ក្រុមហ៊ុន លីស៊ីន បាយអូថេក ឯ.ក ចាប់បើកដំណើរការជាផ្លូវការហើយ! ផលិតផលថ្មី “ប្រឆាំងនឹងជំងឺកូវីដ-១៩” មកដល់កម្ពុជាហើយ!

//s9.kh1.co/e4/e4ce8cec85e757aee7972b31a9f2edfb363a60cd.jpg
សង្គម

 ២៥-កុម្ភៈ-២០២២ ៩ព្រឹក · ២ ឆ្នាំមុន

នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមហ៊ុន លីស៊ីន បាយអូថេក ឯ.ក បានចាប់ដំណើរការប្រតិបត្តិការជាផ្លូវការ ព្រមទាំងបានរៀបចំកម្មវិធីសម្ពោធផលិតផលរបស់ខ្លួនយ៉ាងជោគជ័យជា​អនេកបការ។

ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមហ៊ុន លីស៊ីន បាយអូថេក ឯ.ក បានចាប់ដំណើរការប្រតិបត្តិការជាផ្លូវការ ព្រមទាំងបានរៀបចំកម្មវិធីសម្ពោធផលិតផលរបស់ខ្លួនយ៉ាងជោគជ័យជា​អនេកបការ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុន លីស៊ីន បាយអូថេក ឯ.ក គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន លីស៊ីន គ្រុប នៅកម្ពុជា ដែលមានស្មារតីស្នូលគឺ "ការយកចិត្តទុកដាក់ និងការថែទាំគ្រប់ជ្រុងជ្រុយ អមដោយការប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក្នុងការកសាងជីវិតដែលពោរពេញសុខុមាលភាព និងល្អឯក" គួបផ្សំនឹងការប្រកាន់ខ្ជាប់នូវគោលគំនិតក្នុងការស្រាវជ្រាវ និងនវានុវត្ដន៍ប្រកបដោយភាពច្នៃប្រឌិត និងការការពារបរិស្ថាន ក្នុងប្រតិបត្តិការអាជីវកម្មជីវវេជ្ជសាស្ត្រ ដែលមានសកម្មភាពស្នូលផ្តោតសំខាន់លើ​វិស័យសុខាភិបាលសម្រាប់មហាជន។

ក្រុមហ៊ុន លីស៊ីន បាយអូថេក ឯ.ក ប្រកាន់ខ្ជាប់នូវគោលគំនិតនវានុវត្ដន៍ និងការបង្កើតខ្សែសង្វាក់ផលិតផល ដែលមានតុល្យភាព ភាពសុខដុម ធម្មជាតិ មិនប៉ះពាល់ និងការពារដល់បរិស្ថាន។ អាជីវកម្មចម្បងរបស់ក្រុមហ៊ុន រួមមានជីវឱសថ អាហារបំប៉នសុខភាព កន្លែងថែទាំសុខភាព កន្លែងសម្រាកលំហែកាយ និងវិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្ត្រ។ លើសពីនេះទៀត ក្រុមហ៊ុន លីស៊ីន បាយអូថេក ឯ.ក ក៏គ្រោងនឹងបង្កើតទីតាំងវេជ្ជសាស្រ្តលំដាប់ថ្នាក់អន្តរជាតិប្រចាំអាស៊ីអាគ្នេយ៍នៅ SNC ក្រុងលីស៊ីនថ្មីនៅខេត្តព្រះសីហនុ​ ហើយទៅថ្ងៃអនាគត ក្រុមហ៊ុននឹងផ្តោតលើការអភិវឌ្ឍគ្រប់វិសាលភាពក្នុងវិស័យសុខាភិបាលនៅកម្ពុជា។

ក្រុមហ៊ុន លីស៊ីន បាយអូថេក ឯ.ក ជឿជាក់ថា គុណភាពផលិតផលគឺជាមូលដ្ឋានគ្រឹះរបស់អាជីវកម្ម និងជាប្រភពនៃនវានុវត្តន៍ និងបច្ចេកវិទ្យា។ ទន្ទឹមនឹងកិច្ចខិតខំ​ស្រាវជ្រាវរបស់ខ្លួន ក្រុមហ៊ុន លីស៊ីន បាយអូថេក ឯ.ក ក៏បានសហការ​យ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនជីវបច្ចេកវិទ្យាជាច្រើន ដោយចាប់ផ្តើមពីការគ្រប់គ្រងប្រភពផលិតផល វត្ថុធាតុដើម រោងចក្រ GMP រហូតដល់ការបន្តចែកចាយដល់អ្នកប្រើប្រាស់ ដើម្បីធានាថា ផលិតផលខ្លួនពិតជាជួយការពារបរិស្ថាន មានសុវត្ថិភាព ប្រកបដោយវិជ្ជាជីវៈ និងមានគុណភាពខ្ពស់។

https://s9.kh1.co/__image/w=650,h=434,q=100/56/56642f26c9f038ff50cb6a4baa5897e7c6749b56.jpg

