ក្រុមហ៊ុន LIXIN GROUP វិនិយោគចូលហ៊ុនក្នុងក្រុមហ៊ុន HANA JIA ER CO., LTD ដើម្បីបើកយុគសម័យថ្មីនៃវិស័យភស្តុ​ភារ​កម្មខ្សែសង្វាក់ត្រជាក់នៅកម្ពុជា!

//s9.kh1.co/a0/a02e8058f566cbc7090278c1b5e77e9b10d3e452.jpg
សង្គម

 ០២-កញ្ញា-២០២២ ១១ព្រឹក · ២ ឆ្នាំមុន

នារសៀលថ្ងៃទី៣០ ខែសីហា នៅអគារ LIXIN CEO Center មានការប្រារព្ធឡើងនូវពិធីចុះហត្ថលេខាជាយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន LIXIN Group លើការវិនិយោគចូលហ៊ុនក្នុងក្រុមហ៊ុន Hana Jia Er CO., LTD យ៉ាងអធិកអធម។ ពិធីនេះមានការចូលរួមក្រោមអធិបតីភាព លោក Kevin Hsu នាយកប្រតិបត្តិក្រុមហ៊ុន LIXIN Group លោកស្រី Carey Liu ប្រធានក្រុមហ៊ុន LIXINYI លោកស្រី Chu Cheng ប្រធានក្រុមហ៊ុន Hana Jia Er CO., LTD និងបណ្តា​ម្ចាស់ភាគហ៊ុនដទៃទៀត ហើយភាគីទាំងពីរបានសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគចូលហ៊ុន ដើម្បីឈានទៅសម្រេចសាងភាពជាដៃគូយុទ្ធសាស្ត្រជាផ្លូវការ។

ភ្នំពេញ៖ នារសៀលថ្ងៃទី៣០ ខែសីហា នៅអគារ LIXIN CEO Center មានការប្រារព្ធឡើងនូវពិធីចុះហត្ថលេខាជាយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន LIXIN Group លើការវិនិយោគចូលហ៊ុនក្នុងក្រុមហ៊ុន Hana Jia Er CO., LTD យ៉ាងអធិកអធម។ ពិធីនេះមានការចូលរួមក្រោមអធិបតីភាព លោក Kevin Hsu នាយកប្រតិបត្តិក្រុមហ៊ុន LIXIN Group លោកស្រី Carey Liu ប្រធានក្រុមហ៊ុន LIXINYI លោកស្រី Chu Cheng ប្រធានក្រុមហ៊ុន Hana Jia Er CO., LTD និងបណ្តា​ម្ចាស់ភាគហ៊ុនដទៃទៀត ហើយភាគីទាំងពីរបានសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគចូលហ៊ុន ដើម្បីឈានទៅសម្រេចសាងភាពជាដៃគូយុទ្ធសាស្ត្រជាផ្លូវការ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិធីចុះហត្ថលេខានេះជាការបើកទំព័រថ្មី នៃកិច្ចសហការដ៏ជិតស្និទ្ធរវាងភាគីទាំងពីរ និងជាការកំណត់គោលដៅថ្មី សម្រាប់ការអភិវឌ្ឍវិស័យភស្តុភារខ្សែសង្វាក់ត្រជាក់ (Cold Chain Logistics) នៅ​កម្ពុជា។ តាមរយៈសម្ព័ន្ធភាពដ៏រឹងមាំនេះ ភាគីទាំងពីរនឹងរួមគ្នាបង្កើនសមត្ថភាពវិស័យភស្តុភារកម្មខ្សែសង្វាក់ត្រជាក់កម្ពុជា និងពន្លឿនការធ្វើលើកកម្ពស់វិស័យនេះឲ្យកាន់តែប្រសើរឡើង។

រូបភាពក្នុងពិធីចុះហត្ថលេខា 
រូបភាពក្នុងពិធីចុះហត្ថលេខា 

ក្រុមហ៊ុន Hana Jia Er CO., LTD គឺជាអ្នកទទួលបានសិទ្ធិចែកចាយផលិតផលខ្សែសង្វាក់ត្រជាក់ប្រចាំនៅកម្ពុជា ពីក្រុមហ៊ុន AICE (Mengniu Holdings)។ យីហោភេសជ្ជៈត្រជាក់ AICE ត្រូវបានបង្កើតឡើងនៅប្រទេសសិង្ហបុរី និងគ្រប់គ្រងដោយក្រុមហ៊ុន Mengniu Group ហើយបានឡើងទៅដល់លំដាប់ទី ១ ក្នុងទីផ្សារការ៉េមនៅក្នុងប្រទេសឥណ្ឌូនេស៊ីត្រឹមតែរយៈពេល ៣ ឆ្នាំប៉ុណ្ណោះ ដោយទទួលបានចំណូលពីការលក់ដល់ទៅ ៥២០ លានដុល្លារ ក្នុងឆ្នាំ ២០២១។ AICE ក៏ត្រូវបានជ្រើសរើសជាភេសជ្ជៈត្រជាក់ឧបត្ថម្ភសម្រាប់កីឡាស៊ីហ្គេមហ្សាកា​តា និងជាអ្នកឧបត្ថម្ភការ៉េមផ្តាច់មុខក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ ២០២២ នៅប្រទេសកាតាផងដែរ។

