ភាព.ប្រ.ច.ណ្ឌ និង.ស្អ.ប់ ធ្វើឲ្យនារីរូបនេះ ធ្វើ.បា.ប.មិត្តភក្ដិ រហូតដល់.ស្លា.ប់

//s9.kh1.co/09/09dd7e8f95a6fd86a42162c761bac8e5205c51f0.jpg
សង្គម

 ២៨-កញ្ញា-២០២២ ១១ព្រឹក · ២ ឆ្នាំមុន

ភាពប្រចណ្ឌ និងស្អប់ បានធ្វើឲ្យសិស្សស្រីម្នាក់អាយុ១៨ ក្លាយទៅជា.ឃា.ត.ក.រ បន្ទាប់ពីធ្វើ.បា.ប.មិត្តរួមថ្នាក់របស់ខ្លួន រហូតដល់.ស្លា.ប់.បា.ត់ប.ង់.ជីវិត។

បរទេស៖ ភាព.ប្រ.ច.ណ្ឌ និង.ស្អ.ប់ បានធ្វើឲ្យសិស្សស្រីម្នាក់អាយុ១៨ឆ្នាំ ក្លាយទៅជា.ឃា.ត.ក.រ បន្ទាប់ពីធ្វើ.បា.ប.មិត្តភក្ដិរបស់ខ្លួន រហូតដល់.ស្លា.ប់.បា.ត់ប.ង់.ជីវិត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង Christa Gali Pik បានកើតនៅថ្ងៃ១០ ខែមីនា ឆ្នាំ១៩៧៦ និងបានធំលូតលាស់ឡើងជាមួយនឹងលោកតាលោកយាយរបស់នាង។ មានពេលខ្លះ នាងហាក់មានភាពចុះសម្រុងជាមួយមនុស្សជុំវិញខ្លួន និងពេលខ្លះទៀត នាងមានអារម្មណ៍មិនល្អទេ ដោយសារតែបរិស្ថានជុំវិញខ្លួនរបស់នាង មិនសូវអំណោយផល ខណៈលោកតាជាអ្នក.កា.ប់.សា.ច់.ល.ក់.ចិញ្ចឹមជីវិត និងលោកយាយវិញ ដូចជាដូនជីនៃសាសនាគ្រឹស្តអីចឹង។ ប៉ុន្ដែទន្ទឹមនឹងនេះ នាងមានភាពស្និទ្ធស្នាលជាមួយលោកយាយរបស់នាងជាខ្លាំង។

លុះពេល Christa មានអាយុ១២ឆ្នាំ លោកយាយរបស់នាងបានលាចាកលោក ដែលហេតុធ្វើឲ្យនាងមានអារម្មណ៍សោកស្ដាយជាខ្លាំង រហូតដល់ហ៊ានប៉ុនប៉ងធ្វើ.អ.ត្ត.ឃា.ត.ខ្លួនឯងផងដែរ។ មិនយូរប៉ុន្មាន នាងក៏ត្រូវបានបញ្ជូនឲ្យទៅរស់នៅជាមួយម្ដាយបង្កើតវិញ ដែលមានឈ្មោះថាអ្នកស្រី Carrisa។ ហើយទំនាក់ទំនងរវាងម្ដាយកូនទាំងពីរ ហាក់មិនចុះសម្រុងនឹងគ្នាទេ។ ចំពោះអ្នកស្រី Carrisa  ផ្ទាល់ គឺជាម្ដាយម្នាក់ដែលមានទំនាក់ទំនងជាមួយនឹងបុរសប្លែកមុខច្រើន និងតែងតែទទួលរងនូវការប្រើប្រាស់.អំពើ.ហិ.ង្សា.ពីបុរសៗទាំងនោះផងដែរ។

ក្នុងឆ្នាំ១៩៩៤ ម្ដាយរបស់ Christa បានបញ្ជូននាងទៅកាន់ទីភ្នាក់ងារការងារនាយកដ្ឋានរដ្ឋាភិបាល ក្នុងទីក្រុង Knoxville ដើម្បីទទួលបានការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជំនាញអាជីព សម្រាប់យុវជនដែលមានបញ្ហា។ ហើយនៅទីនោះ នាងបានស្គាល់គ្នាជាមួយនឹងបុរសម្នាក់ឈ្មោះថា Tadaryl Shipp និងបានណែនាំរូបគេថា ជាមនុស្សមានជំនឿលើសាតាំង (Satan)។ ក្នុងរយៈពេលមួយសប្ដាហ៍ប៉ុណ្ណោះ Christa ក៏បានងប់ងល់នឹងជំនឿលើសាតាំង (Satan) និងមានទំនាក់ទំនងស្នេហាជាមួយ Tadaryl ផងដែរ។

មិនយូរប៉ុន្មាន Christa បានក្លាយជាមិត្តភក្ដិដ៏ជិតស្និទ្ធជាមួយនឹង Tadaryl និង Shadolla Peterson។ ចំណែកសិស្សស្រីម្នាក់ទៀត មានឈ្មោះថា Colleen Slemmer អាយុ១៩ឆ្នាំ ដែល Christa គិតថា Colleen ចាប់អារម្មណ៍លើ Tadaryl និងចង់ដណ្ដើមក្ដីស្រលាញ់ចេញពីនាង។

