សើចច្រើនជាងយំ បើអ្នករៀបការជាមួយនឹងមនុស្សប្រុសបែបនេះ

//s9.kh1.co/f4/f4183b60f156034cd3f8b050ba775884ae0cd79d.jpg
នារី

 ២៣-សីហា-២០២២ ២ល្ងាច · ៣ ឆ្នាំមុន

មនុស្សស្រីគ្រប់រូបនឹងបានសើចច្រើនជាងយំ ប្រសិនបើបានរៀបការជាមួយនឹងមនុស្សប្រុសបែបនេ ព្រោះមនុស្សប្រុសបែបនេះ មិនងាយធ្វើឱ្យអ្នកកើតទុក្ខឡើយ។

យល់ដឹង៖ ចំពោះមនុស្សស្រី ការរៀបការមិនមែនជារឿងដែលលេងសើចបានទេ គឺតម្រូវឱ្យអ្នកមានការគិតគូឱ្យបានល្អិតល្អន់មុននឹងសម្រេចចិត្ត ព្រោះបើសម្រេចចិត្តខុស គឺច្បាស់ជាស្តាយក្រោយអស់មួយជីវិត ហើយជីវិតក្រោយពេលរៀបការរួច នឹងត្រូវរស់នៅរងទុក្ខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះហើយ ប្រសិនបើអ្នកចង់ឱ្យជីវិតក្រោយពេលរៀបការសើចច្រើនជាងយំ អ្នកត្រូវរៀបការជាមួយនឹងប្រភេទមនុស្សប្រុស ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ទើបអ្នកអាចរស់នៅក្នុងជីវិតមួយដែលមានក្តីសុខ បើមិនអញ្ចឹងទេ អ្នកច្បាស់ជាយំច្រើនជាងសើចជាក់ជាមិនខាន។

សើចច្រើនជាងយំ បើអ្នករៀបការជាមួយនឹងមនុស្សប្រុសបែបនេះ៖

១. មនុស្សប្រុសដែលយល់ពីអារម្មណ៍អ្នក

រូបតំណាង
រូបតំណាង

រៀបការជាមួយនឹងមនុស្សប្រុសដែលចេះយល់ពីអារម្មណ៍អ្នក ទើបអ្នកអាចបានសើចច្រើនជាងយំ ព្រោះការដែលគេយល់ពីអារម្មណ៍របស់អ្នក គេនឹងមិនងាយធ្វើឱ្យអ្នកខូចចិត្តបានដោយងាយឡើយ ផ្ទុយទៅវិញ មានតែផ្គាប់ចិត្តអ្នក អញ្ចឹងហើយ មនុស្សស្រីរៀបការជាមួយនឹងមនុស្សប្រុស ដែលចេះយល់ពីអារម្មណ៍របស់ខ្លួន ទើបមិនត្រូវរងទុក្ខ។

២. មនុស្សប្រុសដែលតែងតែការពារអ្នក

រូបតំណាង
រូបតំណាង

ការរៀបការ ថ្វីត្បិតតែយើងត្រូវរៀបការជាមួយនឹងមនុស្សតែម្នាក់ក៏ពិតមែន ប៉ុន្តែកុំភ្លេចឱ្យសោះ យើងក៏ត្រូវរៀបការចូលទៅក្នុងគ្រួសារគេទាំងមូលដែរ ហើយបើគេមិនចេះការពារអ្នកផងនោះ ប៉ះចំសាច់ញាតិគ្រួសារគេមិនពេញចិត្តអ្នក គឺអ្នកច្បាស់ជាត្រូវរស់នៅរងទុក្ខ តែបើរៀបការជាមួយនឹងមនុស្សប្រុសដែលតែងតែការពារអ្នក នៅគ្រប់កាលៈទេសៈ ទោះមានម្តាយក្មេកមិនស្រលាញ់ យ៉ាងហោចណាក៏មានប្តីចាំការពារបានដែរ។

៣. មនុស្សប្រុសដែលមិនចង់ឈ្នះអ្នក

រូបតំណាង
រូបតំណាង

ជីវិតរៀបការហើយ ប្រៀបដូចជាចាននៅក្នុងរាវ គឺរមែងតែមានការប៉ះទង្គិចគ្នា វាជារឿងធម្មតារបស់ជីវិតគូ ប៉ុន្តែប្រសិនបើអ្នកបានរៀបការជាមួយនឹងមនុស្សប្រុសដែលមិនចង់ឈ្នះអ្នក គ្រប់ពេលដែលឈ្លោះប្រកែកគ្នានោះ មិនយូរមិនឆាប់ក៏ត្រូវរ៉ូវគ្នាវិញ ហើយក៏ងាយមិនធ្វើឱ្យទំនាក់ទំនងឆាប់បែកបាក់គ្នាដែរ បើឈ្លោះក៏ឈ្លោះតែមួយភ្លេត ទើបជាហេតុដែលមនុស្សស្រីគ្រប់រូប គួរតែរៀបការជាមួយនឹងមនុស្សប្រុសដែលគ្មានចិត្តចង់ឈ្នះអ្នក។

៤. មនុស្សប្រុសដែលឱ្យតម្លៃអ្នក

រូបតំណាង
រូបតំណាង

រស់នៅជាមួយនឹងមនុស្សប្រុសដែលឱ្យតម្លៃអ្នក ទើបអ្នកអាចរស់នៅដូចជាព្រះនាង ដោយទទួលបានក្តីស្រលាញ់និងការថ្នាក់ថ្នម តែបើរៀបការជាមួយនឹងមនុស្សប្រុសមិនដែលឱ្យតម្លៃអ្នក​ រៀបការរួចគេច្បាស់ជាចាត់ទុកអ្នកត្រឹមជាស្ត្រីមេផ្ទះជាក់ជាមិនខាន អញ្ចឹងហើយ ការជ្រើសរើសអ្នកណាម្នាក់មកធ្វើជាប្តី គឺវាពិតជារឿងដែលសំខាន់ខ្លាំងណាស់។

៥. មនុស្សប្រុសមានការប្រឹងប្រែង

រូបតំណាង
រូបតំណាង

បានរៀបការជាមួយនឹងមនុស្សប្រុសដែលមានការប្រឹងប្រែង អ្នកមិនអត់បាយស្លា.ប់ទេ ព្រោះមនុស្សប្រុសបែបនេះ មិនធ្វើឱ្យអ្នករស់នៅរងទុក្ខឡើយ ផ្ទុយទៅវិញ គឺមានតែធ្វើឱ្យជីវិតអ្នកក្រោយពេលរៀបការរួច រស់នៅបានសុខស្រួល ដោយមិនចាំបាច់គិតគូ ឬខ្វល់ខ្វាយច្រើន ហើយមនុស្សប្រុសបែបនេះ ក៏ជាឪពុកគំរូម្នាក់ដល់កូនៗផងដែរ៕

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T