ព័រទុយកាល់៖ បងស្រីរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo ឈ្មោះ Katia Aveira បានបង្ហោះសារដៀមដាមថាអ្នកគាំទ្រក្រុមជម្រើសជាតិព័រទុយកាល់ពិតជាគ្មានទឹកចិត្ត ព្រោះគ្មាននរណាជួយលើកកម្លាំងចិត្តបងប្រុសរបស់នាងនោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Ronaldo ដែលត្រូវបានគេស្គាល់ថាជាប្រធានក្រុមជម្រើសជាតិព័រទុយកាល់ បានទទួលការរិះគន់ពីអ្នកគាំទ្រ បន្ទាប់ពីរូបគេបានបរាជ័យក្នុងការរកគ្រាប់បាល់ក្នុងការប្រកួតទល់នឹង អេស្ប៉ាញ ដែលភាគីលោក Luis Enrique យកឈ្នះ ១ ទល់នឹង០។


ចប់ការប្រកួត គេក៏បានឃើញ Ronaldo ដោះស្លាកប្រធានក្រុមជម្រើសជាតិព័រទុយកាល់ចោលផងដែរ ដែលប្រៀបដូចទង្វើជះសាំងទៅលើភ្លើង។


យ៉ាងណាមិញ អ្នកស្រី Katia Aveiro បានបង្ហោះសារស្ដីបន្ទោសអ្នកគាំទ្រព័រទុយកាល់ថា៖
វាពិតជាសំខាន់ក្នុងការហុចដៃឲ្យអ្នកដែលបានប្រគល់គ្រប់យ៉ាងឲ្យព័រទុយកាល់។ប៉ុន្តែអ្នកគាំទ្រព័រទុយកាល់ពិតជាគួរឲ្យស្អប់, គ្មានទឹកចិត្ត,ឆ្កួតលីលា និងគ្មានដឹងគុណសោះ។ បុរសម្នាក់នេះអង្គុយលុតជង្គង់ ហើយគ្មានអ្នកណាហុចដៃមកឲ្យគេទេ ហើយនេះពិតជាឃោរឃៅណាស់។នេះគេជួយក្រុមបានច្រើនខ្លាំងណាស់ ប៉ុន្តែគេនៅតែបន្តជួយយ៉ាងច្រើន។បុរសដែលអង្គុយនោះឈ្មោះ Cristiano Ronaldo ហើយគេជាកីឡាករល្អបំផុតក្នុងលោក។

ប្រភព៖ sportskeeda