ចុងក្រោយ Kwan បានត្រឹមព្រ.មា..ន និងប្រាប់ថាមិនចង់មានរឿងជាមួយ...

//s9.kh1.co/d6/d69649692e4c10a1cad4d46d634f1f575c846e07.jpg
តារា & កម្សាន្ដ

 ១១-កញ្ញា-២០២២ ៩ព្រឹក · ៣ ឆ្នាំមុន

តារាស្រី Kwan Usamanee បានចេញមកបញ្ជាក់សាជាថ្មី ចំពោះរឿងចោទប្រកាន់ដែលថាប្រើឈ្នួលហួសហេតុ រហូតបានបញ្ជាក់ថា នាងមិនចង់ឈ្លោះជាមួយក្មេង

ថៃ៖ ថ្មីៗនេះ ចំពោះបញ្ហាដែលមានការលើកឡើងថា ​តារាស្រី Kwan Usamanee ប្រើឈ្នួលដូចជាទាសករ និងឲ្យហូបបាយចានជាមួយឆ្កែនោះ តារាស្រីរូបនេះ ក៏បានចេញមកទម្លាយរឿងនេះសារជាថ្មី ថាខ្លួនមិនចង់ឆ្លើយតប ហើយនាងក៏មិនចង់ឈ្លោះជាមួយអ្នកណានោះ ព្រោះនាងជាមនុស្ស​របស់មហាជន ហើយក៏មិនចង់ធ្វើឲ្យខ្លួនឯងជួបបញ្ហាអ្វីដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ទាក់ទងនឹងរឿងដដែលនេះ តារាស្រី Kwan បាន​និយាយ​ថា ឈ្នួលដែលជាស្ត្រី​មេផ្ទះ​ បានស្នាក់នៅ​ជាមួយ​នាងនោះ គឺ​បាន​នៅតែ​២​ថ្ងៃ​កន្លះប៉ុណ្ណោះ ហើយ​នាងក៏មាន​ភស្តុតាង​ដើម្បី​បង្ហាញដូចគ្នា។ ជាពិសេស ចំពោះរឿងបរិភោគអាហារដែលនៅសល់នោះ នាងក៏បានប្រាប់ថា ខ្លួនមិន​បាន​ឲ្យ​របស់​ដែល​នៅ​សេសសល់ទៅឈ្នួលនោះទេ ព្រមទាំងលើកឡើងពី​​សុជីវធម៌របស់ខ្លួន និងការថែរក្សាអាហារនិងការបែងចែកយ៉ាងល្អ ទៀតផង។

លើសពីនេះ ចំណែក​រឿង​ឲ្យ​មេផ្ទះ​ដេក​ជាមួយ​ឆ្កែឬអត់​នោះ Kwan ក៏បាននិយាយដល់​ឃ្លី​ប​ដំបូង​ដែលបានបង្ហាញ និងបានប្រាប់ថា នាង​បាន​បញ្ចប់​ហើយ។ ម៉្យាងវិញទៀត នាងក៏បានបញ្ជាក់ថា ​មិន​ចង់ឈ្លោះនិងមិន​ចង់​រញ៉េរញ៉ៃ​អ្វីដែរ ព្រមទាំងបានមកជាមួយនឹងការព្រមានដល់ស្ត្រីមេផ្ទះនោះ ឲ្យត្រឡប់ទៅជាមនុស្សល្អ ព្រោះនាងជាមនុស្សចាស់ទុំ និងមិនចង់ឈ្លោះជាមួយនឹងក្មេងៗនោះទេ៕ 

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Kwan
Kwan
Kwan
Kwan
Kwan
Kwan
Kwan
Kwan
Kwan
Kwan
Kwan
Kwan
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T