អង់គ្លេស៖ លោក Erik Ten Hag បានស្នើសុំឲ្យ កីឡាករ Tyrell Malacia និង Antony កុំប្រជែងគេខ្លាំងពេកកំលុងពេលហ្វឹកហាត់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Manchester United បានទិញយក Malacia ពី Feyenoord កាលពីរដូវក្ដៅកន្លងមក ដូចគ្នានឹង Antony ដែលក្លិបបានចាយលុយជាង១០០លានដុល្លារទិញយកគេ។

ដោយសារអ្នកទាំងពីរធ្លាប់លេងនៅលីគប្រទេស ហូឡង់ និងជាគូប្រជែងក្នុងលីគដូច្នេះទើបលោក Ten Hag មិនចង់ឲ្យពួកគេប្រជែងគ្នា។


Tyrell Malacia បានបង្ហើបប្រាប់ Sky Sports ថា៖
នៅពេល Antony មកដល់ក្លិប អ្វីដំបូងគេដែលគ្រូបង្វឹកនិយាយគឺ អ្នកទាំងអស់គ្នាកុំលេងកាចដាក់គ្នាពេក។គេជាកីឡាករល្អមួយរូប ហើយខ្ញុំចូលចិត្តលេងទល់នឹងគេ។ ហើយឥលូវខ្ញុំបានលេងជាមួយគេគឺវាពិតជាអស្ចារ្យ។

ប្រភព៖ sportskeeda