រូបភាពក្នុងពិធីចុះហត្ថលេខា 
រូបភាពក្នុងពិធីចុះហត្ថលេខា 

ក្រៅពីជាអ្នកទទួលបានសិទ្ធិចែកចាយរបស់ AICE នោះ ក្រុមហ៊ុន Hana Jia Er CO., LTD មានផ្តល់នូវសេវាកម្មធុរកិច្ចសំខាន់ៗជាត្រីកោណ ដែលរួមមាន បណ្តាញទំនិញប្រើប្រាស់លឿន (FMCG), ភស្តុភារកម្មនិងការដឹកជញ្ជូនខ្សែសង្វាក់ត្រជាក់ ក៏ដូចជាការដឹកជញ្ជូនឆ្លងកាត់គយ ការស្តុកទុក និងការចែកចាយអាហារក្លាសេនៅក្នុងប្រទេសកម្ពុជា។ នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនមានផ្តល់ជូនអតិថិជននូវសេវាកម្ម-ផលិតផលចម្បង ដូចជា ការ៉េមមានគុណភាពខ្ពស់ ភេសជ្ជៈយីហោល្បីៗ អាហាររហ័ស និងផលិតផលច្រើនមុខច្រើនម៉ាកផ្សេងៗទៀត ព្រមទាំងមានផ្តល់ជូននូវសេវាស្តុកទុកទំនិញក្លាស្សេគ្រប់ប្រភេទ ការចែកចាយ ភស្តុភារកម្មនិងការដឹកជញ្ជូនខ្សែសង្វាក់ត្រជាក់ឆ្លងកាត់គយ សម្រាប់បណ្តាពាណិជ្ជករទូទៅ។ ក្រុមហ៊ុន Hana Jia Er CO., LTD គឺជាសហគ្រាសសេវាកម្មលំដាប់ផ្កាយ ដែលមានសមត្ថភាព និងប្រតិបត្តិការអាជីវកម្មខ្លាំងពូកែ។

រូបភាពក្នុងពិធីចុះហត្ថលេខា 
រូបភាពក្នុងពិធីចុះហត្ថលេខា 

បច្ចុប្បន្ននេះ បណ្តាញសេវាឃ្លាំងស្តុកក្លាស្សេរបស់ក្រុមហ៊ុនកំពុងមានវត្តមានក្នុងខេត្ត-ក្រុងចំនួន ៤ គឺ រាជធានីភ្នំពេញ បាត់ដំបង សៀមរាប និងកំពត ហើយក្រុមហ៊ុនក៏គ្រោងនឹងពង្រីកជាបន្តបន្ទាប់ទៅទូទាំងប្រទេសកម្ពុជានាពេលអនាគត។ នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនបានសម្រេចសាងសង់ឃ្លាំងស្តុកក្លាស្សេសរុបចំនួន ៦ ដែលផ្ទៃក្រឡាឃ្លាំងសរុបជាង ១០.០០០ ម៉ែត្រការ៉េ។ ហើយកំពុងដាក់ឲ្យដំណើរការទូរក្លាស្សេជិត ៣.០០០ គ្រឿង នៅទូទាំងទីផ្សារភេសជ្ជៈត្រជាក់ ដែលមានវត្តមានគ្របដណ្តប់លើខេត្ត ស្រុក និងក្រុងសំខាន់ៗចំនួន ១៩ នៅក្នុងប្រទេសកម្ពុជា។ ហើយដើម្បីឈានទៅបំពេញតាមតម្រូវការរបស់អតិថិជននៅក្នុងទីផ្សារឲ្យកាន់តែប្រសើរឡើង ក្រុមហ៊ុននឹងមានផ្តល់បន្ថែមនូវសេវាកម្មថ្មីៗ ដូចជា ការដឹកជញ្ជូនទំនិញក្លាស្សេឆ្លងកាត់គយ និងការរៀបចំផែនការពន្ធដារ ជាដើម។

សម្ព័ន្ធភាពស្តង់ដារនាំមុខក្នុងឧស្សាហកម្ម ចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យភស្តុភារខ្សែសង្វាក់ត្រជាក់នៅកម្ពុជា

លោក Kevin Hsu នាយកប្រតិបត្តិក្រុមហ៊ុន LIXIN Group បានមានប្រសាសន៍ក្នុងពិធីចុះហត្ថលេខាថា៖

