ក្រោយឆ្លងកាត់ព្យុះភ្លៀង ពេលនេះជីវភាព យក់ ថិតរដ្ឋា កាន់តែប្រសើរ

//s9.kh1.co/ec/ec745c1dd247b7252c065051b88cab23713d5f27.jpg
តារា & កម្សាន្ដ

 ២១-កញ្ញា-២០២២ ៣ល្ងាច · ២ ឆ្នាំមុន

ក្រោយឆ្លងកាត់ព្យុះភ្លៀង ពេលនេះជីវភាព តារាចម្រៀង យក់ ថិតរដ្ឋានិងស្វាមី កំពុងប្រសើរឡើងវិញហើយ រកស៊ីកំពុងតែកាក់កបហើយ

រាជធានីភ្នំពេញ ៖ ដូចដែលដឹងស្រាប់ហើយថា តារាចម្រៀងជើងចាស់ យក់ ថិតរដ្ឋា ត្រូវមហាជនផ្ទុះការចាប់អារម្មណ៍ ក្រោយល្បីថាជា តារាកំពុងមានជីវភាពធូរធាខ្លាំង រកស៊ីកាក់កបខ្លាំង ស្រាប់តែ ស្វាមីទម្លាយជីវិតជួបការលំបាក ដល់ថ្នាក់បាយទឹកនិងទឹកដោះគោកូន ត្រូវខ្ចីលុយមិត្តភក្តិមកទិញទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង មានពាក្យចចាមអារ៉ាមថា អ្នកទាំងពីរមានបញ្ហាក្តីក្តាំនឹងគេ ទាក់ទងនឹងរឿងដីធ្លី ត្រូវឡើងតុលាការប្តឹងតទល់គ្នារហូតអស់ប្រាក់​ ដែលទើបនឹងដោះស្រាយរួចរាល់ កាលពីប៉ុន្មានខែមុននេះ។

យ៉ាងណាក្តី ក្រោយទម្លាយថាបញ្ហាត្រូវដោះស្រាយរួចរាល់ហើយនោះ គេក្រឡេកឃើញ អ្នកនាង យក់ ថិតរដ្ឋា និងស្វាមី កំពុងព្យាយាមកសាងជីវភាពគ្រួសារឡើងវិញ ដែលត្រឹមរយៈពេលខ្លីសោះ ពេលនេះគេឃើញអ្នកទាំងពីរកំពុងតែឡើងកូដវិញ ស្របពេលការរកស៊ីលក់គ្រឿងអលង្ការ កំពុងទទួលការគាំទ្រយ៉ាងពេញទំហឹងពីមហាជន លក់ដាច់ជារៀងរាល់ថ្ងៃ មិនដែលខកខាន រហូតធ្វើឲ្យតារាស្រីរូបនេះ បង្ហោះសារថា ៖

អរគុណប្តីដែលបានជួយការងាររកសុីប្រពន្ធ ចង់និយាយថា thank u honey ប៉ុន្តែនិយាយអត់ចេញ អីវ៉ាន់ចេញរាល់ថ្ងៃសប្បាយចិត្តណាស់ខ្ញុំអរគុណបងប្អូនខ្លាំងណាស់៕

យក់ ថិតរដ្ឋា

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  អ្នកនាង យក់ ថិតរដ្ឋា
  អ្នកនាង យក់ ថិតរដ្ឋា
  អ្នកនាង យក់ ថិតរដ្ឋា និងស្វាមី
  អ្នកនាង យក់ ថិតរដ្ឋា និងស្វាមី
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
យក់ ថិតរដ្ឋា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T