ឆ្ងល់អត់ ហេតុអ្វីបែកបាក់មិត្តភាព ឈឺជាងបែកបាក់ស្នេហា?

//s9.kh1.co/4f/4f80c1bb74674eda20c1b18ca318b816b77a8da8.jpg
ប្រលោមលោក & អប់រំ

 ១២-កក្កដា-២០២៣ ១១ព្រឹក · ២ ឆ្នាំមុន

ធ្លាប់ឆ្ងល់អត់ ហេតុអ្វីការបែកបាក់មិត្តភាព គឺធ្វើឱ្យមនុស្សយើងឈឺចាប់ជាងបែកបាក់ស្នេហា? ខាងក្រោមនេះជាហេតុផល។

យល់ដឹង៖ មានតែមនុស្សដែលធ្លាប់ឆ្លងកាត់ ការបែកបាក់មិត្តភាពនិងស្នេហាទេ ទើបអាចដឹងពីទំហំនៃការឈឺចាប់រវាងការបែកបាក់ទាំងពីរនេះបាន ហើយរាល់ការបែកបាក់ទាំងអស់ គឺសុទ្ធតែបានផ្តល់នូវការឈឺចាប់ គ្រាន់តែវាផ្តល់នូវការឈឺចាប់កម្រិតណា ហើយក៏អាស្រ័យទៅលើថាមិត្តភាពនិងស្នេហានោះ មួយណាដែលស្រលាញ់ស្មោះត្រង់ និងផ្តល់ភាពសំខាន់ឱ្យអ្នកជាង ទើបទំនាក់ទំនងមួយនោះសំខាន់ ដូចជាមិត្តភាពរាប់អានគ្នារាប់ឆ្នាំអញ្ចឹង បើបែកបាក់គ្នាគឺច្បាស់ជាឈឺចាប់ តែដោយឡែកស្នេហាខ្លះ ទើបតែស្គាល់គ្នាតែប៉ុណ្ណោះ ដូច្នេះពេលបែកបាក់គ្នា​ គឺគ្មានអ្វីដែលឈឺខ្លាំងទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

ជាងនេះទៅទៀត បើទោះបីជាធ្លាប់បានឆ្លងកាត់ការបែកបាក់ នូវទំនាក់ទំនងទាំងពីរនេះក៏ពិតមែន ប៉ុន្តែក៏មិនមានមនុស្សច្រើនដែរ ដែលអាចយល់ថាហេតុអ្វីបានជាមិត្តភាពមានឥទ្ធិពលខ្លាំងជាងស្នេហា ហើយហេតុផលនោះភាគច្រើនគឺដោយសារតែមិត្តភាព ជាមនុស្សម្នាក់ដែលអាចឱ្យយើងគ្រប់គ្នាចែករំលែកបានគ្រប់រឿងរ៉ាវ ដោយមិនចាំបាច់ខ្លាចចិត្តថានឹងត្រូវគេធុញទ្រាន់ ប៉ុន្តែចំពោះសង្សារ គឺយើងមិនអាចចែករំលែកបានគ្រប់រឿងរ៉ាវបានឡើយ។

រូបតំណាង
រូបតំណាង

លើសពីនេះទៅទៀត នៅពេលដែលយើងមិនទាន់មានសង្សារ គឺយើងគ្រប់គ្នាតែងមានមិត្តភក្តិនៅកំដរ និងនៅក្បែរគ្រប់ពេលដែលយើងជួបការលំបាក ប៉ុន្តែចំពោះស្នេហាវិញ គេគ្រាន់តែជាមនុស្សដែលទើបតែនឹងស្គាល់ក្រោយមិត្តភក្តិយើងប៉ុណ្ណោះ ហើយសង្សារក៏មិនអាចកំដរយើងបានគ្រប់ពេល ដូចជាមិត្តភក្តិរបស់យើងដែរ ទើបជាហេតុធ្វើឱ្យការបែកបាក់មិត្តភាព វាផ្តល់នូវការឈឺចាប់ជាងការបែកបាក់ស្នេហា ព្រោះនៅពេលដែលបែកបាក់មិត្តភាព វានឹងធ្វើឱ្យជីវិតរបស់យើងរស់នៅហាក់បីដូចជាខ្វះអ្វីម្យ៉ាង។

រូបតំណាង
រូបតំណាង

ជារួមមក ហេតុផលដែលបែកបាក់មិត្តភាព ឈឺចាប់ជាងបែកបាក់ស្នេហានោះ គឺមកពីមិត្តភាព មានមនោសញ្ចេតនាជ្រាលជ្រៅជាងស្នេហា ទោះស្នេហាជ្រាលជ្រៅយ៉ាងណាក៏ដោយ ក៏មិនអាចយកឈ្នះមិត្តភាពពិតប្រាកដមួយបានដែរ ទើបធ្វើឱ្យអ្នកដែលជួបការបែកបាក់មិត្តភក្តិ តែងទទួលរងនូវការឈឺចាប់ខ្លាំងជាងការដែលបែកបាក់ស្នេហា៕

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T