PSG ត្រៀមប្រាក់២០លានទិញយកកីឡាករ Barca ម្នាក់នេះនៅឆ្នាំក្រោយ

https://s9.kh1.co/ce/ceb7a500eeb9a4a8034f88b2e59dc773e7386877.jpg
កីទ្បា
 23-Sep-2022 2pm · 8 days ago

PSG ត្រៀមប្រាក់២០លានទិញយកកីឡាករ Barca ម្នាក់

បារាំង៖ ក្លិប Paris Saint-Germain កំពុងចាប់អារម្មណ៍ចង់ទិញយកខ្សែប្រយុទ្ធ Antonie Griezmann ក្នុងតម្លៃធូរថ្លៃត្រឹម ២០លានដុល្លារ នេះបើយោងតាមការផ្សាយរបស់ El Nacional ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Antonie Griezmann
ខ្សែប្រយុទ្ធ Antonie Griezmann

ភាគីលោក Christophe Galtier ចង់ទិញយកកីឡាករសញ្ជាតិបារាំងរូបនេះនៅរដូវក្ដៅឆ្នាំ២០២៣ ខណៈដែល Griezmann កំពុងធ្លាក់ទម្រង់លេងនៅរដូវកាលទី២នៅ Atletico Madrid ក្នុងលក្ខខណ្ឌខ្ចីជើង។

ខ្សែប្រយុទ្ធ Antonie Griezmann
ខ្សែប្រយុទ្ធ Antonie Griezmann

លោក Xavi Hernandez ជាគ្រូបង្វឹករបស់ Barca មិនចង់បាន Griezmann ត្រឡប់មកទឹកដី Camp Nou វិញនោះឡើយក្នុងករណីដែល Atletico Madrid មិនទិញយកគេផ្ដាច់។

ខ្សែប្រយុទ្ធ Antonie Griezmann
ខ្សែប្រយុទ្ធ Antonie Griezmann

ដូច្នេះ PSG ឆក់ឱកាសនេះចង់ទិញយកអតីតតារាឆ្នើមរបស់ Real Sociedad ម្នាក់នេះខណៈកុងត្រារបស់គេជាមួយ Barca មានសុពុលភាពរហូតដល់ឆ្នាំ២០២៤៕

ខ្សែប្រយុទ្ធ Antonie Griezmann
ខ្សែប្រយុទ្ធ Antonie Griezmann

ប្រភពsportskeeda

Sok Navin
N.V

អត្ថបទទាក់ទង