ចុមថាម៉េច? អ្នកគាំទ្រថា គាត់ឆ្ងល់ម៉េចបានតារា PSG រូបនេះអត់ព្រមរៀនសូត្រតាម Mbappe សោះអ៊ីចឹង

//s9.kh1.co/84/84ce90b4098b2fdc8187d49b2205e86eb216cfc6.jpg
កីទ្បា

 ២៣-កញ្ញា-២០២២ ៩ព្រឹក · ៣ ឆ្នាំមុន

អ្នកគាំទ្រថា គាត់ឆ្ងល់ម៉េចបានតារា PSG រូបនេះអត់ព្រមរៀនសូត្រតាម Mbappe សោះអ៊ីចឹង

បរទេស៖ ក្រោយខ្សែប្រយុទ្ធ Kylian Mbappe ស៊ុតចូលមួយគ្រាប់ឱ្យជម្រើសជាតិ បារាំង យប់មិញ អ្នកគាំទ្រម្នាក់បានបង្ហោះសារនៅលើ Twitter ថាគាត់ឆ្ងល់ហេតុដូចម្តេចបានជា Lionel Messi មិនព្រមរៀនសូត្រតាមខ្សែប្រយុទ្ធវ័យ ២៣ ឆ្នាំរូបនេះនៅ Paris Saint-Germain។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Mbappe និង Lionel Messi
Mbappe និង Lionel Messi

ជាការពិតណាស់ នៅក្នុងការប្រកួតពូល A នៃពានរង្វាន់ Nations League យប់មិញ ក្រុមជម្រើសជាតិ បារាំង បានទទួលជ័យជម្នះទៅលើក្រុមជម្រើសជាតិ អូទ្រីស ក្នុងលទ្ធផល ២-០ ដែលក្នុងនោះរកបានដោយ Mbappe មួយគ្រាប់ និង Olivier Giroud មួយគ្រាប់។

Mbappe
Mbappe

ក្រោយបញ្ចប់ការប្រកួតខាងលើ អ្នកគាំទ្រហាក់មានការកោតសរសើរចំពោះសមត្ថភាពរបស់ខ្សែប្រយុទ្ធវ័យក្មេង Mbappe ជាខ្លាំង, រហូតមានអ្នកគាំទ្រម្នាក់បង្ហោះនៅលើបណ្តាញសង្គម Twitter ថា “គាត់ឆ្ងល់ណាស់ ហេតុអ្វីបានជា Messi មិនព្រមរៀនសូត្រតាម Mbappe”៕

ប្រភព Sportskeeda

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T