អ៊ីតាលី៖ក្លិប Udinese បានបង្ហាញតម្រុយថាពួកគេចង់បានខ្សែប្រយុទ្ធ Cristiano Ronaldo មករួមក្រុមតាមរយៈគណនីបណ្ដាញសង្គម Instagram ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
គណនី Instagram របស់ DAZN Italia បានបង្ហោះសាររបស់ Ronaldo ដែលនិយាយថារូបគេនៅមានមហិច្ឆតា ចង់លេងបាល់ទាត់ទៅមុខ គឺនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក និង Euro 2024 បន្តទៀត។

ភ្លាមៗនោះ អ្នកចាំទី Marco Silvestri នៃក្រុម Udinese បានសរសេរសារពីក្រោមថា៖
@cristiano សូមផ្ទេរមក Udinese

បន្ទាប់មកគណនី Instagram របស់ក្លិប Udinese ផ្លូវការបានបង្ហោះរូបភ្នែកនៅពីក្រោមនោះ។
គួរបញ្ជាក់ផងដែរថា Cristiano Ronaldo កំពុងស្វែងរកផ្លូវចាកចេញពីក្លិប Manchester United ដោយកន្លងមករូបគេធ្លាប់ស្នើផ្លាស់ទៅ Chelsea និង Bayern Munich ដែរតែក្លិបទាំងពីរនោះបានបដិសេធ៕

ប្រភព៖ thesun