ប៉ុន្ដែផ្ទុយស្រឡះ Colleen មិនដែលមានបំណងចង់ដណ្ដើមយក Tadaryl ឬមានចិត្តស្រលាញ់ទេ ហើយនាងពិតជាមានអារម្មណ៍ភ័យខ្លាចចំពោះ Christa យ៉ាងខ្លាំង ដោយសារតែ Christa បាន.ចំ.អ.ក.ឡ.ក.ឡា.យ.ដាក់នាងយ៉ាងធ្ងន់ធ្ងរ។

មានយប់មួយ អំឡុងពេល Colleen កំពុងដេកលង់លក់ Christa បានចូលមកដល់ក្នុងបន្ទប់របស់នាង និង.គំ.រា.ម.កំ.ហែ.ង.ដល់នាង ដែលធ្វើឲ្យនាងទ្រាំមិនបាន ទូរសព្ទទៅប្រាប់ម្ដាយ និងសុំវិលត្រឡប់ទៅផ្ទះវិញផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ Colleen មិនអាចចាកចេញបានទេ ដោយសារតែនាងបានចុះកិច្ចព្រមព្រៀងជាមួយខាងនាយកដ្ឋានរួចរាល់ហើយ។

នៅថ្ងៃទី១២ ខែមករា ឆ្នាំ១៩៩៦ Christa បានរៀបចំគម្រោងណាត់ជួប Colleen នៅឧទ្យានមួយកន្លែងដែលនៅក្បែរៗនោះ ដើម្បីបានធ្វើការសុំទោសទៅកាន់ Colleen ចំពោះអត្តចរិតមិនល្អរបស់ខ្លួន ដែលបានធ្វើទៅលើ Colleen កាលពីកន្លងមក និងមានការសេព.ក.ញ្ឆា.ផងដែរ។ យ៉ាងណាមិញ Christa មិនបានទៅតែម្នាក់ឯងឡើយ ដោយមានការអមដំណើរពី Tadaryl និង Shadolla ទៅជាមួយផងដែរ។ ទន្ទឹមនឹងនេះ Colleen ហាក់មិនមានការសង្ស័យអ្វីឡើយ ថានឹងមានអ្វីមិនស្រួលកើតឡើងចំពោះនាង។

លុះមកដល់ពេលល្ងាច នៅពេលពួកគេទាំងបួននាក់ កំពុងដើរដល់ផ្លូវស្ងាត់ក្នុងឧទ្យាន ហេតុការណ៍មិនល្អក៏ចាប់ផ្ដើមកើតមានឡើងលើ Colleen តែម្ដង។ Christa និង Tadaryl បាន.វា.យ.ទា.ត់.ធា.ក់ Colleen ជាច្រើនលើកច្រើនសារ រហូតដល់ Colleen ដួ.ល.ទៅលើដី ខណៈ Shadolla ឈរកាន់ពិល មើលហេតុការណ៍។

បន្ទាប់មក Christa បានយកឧបករណ៍កាត់ក្រដាសឡាំងពីខាងក្នុងអាវក្រៅរបស់នាង និង.ឆូ.ត.ទៅលើ.សុ.ដ.ន់ ពោះ ដៃ និងរបស់ Colleen។ ចំណែក Colleen បានព្យាយាមរត់គេចចេញដែរ ប៉ុន្ដែ Christa និង Tadaryl បានដេញចាប់នាងមកកន្លែងដើមវិញដដែល មុនពេលទា.ត់.ធា.ក់.ថែម។ ក្រោយមកទៀត Christa បានយកកាំបិត.ហា.ន់.សា.ច់.តូចមួយទៅ.ឆូ.ត.បន្ដលើខ្លួនរបស់ Colleen និងហុចឧបករណ៍កាត់ក្រដាសឡាំង ទៅកាន់ Tadaryl ដើម្បីចាត់ការម្ដង។

Tadaryl បានវះរូបសញ្ញាជារង្វង់មូល និងមានផ្កាយនៅពីក្នុងរង្វង់ លើដើមទ្រូងរបស់ Colleen ខណៈ Colleen នៅមានដង្ហើមនៅឡើយ។ អស់រយៈពេល៤៥នាទីកន្លងផុតទៅ ស្នាម.ឆូ.ត.លើរាងកាយរបស់ Colleen មានសរុបយ៉ាងហោចណាស់ក៏៣០០ស្នាមឯណោះ។

