ដាក់ចំៗ! លោក Merson ថាតារា Man UTD ២ រូបនេះមិនគួរជាប់ជម្រើសជាតិទៅលេង World Cup ទេ

//s9.kh1.co/76/76e71195de7e2eba183d048771d7ed702706857e.jpg
កីទ្បា

 ២២-កញ្ញា-២០២២ ៥ល្ងាច · ៣ ឆ្នាំមុន

លោក Merson ថាតារា Man UTD ២ រូបនេះមិនគួរជាប់ជម្រើសជាតិទៅលេង World Cup ទេ

បរទេស៖ លោក Paul Merson អតីតវីរបុរសរបស់ Arsenal បានលើកឡើងថា ខ្សែការពារស្លាបឆ្វេង Luke Show និងខ្សែប្រយុទ្ធស្លាប Jadon Sancho មិនគួរមានឈ្មោះក្នុងក្រុមជម្រើសជាតិ អង់គ្លេស ដើម្បីចូលរួមព្រឹត្តិការណ៍ World Cup នៅ កាតា ឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Shaw និង Sancho
Shaw និង Sancho

ជាការពិតណាស់ មុនការប្រកួត World Cup នៅ ខែ វិច្ឆិការ ឆ្នាំ ២០២២ ខាងមុខ ក្រុម អង់គ្លេស នឹងត្រូវជួបជាមួយ អ៊ីតាលី នៅថ្ងៃនេះ និង អាល្លឺម៉ង់ នៅថ្ងៃ អង្គារ៍ ទី ២០ ខាងមុខនៃពានរង្វាន់ Nations League, ក្នុងនោះ Shaw ក៏មានឈ្មោះសម្រាប់ក្រុមរបស់លោក Gareth Southgate ផងដែរ ប៉ុន្តែសម្រាប់ Sancho វិញគឺមិនមានឈ្មោះនោះទេ។

Paul Merson
Paul Merson

ទាក់ទងនឹងរឿងខាងលើ, លោក Merson បានមានប្រសាសន៍ប្រាប់កាសែត Sky Sports យ៉ាងដូច្នេះថា៖

ខ្ញុំមិនគិតថា Shaw នឹងមានឈ្មោះនៅ World Cup ឡើយ។ គាត់ត្រូវគេលេងឱ្យបានរៀងរាល់សប្តាហ៍ ប៉ុន្តែឥឡូវគាត់ពុំសូវបានលេងឡើយ។ ខ្ញុំមិនគិតថា គាត់នឹងអាចមានឈ្មោះទៅលេងនៅកាតាដោយរបៀបណាទេ, ជាពិសេសមើលទៅលេងចំនួនខ្សែការពារ អង់គ្លេស មានច្រើនណាស់។

លោក Paul Merson

លោក Merson បាននិយាយបន្តទៀតទាក់ទងនឹង Sancho យ៉ាងដូច្នេះថា៖

មនុស្សជាច្រើនបាននិយាយអំពី Sancho, ប៉ុន្តែគាត់ទើបតែរកបាន ២ គ្រាប់ និងមិនមានគ្រាប់ assist ទាល់តែសោះ, គាត់មិនបានបង្ហាញអ្វីឱ្យលេចធ្លោរទេ...៕

លោក Paul Merson

ប្រភព Metro

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T