បរទេស៖ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃ សុក្រ ត្រូវនឹងថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០២២ ក្រុមម្ចាស់ផ្ទះ បារាំង បានបើកទ្វាកីឡដ្ឋាន Stade de France របស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវ អូទ្រីស នៅក្នុងការប្រកួតពូល A នៃពានរង្វាន់ Nations League។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ ក្រុមជម្រើសជាតិ បារាំង ពិតជាធ្វើបានល្អមែនទែន ដោយយប់មិញនេះពួកគេបានទទួលជ័យជម្នះទៅលើក្រុមភ្ញៀវ អូទ្រីស ក្នុងលទ្ធផល ២ ទល់នឹង ០, ក្នុងនោះ Kylian Mbappe ជាអ្នករកគ្រាប់បាល់បើកឆាកនៅនាទីទី ៥៦ និង Olivier Giroud រកបានគ្រាប់ទី ២ នៅនាទីទី ៦៥។

គួរបញ្ជាក់ថា ក្រោយទទួលបាន ៣ ពិន្ទុយ៉ាងសំខាន់ ពេលនេះ បារាំង ឈរនៅលេខ ៣ នៃពូល A ដោយឆ្លងកាត់ ៥ ប្រកួតពួកគេឈ្នះ ១ ស្មើ ២ និង ចាញ់ ២ មាន ៥ ពិន្ទុក្នុងដៃ, ចំណែក អូទ្រីស វិញបច្ចុប្បន្នកំពុងឈរនៅបាតតារាង ដោយឆ្លងកាត់ ៥ ប្រកួតដូចគ្នា ពួកគេឈ្នះ ១ ស្មើ ១ និង ចាញ់ ៣ មាន ៤ ពិន្ទុក្នុងដៃ៕

សូមទស្សនាវីដេអូខាងក្រោម៖