សម្រាប់ប្រជាជនជុំវិញសកលលោកក្នុងឆ្នាំ ២០២២ គឺជាឆ្នាំមួយដែលពោរពេញដោយការផ្លាស់ប្តូរ។ ស្របពេលដែលវីរុសអូមីក្រុងបន្តលុកលុយជាសកល វាគឺជាស្ថានការណ៍មួយ​ ដែលមិនធ្លាប់កើតមានទាល់តែសោះក្នុងមួយសតវត្សចុងក្រោយនេះ ហើយមនុស្សគ្រប់គ្នាច្បាស់ជាមានចម្ងល់ថា៖ តើជំងឺកូវីដ-១៩ នឹងចប់នៅពេលណា? តើជំងឺកូវីដ-១៩ នឹងវិវត្តយ៉ាងណាទៀតក្នុងឆ្នាំ ២០២២?

https://s9.kh1.co/__image/w=650,h=434,q=100/00/00f3484d1e80f142ee27cf8e5b7adbb54cc71f36.jpg
https://s9.kh1.co/__image/w=650,h=434,q=100/fd/fd48fa05feb5ee53847979b5f9af5ab29b1087ba.jpg

ចាប់តាំងពីការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ប្រទេសជាច្រើនបានប្រើប្រាស់ធនធានមនុស្ស និងហិរញ្ញវត្ថុដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងការស្រាវជ្រាវ និងបង្កើតវ៉ាក់សាំង។ ស្របពេលជាមួយគ្នានេះផងដែរ ក្រុមហ៊ុនផលិតឱសថធំៗជុំវិញពិភពលោក អ្នកវិទ្យាសាស្ត្រ​ផ្នែកវេជ្ជសាស្ត្រ និងអ្នកវិទ្យាសាស្ត្រផ្នែកឱសថសាស្ត្រក៏បានចំណាយធនធាន​ហិរញ្ញវត្ថុ និង​កម្លាំងកាយចិត្តជាច្រើន ​ដើម្បី​បង្កើត​ឱសថ ​ដែលមាន​ប្រសិទ្ធភាពពិសេសក្នុងការ​​ព្យាបាល ​ និង​កាត់បន្ថយ​អត្រាមរណភាពពីជំងឺកូវីដ-១៩។

ក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្រ្ដរបស់ក្រុមហ៊ុន លីស៊ីន បាយអូថេក ឯ.ក បានសហការ​ជាមួយបណ្តាអង្គភាពមានឈ្មោះល្បីល្បាញជាច្រើននៅលើពិភពលោក និងក្រុមហ៊ុន​ផលិតឱសថធំៗ ហើយបានឈានទៅបង្កើតផលិតផលប្រឆាំងនឹងជំងឺកូវីដ​-១៩ ចំនួនពីរមុខគឺ "COVHealth™" និង "តែផ្សំពីរុក្ខជាតិបុរាណ (Cao Ben Fang Yu Cha)" ហើយក៏បានក្លាយជាតំណាងលក់ផ្តាច់មុខប្រចាំនៅកម្ពុជារបស់ផលិផលបាញ់​សម្លាប់មេរោគ "Germagic"

"COVHealth™" គឺជាឱសថបុរាណចិនមានធាតុផ្សំច្រើនមុខ ប្រកបដោយភាពច្នៃប្រឌិត​​ថ្មី ដែលត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ដោយក្រសួងសុខាភិបាល និងសុខុមាលភាព​​តៃវ៉ាន់ ហើយត្រូវបានផលិតឡើងដោយវិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្ត្រចិនសែតៃវ៉ាន់ និងក្រុមគ្រូពេទ្យជំនាញខាងវេជ្ជសាស្ត្រចិនសែ។ ផលិតផលនេះ គឺជាផលិតផលឱសថបុរាណចិនផ្សំពីរុក្ខជាតិសុទ្ធ និងគ្មានផលរំខានអ្វីឡើយ ហើយគឺជាឱសថបុរាណចិនជម្រើសទីមួយសម្រាប់ប្រើព្យាបាលជំងឺកូវីដ-១៩។ តាមរយៈការធ្វើតេស្តជាច្រើនលើកច្រើនសាររួចមក បង្ហាញឲ្យឃើញថា ឱសថនេះអាចរារាំងសកម្មភាព និងការចម្លងរបស់វីរុស កាត់បន្ថយអាការៈជំងឺ បង្កើនល្បឿនជាសះស្បើយពីជំងឺរលាកសួត និងជួយឲ្យអ្នកជំងឺឆាប់ជាសះស្បើយឡើងវិញ។ នាពេលបច្ចុប្បន្ន ឱសថនេះមានលក់នៅអឺរ៉ុប អាមេរិក អូស្ត្រាលី អាហ្វ្រិក និងអាស៊ីអាគ្នេយ៍ និងតំបន់ផ្សេងៗទៀតលើពិភពលោក។

https://s9.kh1.co/__image/w=650,h=332,q=100/c8/c8c776df656bf7f86690efd71c9615c9facf55a1.jpg

