់ជំនួយជាថវិកាប្រមាណ៣លានដុល្លារទៀតដល់កម្ពុជាដើម្បីជួយដល់ពលរដ្ឋរងគ្រោះដោយសារបញ្ហាសង្គ្រាមនៅតំបន់ព្រំដែន ហើយកំពុងរស់នៅក្នុងជំរុំជនភៀសខ្លួន ពិសេសការស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធដែលរងផលប៉ះពាល់ដោយគ្រាប់ផ្លោងរបស់យោធាថៃ។គួរបញ្ជាក់ថាការប្រកាសផ្ដល់ជំនួយរបស់លោកប្រធានាធិបតីចិននេះគឺបានធ្វើឡើងនៅចំពោះមុខនាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងជំនួបទ្វេភាគីនៅទីក្រុងធានជីន ប្រទេសចិន៕

ប្រភព៖ ក្រសួងព័ត៌មាន

https://s9.kh1.co/__image/w=650,h=454,q=100/5b/5b19554c0798974b479850e8223ef7721ec16aab.jpg
https://s9.kh1.co/__image/w=650,h=488,q=100/be/be2ea1686f78b2a106169711ee0b062e13ee0752.jpg
https://s9.kh1.co/__image/w=650,h=656,q=100/5f/5fb291132db0f47111c2c7b3079edcc9a6cea8ed.jpg
https://s9.kh1.co/__image/w=650,h=430,q=100/e4/e49644c1c90ea9c702099d3b1e0f784f4bd2d8c5.jpg
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

//s9.kh1.co/1c/1c68f3b3b3d381107e8406b93c2a1ea9dc09d377.jpg

អភិបាលខេត្តបន្ទាយមានជ័យប្រាប់អភិបាលខេត្តស្រះកែវថៃថាបញ្ហាពាក់ព័ន្ធនឹងការគ្រប់គ្រងព្រំដែន និងការងារវាស់វែង ខណ្ឌសីមានិងបោះបង្គោលព្រំដែន ដែលជាសមត្ថកិច្ចរបស់គណៈកម្មាធិការGBCនិង JBC

 ០៤-កញ្ញា-២០២៥ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T