ភ្នំពេញ៖ ជាការពិត លី ចាន់សីហា ជាតារាមួយដួង មានឈ្មោះបោះសំឡេងក្នុងចំណោមតារាល្បីៗជាច្រើន ។ ក្នុងនោះ គេមិនអាចបំភ្លេចបានទេ ទេពកោសល្យសំដែងរបស់ អ្នកនាង សីហា តាមរយៈខ្សែ ភាពយន្តដំបូងរបស់នាង គឺរឿង «មរណៈមាតា» របស់ផលិតកម្មប្រាសាទពេជ្រភាពយន្ត ធ្វើឱ្យនាងទទួលបានការគាំទ្រ និងពេញនិយមបំផុតពីអ្នកទស្សនា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ និយាយទាក់ទងជីវិតស្នេហារបស់ អ្នកនាង លី ចាន់សីហា វិញ នាពេលថ្មីៗនេះ នាងបានធ្វើឲ្យមហាជនភ្ញាក់ផ្អើលមែនទែន ក្រោយពីស្ពាយឈ្មោះជាមេម៉យកូនមួយ អស់រយៈពេលជាច្រើនឆ្នាំ ស្រាប់តែពេលនេះ នាងបានបើកបេះដូងទទួលស្នេហ៍ថ្មី ថែមទាំងច្បាស់លាស់ ចាប់ដៃគ្នាចូលរោងភ្ជាប់ពាក្យភ្លាមៗ តែម្ដង។
គួរបញ្ជាក់ផងដែរ ថារូបភាពមួយសន្លឹកដែល លី ចាន់សីហា បានបង្ហោះជារូបកូនកម្លោះ កូនក្រមុំនោះ មិនទាន់បានបង្ហាញមុខគូដណ្ដឹងថាជាអ្នកក្នុងសិល្បៈ ឬក្រៅសិល្បៈយ៉ាងណានោះទេ ប៉ុន្តែទោះជាយ៉ាងជា ក៏អ្នកគាំទ្រនាងបានជូនពរនាងឲ្យមានសុភមង្គលនិងគូជីវិតថ្មី ផងដែរ៕
សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖





