ភ្នំពេញ៖ ក្រៅពីមានសមត្ថភាពហើយ តារាសម្ដែងស្រី ទេព កញ្ញា ក៏តែងតែងទទួលបាននូវការចាប់អារម្មណ៍ទៅលើសម្រស់ដ៏ស្រស់ស្អាតរបស់នាង បើទោះបីជាពេលចុងក្រោយនេះ រូបនាងកំពុងតែពរពោះកូនដំបូងក៏ដោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ដំណឹងដ៏រីករាយមួយនេះក៏បានមកដល់ ដែលកាលពីម្សិលមិញ ថ្ងៃទី៨ខែកញ្ញាកន្លងទៅ តារាស្រី ទេព កញ្ញា បានធ្វើការបង្ហោះនៅបណ្ដាញសង្គម ជាមួយនឹងរូបភាពមួយចំនួន បង្ហាញពីភាពរីករាយ ដែលរូបនាងបានសម្រាលបានកូនស្រីដ៏គួរឲ្យស្រលាញ់ម្នាក់ ព្រមទាំងបានប្រាប់ពីសុខភាពដ៏ល្អ របស់ម្ដាយកូនទាំងពីរ ទៀតផង។
ជាពិសេស តាមរយៈការបង្ហោះខាងក្រោមនេះ ក៏មានអ្នកគាំទ្រជាច្រើន បានមកចូលរួមអបអរសាទរចំពោះ ទេព កញ្ញា ដែលទទួលបាននូវសមាជិកថ្មី និងធ្វើឲ្យក្រុមគ្រួសាររបស់នាងកាន់តែមានសុភមង្គល ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