ទន្ទឹមនឹងនេះ Colleen បានអង្វរពួកគេឲ្យឈប់ធ្វើបាបនាងទៀតទៅ ដោយសន្យាថានាងនឹងផ្លាស់ទៅរស់នៅក្នុងរដ្ឋផ្លរីដា ប្រសិនបើពួកគេដោះលែងនាង។ ប៉ុន្ដែ Christa មិនព្រមដោះលែងឡើយ ដោយនិយាយថា Colleen ត្រូវតែ.ស្លា.ប់។ ដូច្នេះ Christa បានយកដុំថ្មទៅ.វា.យ.ចំក្បាលរបស់ Colleen រហូតដល់.ស្លា.ប់ និង.បែ.ក.ល.លា.ដ៏.ក្បា.ល។ បន្ទាប់មក Christa បានយកបំណែក.ល.លា.ដ៏.ក្បា.ល ធ្វើជាវត្ថុអនុស្សាវរីយ៍ជាប់នឹងខ្លួន ដែលហាក់បីដូចជានាង មានមោទកភាពចំនួនការ.ស.ម្លា.ប់ Colleen ណាស់អីចឹង។

ក្រោយមក ពួកគេទាំងបីបានលាក់.សា.ក.ស.ព.របស់ Colleen នៅក្នុងគុម្ភព្រៃ និងវិលត្រឡប់ទៅកន្លែងស្នាក់វិញដូចគ្មានអ្វីកើតឡើង។ លុះមកដល់ថ្ងៃបន្ទាប់ Christa បានបង្ហាញ.ល.លា.ដ៏.ក្បា.ល ឲ្យមិត្តភក្ដិប៉ុន្មាននាក់ទៀតបានឃើញ នៅក្នុងបរិវេណកន្លែងស្នាក់ ដែលជាហេតុធ្វើឲ្យប៉ូលិសមិនមានការពិបាកក្នុងការស៊ើបអង្កេត នៅពេលដែលរកឃើញ.សា.ក.ស.ព.របស់ Colleen ទេ។

មិនយូរប៉ុន្មាន ប៉ូលិសបាន.ចា.ប់.ឃា.ត់.ខ្លួន Christa Tadaryl និង Shadolla។ ហើយនៅពេលសួរចម្លើយ ប៉ូលិសមានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះ Christa ហាក់ដូចជាមានភាពសប្បាយរីករាយយ៉ាងខ្លាំង ក្នុងការរៀបរាប់ពីសកម្មភាពនៃហេតុការណ៍ទាំងមូល ដោយនាងបានសើច និងសហការជាមួយប៉ូលិសយ៉ាងល្អផងដែរ ខណៈ Tadaryl និង Shdolla ក៏បានសារភាពផងដែរ។

ចំពោះម្ដាយរបស់ Christa វិញ មានការសោកស្ដាយជាខ្លាំង ចំពោះទង្វើដែល Christa បានធ្វើ ហើយអ្នកស្រីបានស្ដីបន្ទោសមកលើខ្លួនឯងថា ប្រសិនបើអាចវិលត្រឡប់ពេលវេលាថយក្រោយវិញ អ្នកស្រីនឹងចំណាយពេលឲ្យច្រើនជាមួយកូន។

យ៉ាងណាមិញ អ្វីៗបានហួសអស់ទៅហើយ និងនៅទីបំផុត Christa រួមទាំង Tadaryl ត្រូវបាន.ចោ.ទ.ប្រកាន់ពីបទ.ឃា.ត.ក.ម្ម.កម្រិតទី១ និងការឃុបឃិតគ្នាធ្វើ.ឃា.ត។ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៦ Christa ត្រូវបាន.កា.ត់.ទោ.ស.ប្រ.ហា.រ.ជីវិត ដោយឆក់ខ្សែភ្លើងសម្រាប់ការចោទប្រកាន់ពីបទ.ម.នុ.ស្ស.ឃា.ត និងជាប់ពន្ធនាគាររយៈពេល២៥ឆ្នាំសម្រាប់ការចោទប្រកាន់ពីបទសមគំនិត។ ចំណែក Tadaraly ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត ជាមួយនឹងលទ្ធភាពនៃការដោះលែង បន្ទាប់ពីរយៈពេល២៥ឆ្នាំ។ ហើយ Shadolla គ្រាន់តែជាអ្នកឈរមើលហេតុការណ៍ទាំងស្រុងប៉ុណ្ណោះ ដូច្នេះ នាងត្រូវបានដោះលែងឲ្យរស់នៅក្រៅឃុំផងដែរ៕

ប្រភព: anna solves / wikiallthatsinteresting / de**dlywomen

រក្សាសិទ្ធិដោយ៖ ខ្មែរឡូត

សូមទស្សនារូបភាពខាងក្រោម៖

Christa ជា.ឃា.ត.ក.រ
Christa ជា.ឃា.ត.ក.រ
Christa ជា.ឃា.ត.ក.រ
Christa ជា.ឃា.ត.ក.រ
Christa ជា.ឃា.ត.ក.រ
Christa ជា.ឃា.ត.ក.រ
Christa ជា.ឃា.ត.ក.រ
Christa ជា.ឃា.ត.ក.រ
Colleen ដែលជាជន.រ.ង.គ្រោះ
Colleen ដែលជាជន.រ.ង.គ្រោះ
Colleen ដែលជាជន.រ.ង.គ្រោះ
Colleen ដែលជាជន.រ.ង.គ្រោះ
Christa និងមិត្តប្រុស Tadaryl ព្រមទាំង Shalloda
Christa និងមិត្តប្រុស Tadaryl ព្រមទាំង Shalloda
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T