គិតត្រឹមពាក់កណ្ដាលឆ្នាំ២០២២ ក្រុមហ៊ុន Mediaload បានបញ្ជូនបវរកញ្ញា ទៅប្រកួតលើឆាកអន្តរជាតិ បាន៣រូប

//s9.kh1.co/1a/1a06980067b9961c59917236500b5d9be22404ae.jpeg
តារា & កម្សាន្ដ

 ០៨-កញ្ញា-២០២២ ៣ល្ងាច · ២ ឆ្នាំមុន

នៅវ័យក្មេងពិតមែន ប៉ុន្តែយុវតីទាំង៣រូបនេះ មានឱកាសទៅប្រកួតលើឆាកអន្តរជាតិ។

កម្សាន្ត៖ ពិតណាស់ ក្រុមហ៊ុនMediaload បានកំពុងគាំទ្រទៅលើវ័ស័យBeauty Pageants នឹងបានទិញសិទ្ធកម្មវិធីប្រកួតធំៗជាច្រើន ដើម្បីផ្ដល់ឱកាសដល់យុវជនយុវតីខ្មែរ បង្ហាញនូវសមត្ថភាព ក៏ដូចជាបំពេញក្ដីស្រមៃក្លាយជាបវរកញ្ញា និងបុរសឯក ដែលមានសិទ្ធិទៅប្រកួតលើឆាកអន្តរជាតិ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ ចាប់តាំងពីក្រុមហ៊ុន Mediaload បានបើកឱកាសឲ្យយុវតីខ្មែរប្រកួតក្នុងកម្ម Miss Teen International Cambodia ដែលជាកម្មវិធីដំបូង និង Miss Preteen International Cambodiaរួច គេឃើញមានមហាជនជាច្រើនមានការចាប់អារម្មណ៍ និងងាកមកគាំទ្រច្រើនកុះករតែម្ដង។ 

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Mediaload បានបញ្ជូនបវរកញ្ញាជាប់ជ័យលាភីទៅប្រកួតលើឆាកអន្តរជាតិបានចំនួន២នាក់ ទទួលបានលទ្ធផលល្អ។ ហើយថ្មីៗនេះទើបតែបញ្ជូនបវរកញ្ញាមួយរូបទៀត ទៅប្រកួតនៅប្រទេសម៉ាឡេស៊ីដូចគ្នា។ ដោយបវរកញ្ញាដែលមានឱកាសទៅប្រកួតលើឆាកអន្តរជាតិ ក្រោមការគ្រប់គ្រងមើលថែពីក្រុមហ៊ុន Mediaload នោះមានដូចជា៖ 

១៖ កញ្ញា ឌី បញ្ញាវិមាលា

អាចនិយាយបានថា កញ្ញា ឌី បញ្ញាវិមាលា ជាបវរកញ្ញាជ័យលាភី Miss Teen International Cambodia 2021 ដំបូងគេដែលស្ថាប័ន Mediaload បានបញ្ជូនទៅប្រកួតក្នុងកម្មវិធី Miss Teen International នៅប្រទេសឥណ្ឌា។ ដោយនាងក៏អាចឈ្នះឈានចូលTop10 និងទទួលបានពាន Best In Swimsuit អំឡុងប្រកួតលើឆាកអន្តរជាតិផងដែរ។ 

កញ្ញា ឌី បញ្ញាវិមាលា
កញ្ញា ឌី បញ្ញាវិមាលា
កញ្ញា ឌី បញ្ញាវិមាលា
កញ្ញា ឌី បញ្ញាវិមាលា

២៖ កញ្ញា ស៊ន ថាដាហ្សា 

កញ្ញា ស៊ន ថាដាហ្សា ជាបវរកញ្ញាទី២ដែលមានឱកាសទៅប្រកួតលើឆាកអន្តរជាតិនៅប្រទេសឥណ្ឌាក្នុងនាមជា Miss Glam World Cambodia 2022។ ហើយអំឡុងពេលប្រកួត នាងក៏ទទួលបានពាន Miss Glam World Fashionista 2022ផងដែរ។ 

កញ្ញា ស៊ន ថាដាហ្សា
កញ្ញា ស៊ន ថាដាហ្សា
កញ្ញា ស៊ន ថាដាហ្សា
កញ្ញា ស៊ន ថាដាហ្សា

៣៖ កញ្ញា ប៉ាង ពេជ្ររចនា

កាលពីម្សិលមិញនេះ កញ្ញា ប៉ាង ពេជ្ររចនា ទើបតែចេញទៅប្រកួតក្នុងកម្មវិធី Miss Asia Global 202/នៅប្រទេសម៉ាឡេស៊ី។ប្រិយមិត្តកុំភ្លេចតាមដាន និងជួយគាំទ្រដល់រូបនាង ហើយរង់ចាំអ៊ុតមើលទាំងអស់គ្នាថាតើនាងអាចដណ្ដើមមកុដពីកម្មវិធីមួយនេះបានឬយ៉ាងណា៕ 

កញ្ញា ប៉ាង ពេជ្ររចនា
កញ្ញា ប៉ាង ពេជ្ររចនា
កញ្ញា ប៉ាង ពេជ្ររចនា
កញ្ញា ប៉ាង ពេជ្ររចនា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T