បរទេស៖ វត្តមានរបស់ខ្សែប្រយុទ្ធសញ្ជាតិ អាហ្សង់ទីន Lionel Messi ត្រូវបានគេរាយការណ៍ថា បានជួយឱ្យក្លិបយក្ស បារាំង Paris Saint-Germain ចំណេញប្រាក់កប់ក្តោង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ នៅរដូវក្តៅឆ្នាំ ២០២១ ក្លិបអ្នកមាន PSG ចុះកុងត្រាយកបាន Lionel Messi ពី Barcelona ដោយឥតគិតថ្លៃ អមជាមួយកុងត្រារយៈពេល ២ ឆ្នាំ ពោលគឺដល់ខែ មិថុនា ឆ្នាំ ២០២៣, ក្នុងនោះខ្សែប្រយុទ្ធវ័យ ៣៥ ឆ្នាំក៏មិនបានធ្វើឱ្យក្លិបខកចិត្តនោះដែរ ដោយរូបគេបានចូលរួមចំណែកយ៉ាងធំធេងក្នុងការជួយឱ្យក្លិបឈ្នះពាន Ligue 1 ឡើងវិញនៅរដូវកាល ២០២១-២០២២។

ទន្ទឹមនឹងនេះវត្តមានរបស់ Messi ក៏បានជួយឱ្យក្លិបរកប្រាក់ចំណូលបានច្រើនសន្ធឹកសន្ធាប់ផងដែរ ដោយថ្មីៗនេះទំព័រ El Economista បានចុះផ្សាយថា ចាប់តាំងពីម្ចាស់ពាន Ballon d’Or ៧ សម័យមកដល់ទឹកដី បារាំង PSG បានចំណេញប្រាក់រហូតដល់ទៅ ៦១២ លានផោន ឬប្រមាណជា (៦៨៨ លានដុល្លារអាមេរិក) ឯណោះ។

ប្រភពដដែលបានបន្ថែមថា ក្នុងរយៈពេល ១២ ខែ ចាប់តាំងពី Messi ជាន់ជើងលើទឹកដី Parc des Princes ក្លិបជើងឯក Ligue 1 បានកើនឡើងប្រាក់ចំណូលចំនួន ១៣% បន្ទាប់ពីមានក្រុមហ៊ុនថ្មីចំនួន ២ បានចូលរួមឧបត្ថម្ភ ក្នុងនោះមាន Dior PlayBetR និងក្រុមហ៊ុនស្បែកជើងប៉ាតាយីហោម៉ាក GOAT។

បន្ថែមពីនេះទៀតប្រភពខាងលើបានអះអាងថា ក្លិបយក្សបារាំងបានលក់អាវអស់គ្មានសល់រហូតដល់ទៅ ១ លានអាវសម្រាប់រដូវកាលនេះ, ក្នុងនោះគ្រាន់តែអាវដែលមានឈ្មោះរបស់ Messi គឺមានចំនួន ៦០% នៃចំនួនអាវសរុប៕

ប្រភព៖ Sportbible