៤សញ្ញា បង្ហាញថាអ្នកជាមនុស្សចូលចិត្តគិតច្រើន

//s9.kh1.co/a7/a7ffba75af5b95331370f6b8c08d22e12ed70b15.jpg
នារី

 ០៦-កញ្ញា-២០២២ ៤ល្ងាច · ៣ ឆ្នាំមុន

ប្រសិនបើអ្នករាល់គ្នាមានសញ្ញា​ទាំង៥នេះ គឺបង្ហាញថាអ្នកក៏ជាមនុស្សម្នាក់ដែលចូលចិត្តគិតច្រើនដែរ ដូច្នេះត្រូវរៀនចេះកាត់បន្ថយការគិតរបស់ខ្លួនឯង។

យល់ដឹង៖ អ្នកណាៗក៏ចេះគិតដែរ គ្រាន់តែការគិតរបស់មនុស្សម្នាក់ៗ មានតិចឬច្រើន ទៅតាមបញ្ហាដែលជួបប្រទះក្នុងឆាកជីវិតរៀងៗខ្លួន ប៉ុន្តែការគិតច្រើនវាក៏មិនបានផ្តល់ផលល្អអ្វី ឬធ្វើឱ្យយើងឆាប់រកដំណោះស្រាយបានឡើយ ផ្ទុយទៅវិញ វាមានតែធ្វើឱ្យយើងរាល់គ្នាកាន់តែស្មុគស្មាញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុនេះហើយ កុំបណ្តោយឱ្យខ្លួនឯង ក្លាយទៅជាមនុស្សម្នាក់ដែលចូលចិត្តគិតច្រើន ព្រោះជីវិតវាមិនងាយស្រួលទៅហើយ បើចូលចិត្តគិតច្រើនទៀត រកក្តីសុខដាក់ខ្លួនមិនបានឡើយ លើសពីនេះ ត្រូវរៀនចេះសង្កេតមើលខ្លួនឯងតាមសញ្ញាដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ដើម្បីងាយស្រួលកែប្រែខ្លួនឯងឡើងវិញ។

៤សញ្ញាបង្ហាញថាអ្នកជាមនុស្សចូលចិត្តគិតច្រើន៖

១.​ រឿងគ្មានប្រយោជន៍ ក៏អ្នកយកមកដេកគិត

រូបតំណាង
រូបតំណាង

ប្រសិនបើអ្នកជាមនុស្សម្នាក់ ដែលតែងតែយករឿងដែលគ្មានប្រយោជន៍សម្រាប់ខ្លួនឯង យកមកដេកគិតនោះ គឺបានន័យថាអ្នកជាមនុស្សម្នាក់ដែលចូលចិត្តគិតច្រើនបំផុត ដូច្នេះគួរតែរៀនកាត់បន្ថយការគិតរបស់ខ្លួនឯង បើមិនអញ្ចឹងទេ អ្នកនឹងកាន់តែស្មុគស្មាញគិតអ្វីមិនចេញ ហើយក៏មិនអាចរីកចម្រើនទៅមុខបានដែរ។

២. អ្នកពិបាកក្នុងការសម្រេចចិត្តលើអ្វីមួយ

រូបតំណាង
រូបតំណាង

រាល់ពេលដែលអ្នកត្រូវសម្រេចចិត្តទៅលើអ្វីមួយ អ្នកតែងតែស្ទាក់ស្ទើរក្នុងការសម្រេចចិត្ត ឬមិនហ៊ានសម្រេចចិត្តដោយខ្លួនឯង ហើយតែងតែទៅសួរយោបល់ពីគេឯងគ្រប់គ្នានោះ គឺបានន័យថាអ្នកជាមនុស្សម្នាក់ ដែលគិតច្រើន ខ្លាចនេះខ្លាចនោះ ទើបមិនហ៊ានធ្វើការសម្រេចចិត្តដោយខ្លួនឯង ហេតុនេះ បញ្ឃប់ការគិតទៅលើរឿងណាដែលចេះតែបន្លាចខ្លួនឯង នោះការគិតច្រើនរបស់អ្នកក៏ត្រូវបានកាត់បន្ថយ។

៣. អ្នកចូលចិត្តចង់ដឹងច្រើន

រូបតំណាង
រូបតំណាង

មនុស្សយើងគ្រប់គ្នា កាន់តែចង់ដឹង គឺកាន់តែស្មុគស្មាញ រឿងខ្លះមិនមែនជារឿងរបស់ខ្លួនឯងផង តែដោយសារតែចង់ដឹងរឿងគេពេក ទើបធ្វើឱ្យកើតមានការគិតច្រើន រហូតដល់ពេលខ្លះ គិតតែរឿងគេពេក ភ្លេចគិតពីជីវិតខ្លួនឯងទៀតផង ដូច្នេះហើយ ចង់ឈប់គិតច្រើន អ្នកត្រូវដឹងតែរឿងណាដែលគួរតែដឹងបានហើយ ព្រោះវាគ្មានអ្វីល្អទេ។

៤. អ្នកពូកែស្រមើស្រមៃ

រូបតំណាង
រូបតំណាង

បើអ្នកជាមនុស្សម្នាក់មានការស្រមើស្រមៃច្រើន ជាពិសេសចំពោះរឿងណា ដែលមិនទាន់ទាំងបានកើតឡើង ហើយចូលចិត្តបង្កើតរឿងមកបន្លាចខ្លួនឯងនោះ អ្នកជាមនុស្សម្នាក់ដែលចូលចិត្តគិតច្រើន ហើយតែងតែគិតពីនេះ គិតពីនោះគ្រប់ពេល ទាំងដែលរឿងវាមិនទាន់ទាំងបានកើតឡើងផង ដែលនេះជាសញ្ញាបង្ហាញឱ្យអ្នក គួរតែឆាប់កាត់បន្ថយការសម្រើស្រមៃរបស់ខ្លួនឯងចេញ៕

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T