ភ្នំពេញ៖ ជាការពិត កាលពីថ្ងៃ២៤ ខែសីហា ឆ្នាំ២០២២ កន្លងទៅយប់មិញនេះ ការប្រកួតប្រជែងសម្រស់បវរកញ្ញា Miss Grand Cambodia 2022 នៅក្នុងវគ្គបង្ហាញឈុតតំណាងជាតិ បានធ្វើឲ្យមហាជនជាច្រើនមានការរិះគន់ខ្លាំងមែទែន ទៅលើឈុតតំណាងជាតិមកពីខេត្តពីរផ្សេងគ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះ ដោយឈុតតំណាងជាតិ របស់បេក្ខនារី មកពីក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និង ឈុតតំណាងជាតិ របស់បេក្ខនារី មកពីក្រុងបាវិត ខេត្តស្វាយរៀង ក្រោយពីបានចេញមកបង្ហាញហើយ ស្រាប់តែផ្ទុះការរិះគន់យ៉ាងពេញទំហឹងពីបណ្ដាអ្នកលេងបណ្ដាញសង្គម ដោយឈុតទាំងពីរនោះ បានរចនាបង្ហាញជាស្ត្រីបម្រើការក្នុងកាស៊ីណូ មានសន្លឹកបៀរនិងគ្រាប់អាប៉ោងជាដើម។
យ៉ាងណាមិញ នៅក្នុងការរិះគន់នេះ ក៏មានអ្នកខ្លះលើកហេតុផលថា នេះគ្រាន់តែជាការចង់បង្ហាញពីភាពរីកចម្រើនក្នុងក្រុងឬខេត្តនោះ ដែលទាំងនេះបានជួយសម្រួលឲ្យប្រជាជនមានការងារធ្វើ រីឯអ្នកខ្លះទៀតក៏ថា ទោះយ៉ាងណាក៏មិនសមលើកយករឿងល្បែងមកបង្ហាញបែបនេះ។ ក្នុងនោះ បន្ទាប់ពីមានសន្ទុះនៃការរិះគន់ ខ្វែងគំនិតគ្នាយ៉ាងដូច្នេះហើយ ស្រាប់តែអតីតបរវកញ្ញា ២០២០ លីវ ជីលី បានចេញមកបង្ហោះសារយ៉ាងដូច្នេះថា៖
ចូលឆ្នាំចិនសែនសឹងពេញប្រទេស ផ្ទះមួយៗលេងតែបៀរ ផឹកតែស្រា គ្រាន់តែឈុតចឹងសោះ អាណិតអ្នកធ្វើឈុត បងហាលើកក្រោយកុំឲ្យគេជរចឹងទៀត
ជាមួយគ្នានេះ ក្រោយពីបង្ហោះសារនោះបានប៉ុន្មាននាទី ព្រមទាំងមានអ្នកចូលទៅខមិន មិនយល់ស្របនិងមតិរបស់ នាងយ៉ាងដូច្នេះ ស្រាប់តែ លីវ ជីលី បានធ្វើការលុបសារនោះ ហើយបានចេញមកសុំទោសយ៉ាងដូច្នេះថា៖
នាងខ្ញុំជីលីសុំទោសបងប្អូនដែលអេតមីននាងខ្ញុំបានផុស ពាក្យមិនសមរម្យ ឥលូវនាងខ្ញុំបានលុបរួចរាល់ហើយ សូមទោសណា បងប្អូនដែលធ្វើអោយប៉ះពាល់ដល់អារម្មណ៍បងប្អូន
ជាសូមទស្សនារូបភាពខាងក្រោម៖