ផលិតផល "Germagic" បានឆ្លងកាត់ការធ្វើតេស្តសាកល្បងតាមស្តង់ដាររបស់ទីភ្នាក់ងារការពារបរិស្ថានសហរដ្ឋអាមេរិក (EPA) ដែលប្រើប្រាស់ "មេរោគកូវីដ-១៩ពិត" ហើយលទ្ធផលបានបង្ហាញថា វាមា​នប្រសិទ្ធភាពសម្លាប់មេរោគ SARS-CoV-2 ដល់ទៅ ៩៩,៩%។ ផលិតផលនេះបានទទួលប្រកាសនីយបត្រតក្កកម្មជាង ១០ នៅជុំវិញពិភពលោក។

https://s9.kh1.co/__image/w=650,h=434,q=100/b9/b95cdbcfdbcf88da61fcd26bdd77a854b26890b5.jpg

តែផ្សំពីរុក្ខជាតិបុរាណ គឺជាភេសជ្ជៈសុខភាព ដែលត្រូវបានបង្កើតឡើងជាពិសេសដោយក្រុមហ៊ុន លីស៊ីន បាយអូថេក ឯ.ក យោងទៅតាមលក្ខណសារពាង្គកាយ របស់មនុស្ស ដែលអាចបង្កើនភាពស៊ាំ ពង្រឹងការការពារផ្លូវដង្ហើមផ្នែកខាងលើ និងសួត ព្រមទាំងបង្កើតប្រព័ន្ធការពាររាងកាយក្នុងខ្លួនទៀតផង។ លើសពីនេះទៀត តែនេះផលិតឡើងតាមរូបមន្តសម្ងាត់ពិសេស ដែលអាចរក្សាប្រសិទ្ធភាពការពារ​របស់វាបានល្អបំផុត ដោយមិនចាំបាច់ត្រូវឆុង និងស្ងោរយូរឡើយ។

https://s9.kh1.co/__image/w=650,h=348,q=100/d6/d6a4121c571ddc3eced66539b2a06c97e6c6f115.png
https://s9.kh1.co/__image/w=650,h=434,q=100/bb/bb81bf03ee07131c48cd8ff237c0ecdcb9c0f8c7.jpg

បច្ចុប្បន្ននេះ ទោះបីពិភពលោកចាប់មានប្រក្រតីភាពឡើងវិញបន្តិចម្តងៗ ក្រោយពីការផ្ទុះជំងឺរាតត្បាតមួយនេះក្តី វត្តមាននូវថ្នាំព្យាបាលកូវីដ-១៩ ថ្មីនេះ ប្រៀបដូចជាការ​បំពាក់បន្ថែមនូវអាវុធដ៏មានអានុភាពក្នុងការប្រឆាំងនឹងជំងឺរាតត្បាតជាសាកលនេះ ហើយការដាក់ឲ្យប្រើប្រាស់ថ្នាំ COV Health និង Germagic នៅកម្ពុជាប្រៀបដូចជាការចាក់បន្ថែមថ្នាំខ្លាំងមួយទៀត សម្រាប់ប្រជាជនគ្រប់ជាតិសាសន៍ក្នុងប្រទេសកម្ពុជាផងដែរ។

https://s9.kh1.co/__image/w=650,h=434,q=100/ce/ce6c05326d037a623a09d1b7c0f8519b3530c92f.jpg

ក្រោមវត្តមានរបស់កងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ទាំងបីគឺ "វ៉ាក់សាំង + ឱសថ + ថ្នាំបាញ់សម្លាប់មេរោគ" ការគ្រប់គ្រងជំងឺកូវីដ-១៩ នៅកម្ពុជានឹងកាន់តែមានភាពប្រសើរឡើង ការងើបឡើងនៃសេដ្ឋកិច្ចសកលក៏កាន់តែស្ទុះល្បឿនទៅមុខ ហើយយើងជឿជាក់ថា ជំងឺកូវីដ-១៩ នឹងបញ្ចប់ក្នុងពេលឆាប់ៗដីខ្លីខាងមុខនេះ៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/14/144b25f9d44edbeafb6623b1cba9ebf42c75ca0c.jpg

មហាវិទ្យាល័យអន្តរជាតិរ៉ាហ្វលស៍កម្ពុជា លើកទឹកចិត្តនិស្សិតដែលប្រាថ្នាចង់ 'ឆ្លុះបញ្ចាំង' សម្រាប់ការបញ្ចប់ការសិក្សាប្រចាំឆ្នាំរបស់ពួកគេ និងការបង្ហាញម៉ូដ

 ១០-មករា-២០២៣ 
 ៣ល្ងាច · មួយឆ្នាំមុន
//s9.kh1.co/8c/8c4b4154ab03290006490db0b19f40f243ebe343.jpeg

រួមគ្នាកសាងសម័យកាលឈ្នះ-ឈ្នះ និង "នវានុវត្ដន៍ភាព" បទបង្ហាញក្នុងភាពជាដៃគូរបស់អគារការិយាល័យឆ្លាតវៃកម្រិត ៦A ដំបូងគេក្នុងរាជធានីភ្នំពេញត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិក

 ០៧-សីហា-២០២២ 
 ៩ព្រឹក · ២ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T