ក្រោយឈ្នះ Sheriff យប់មិញ លោក Ten Hag សរសើរកូនក្រុមម្នាក់នេះមិនដា»_ច់ពីមាត់

//s9.kh1.co/73/73b7557108cb7bd085cbbb9b02fe62012418d7df.jpg
កីទ្បា

 ១៦-កញ្ញា-២០២២ ៩ព្រឹក · ៣ ឆ្នាំមុន

លោក Erik Ten Hag សរសើរកូនក្រុមម្នាក់នេះក្រោយឈ្នះ Sheriff ២-០ យប់មិញ

អង់គ្លេស៖ លោក Erik Ten Hag បានកោតសរសើរការលេងរបស់ខ្សែប្រយុទ្ធ Jadon Sancho បន្ទាប់ពីគេរកបាន១គ្រាប់ជួយ Manchester United ឲ្យប្រកួតឈ្នះក្រុម Sheriff ២ ទល់នឹង០ កាលពីយប់ថ្ងៃទី១៥ខែកញ្ញាកន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Jadon Sancho
ខ្សែប្រយុទ្ធ Jadon Sancho
ការប្រកួតរវាង Sheriff និង Man UTD
ការប្រកួតរវាង Sheriff និង Man UTD

Sancho ស៊ុតបញ្ចូលទី១គ្រាប់នៅនាទីទី១៧ ខណៈដែល Cristiano Ronaldo ដែលជាប់ជម្រើស១១នាក់ដំបូងដែរនោះបានស៊ុតបាល់ពិន័យ១១ម៉ែត្រ នៅនាទីទី៣៩ ថែម១គ្រាប់ទៀត។t

ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo
ការប្រកួតរវាង Sheriff និង Man UTD
ការប្រកួតរវាង Sheriff និង Man UTD

ជ័យជម្នះនេះបានធ្វើឲ្យ លោក Ten Hag ពិតជាសប្បាយចិត្តណាស់ដោយលោកបានកោតសរសើរ Sancho ក្រោយចប់ការប្រកួតថា៖

ខ្ញុំពិតជារីករាយសម្រាប់ Sancho ។ គេរកបាន១គ្រាប់ទៀតហើយ គឺគេពិតជាធ្វើបានល្អប៉ុន្តែខ្ញុំគិតថាគេនៅមានកន្លែងសម្រាប់ពង្រឹងសមត្ថភាពបន្ថែមទៀត ព្រោះគេមានជំនាញច្រើនណាស់។

លោក Erik Ten Hag
លោក Erik Ten Hag
លោក Erik Ten Hag

ប្រភព sportskeeda

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T