« ជាមួយនឹងការចូលជាធរមានជាផ្លូវការនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា-ចិន (FTA) វិស័យភស្តុភារកម្ម​ខ្សែសង្វាក់ត្រជាក់នៅកម្ពុជា នឹងអភិវឌ្ឍន៍ឈានទៅដល់ចំណុចកំពូលរបស់ខ្លួននាពេលអនាគត។ ក្រុមហ៊ុន Hana Jia Er CO., LTD មានស្រាប់នូវបទពិសោធន៍មូលដ្ឋានការអភិវឌ្ឍយ៉ាងឆាប់រហ័ស នៃវិស័យភស្តុភារកម្មខ្សែសង្វាក់ត្រជាក់របស់ប្រទេសចិន ហើយក្រោយពីបានមានវត្តមានក្នុងទីផ្សារកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមក ក្រុមហ៊ុនកំពុងធ្វើការនាំមុខគេទាំងទីផ្សារក្នុងស្រុក បណ្តាញ​​ភស្តុភារកម្មខ្សែសង្វាក់ត្រជាក់ បច្ចេកវិទ្យា និងផែនការយុទ្ធសាស្ត្រ។ កិច្ចសហការជាមួយក្រុមហ៊ុន Hana Jia Er CO., LTD លើកនេះនឹងជម្រុញឲ្យមានការផ្លាស់ប្តូរមុខមាត់ថ្មី និងកាន់តែប្រសើរឡើងនូវវិស័យភស្តុភារកម្មខ្សែសង្វាក់ត្រជាក់របស់កម្ពុជា ផ្តល់នូវការដឹកជញ្ជូនទំនិញខ្សែសង្វាក់ត្រជាក់ប្រកបដោយស្ថេរភាព ប្រសិទ្ធភាព និងគុណភាពខ្ពស់ ព្រមទាំងផ្តល់ផលិតផលក្លាស្សេឈ្ងុយឆ្ងាញ់សម្រាប់តំបន់អាស៊ីអាគ្នេយ៍ ដែលមានសីតុណ្ហភាពក្តៅ ព្រមទាំងនាំមកនូវបទពិសោធន៍រស់នៅប្រកបដោយភាពងាយស្រួល និងត្រជាក់រំភើយសម្រាប់សាធារណជនទូទៅ។ »

ប្រសាសន៍លោក Kevin Hsu 
រូបភាពក្នុងពិធីចុះហត្ថលេខា 
រូបភាពក្នុងពិធីចុះហត្ថលេខា 

ពិធីចុះហត្ថលេខាជាយុទ្ធសាស្ត្រលើកនេះ គឺជាចំណុចចាប់ផ្តើមថ្មីមួយសម្រាប់កិច្ចសហការរវាង ក្រុមហ៊ុន LIXIN Group និង Hana Jia Er CO., LTD ។ ហើយនាពេលអនាគត ភាគីទាំងពីរនឹងប្រើប្រាស់នូវគុណសម្បត្តិបច្ចេកទេស និងធនធានរៀងៗខ្លួនឲ្យអស់ពីសមត្ថភាព ដើម្បីធ្វើឲ្យកិច្ចសហការគ្នានេះកាន់តែស៊ីជម្រៅ និងជួយដល់ក្រុមហ៊ុន Hana Jia Er CO., LTD បង្កើនប្រសិទ្ធភាពប្រតិបត្តិការអាជីវកម្មនិងសមត្ថភាពប្រកួតប្រជែង បង្កើតស្តង់ដារឧស្សាហកម្មថ្មី និងជម្រុញការអភិវឌ្ឍវិស័យភស្តុភារកម្មខ្សែសង្វាក់ត្រជាក់របស់កម្ពុជាឲ្យកាន់តែរីចម្រើនថ្កុំថ្កើន។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនទាំងពីរក៏នឹងខិតខំជួយអភិវឌ្ឍទីផ្សារក្នុងស្រុករបស់កម្ពុជា លើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិនៅកម្ពុជាឲ្យកាន់តែមានប្រសិទ្ធភាព និងណែនាំផលិតផលល្អៗរបស់កម្ពុជាឲ្យទីផ្សារអន្តរជាតិបានស្គាល់កាន់តែច្រើនឡើងៗ៕

រូបភាពក្នុងពិធីចុះហត្ថលេខា 
រូបភាពក្នុងពិធីចុះហត្ថលេខា 
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

//s9.kh1.co/14/144b25f9d44edbeafb6623b1cba9ebf42c75ca0c.jpg

មហាវិទ្យាល័យអន្តរជាតិរ៉ាហ្វលស៍កម្ពុជា លើកទឹកចិត្តនិស្សិតដែលប្រាថ្នាចង់ 'ឆ្លុះបញ្ចាំង' សម្រាប់ការបញ្ចប់ការសិក្សាប្រចាំឆ្នាំរបស់ពួកគេ និងការបង្ហាញម៉ូដ

 ១០-មករា-២០២៣ 
 ៣ល្ងាច · មួយឆ្នាំមុន
//s9.kh1.co/8c/8c4b4154ab03290006490db0b19f40f243ebe343.jpeg

រួមគ្នាកសាងសម័យកាលឈ្នះ-ឈ្នះ និង "នវានុវត្ដន៍ភាព" បទបង្ហាញក្នុងភាពជាដៃគូរបស់អគារការិយាល័យឆ្លាតវៃកម្រិត ៦A ដំបូងគេក្នុងរាជធានីភ្នំពេញត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិក

 ០៧-សីហា-២០២២ 
 ៩ព្រឹក · ២ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T