រាជធានីភ្នំពេញ ៖ ដូចដែលដឹងស្រាប់ហើយថា ក្រោយមរ.ណ.ភាពរបស់លោកឪពុក លោកតា វីតាមីនសេ រួចមក តារាកំប្លែង ប៉េងប៉ោង ដែលត្រូវជាកូនស្រីក៏ហាក់ដកឃ្លាឆ្ងាយពីរង្វង់សិល្បៈ ជាពិសេសក្រុមការងារកំប្លែងតែម្តង ដោយបច្ចុប្បន្នរូបនាងនិងស្វាមី ងាកទៅបោះទុន និងរកស៊ីលើការធ្វើចម្ការវិញម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង ឃើញរូបសម្បត្តិប្រែប្រួលជាងពេលមុនបន្តិច ស្បែកប្តូរពណ៌ មុខមាត់រាងស្រកសាច់ឈា.ម ដោយសារតែ ភាពនឿយហត់នឹងការងារក្តី តែបើងាកទៅមើលជីវភាពវិញ មិនចាញ់តារាៗរួមជំនាន់ ដែលកំពុងមានឈ្មោះបោះសម្លេងប៉ុន្មានឡើយ។
ជាក់ស្តែង ថ្មីៗនេះ តារាកំប្លែង ប៉េងប៉ោង បានបង្ហោះសារយ៉ាងដូច្នេះលើបណ្តាញសង្គម ធ្វើឲ្យហ្វេនៗនិងសិល្បករ សិល្បការិនីខ្មែរ នាំគ្នាអបអរសាទរព្រោងព្រាត ដោយបានប្រាប់ឲ្យដឹងថា ៖
ហៃឡើងចឹង ធ្វើស៊ីឯងទាំងព្រឹកលោកប្ដី នាំឯងមកSurpriseទាំងព្រឹកអរចង់ប្រកាច់ ស្មានមែនទែន ស្រាប់ប្រាប់ថាចាំ១០ឆ្នាំទៀត បានមានលុយទិញអោយ ទោះយ៉ាងណាក៏អូនអរគុណលោកប្ដីសំរាប់ការSurpriseមួយនេះ ហេតុតែចង់អោយប្រពន្ធសប្បាយចិត្តសំរាប់ថ្ងៃស្អែក អំពើល្អមិនសាបសូន្យ។
យ៉ាងណាមិញ បើទោះបីមិនបញ្ជាក់ថា ជាកាដូរថយន្តថ្មីដែលស្វាមីទិញឲ្យក្នុងថ្ងៃកំណើតក្តី ប៉ុន្តែក្នុងការខមមិនពីមហាជន តារាស្រីរូបនេះមិនឆ្លើយតបអ្វីច្រើនឡើយ ពេលគេឯងនាំគ្នាអបអរសាទរនោះ រូបនាងក៏បានត្រឹមពោលពាក្យអរគុណ ដែលបញ្ជាក់យ៉ាងច្បាស់ថា ទើបនឹងទិញរថយន្តស៊េរីទំនើបថ្មីស្រឡាងនេះមែន៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖






