ប្រភេទមនុស្សស្រី ដែលមនុស្សប្រុសងាយស្រលាញ់ តែមិនងាយយកធ្វើប្រពន្ធ

//s9.kh1.co/af/af214f42150a88b7e961a19cb586fb6714cc8cf5.jpg
នារី

 ២២-សីហា-២០២២ ៣ល្ងាច · ៣ ឆ្នាំមុន

ប្រភេទមនុស្សស្រីទាំងនេះ ដែលងាយនឹងធ្វើឱ្យប្រុសៗជាច្រើនលង់ស្រលាញ់ តែមិនងាយនឹងធ្វើឱ្យប្រុសៗចង់បានយកមកធ្វើជាប្រពន្ធទេ។

យល់ដឹង៖ ពិតណាស់ មនុស្សស្រីមួយចំនួនមានមន្តស្នេហ៍ អាចទាក់ទាញចិត្តមនុស្សប្រុសជាច្រើនឱ្យមកលង់ស្រលាញ់បានដោយងាយ ប៉ុន្តែសម្រាប់មនុស្សប្រុស ងាយនឹងលង់ស្រលាញ់ក៏ពិតមែន តែបើឱ្យជ្រើសរើសយកមនុស្សស្រីណាម្នាក់មកធ្វើជាប្រពន្ធ គឺមិនងាយទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះហើយ ចំពោះមនុស្សស្រីដែលស្ថិតនៅក្នុងចំណោមប្រភេទមនុស្សស្រីមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ គឺជាមនុស្សស្រីដែលមានមន្តស្នេហ៍ខ្លាំង អាចទាក់ទាញចិត្តប្រុសៗជាច្រើនឱ្យលង់ស្រលាញ់ តែមិនងាយចងចិត្តមនុស្សប្រុស ឱ្យចង់បានយកធ្វើជាប្រពន្ធទេ។

ប្រភេទមនុស្សស្រី ដែលមនុស្សប្រុសងាយស្រលាញ់ តែមិនងាយយកធ្វើជាប្រពន្ធ៖

១. មនុស្សស្រីដែលពូកែធ្វើតែខ្លួន

រូបតំណាង
រូបតំណាង

មនុស្សស្រីដែលពូកែតែខាងធ្វើខ្លួន គឺពិតជាងាយធ្វើឱ្យមនុស្សប្រុសជាច្រើន លង់ស្រលាញ់មួយរំពេចណាស់ ប៉ុន្តែបើសួរមនុស្សប្រុសថា ចង់បានមនុស្សស្រីដែលពូកែធ្វើតែខ្លួនមួយមុខ មកធ្វើជាប្រពន្ធទេ ច្បាស់ណាស់ គ្មានមនុស្សប្រុសណា ចង់បានមនុស្សស្រីដែលចេះធ្វើតែខ្លួនមកធ្វើជាប្រពន្ធទេ ព្រោះមនុស្សស្រីបែបនេះ គ្មានជួយចម្រុងចម្រើនអ្វីឡើយ។

២. មនុស្សស្រីគ្មានគោលដៅ

រូបតំណាង
រូបតំណាង

ការដែលមានគោលដៅក្នុងជីវិត វាជាអ្វីដែលធ្វើឱ្យអ្នកមើលទៅជាមនុស្សម្នាក់ ដែលមានអនាគត ហេតុនេះហើយ ប្រសិនបើអ្នកជាមនុស្សស្រីដែលគ្មានគោលដៅក្នុងជីវិត មិនងាយនឹងមានមនុស្សប្រុសណា គេចង់បានអ្នកធ្វើជាប្រពន្ធគេឡើយ អញ្ចឹងហើយ បើមិនចង់ក្លាយជាមនុស្សស្រីដែលមនុស្សប្រុសមិនងាយយកធ្វើជាប្រពន្ធ អ្នកត្រូ​វរស់នៅដោយមានគោលដៅក្នុងជីវិត។

៣. មនុស្សស្រីដែលតែងតែគិតថាខ្លួនត្រូវ

រូបតំណាង
រូបតំណាង

មនុស្សស្រីដែលតែងតែគិតថាខ្លួនត្រូវគ្រប់យ៉ាង ហើយអ្នកដទៃចាំតែខុសនោះ គឺជាមនុស្សស្រីអាត្មានិយមបំផុត នៅក្នុងក្រសែភ្នែករបស់មនុស្សប្រុសគ្រប់រូប ហើយបើទោះបីជាភាពស្រស់ស្អាតរបស់មនុស្សស្រី អាចធ្វើឱ្យប្រុសៗលង់ស្រលាញ់បានក៏ពិតមែន តែបើចំពោះមនុស្សស្រីបែបនេះវិញ មិនថាស្អាតប៉ុណ្ណា ក៏មនុស្សប្រុសមិនងាយយកមកធ្វើជាប្រពន្ធដែរ។

៤. មនុស្សស្រីដែលចាយវាយខ្ជះខ្ជាយ

រូបតំណាង
រូបតំណាង

ស្រីៗគ្រប់រូបត្រូវដឹង ការដែលមនុស្សប្រុសចង់បានប្រពន្ធ គឺគេចង់បានមនុស្សស្រីណាម្នាក់ ដែលចេះទុកដាក់លុយកាក់ និងអាចមានបានទៅមុខជាមួយគ្នា ហើយបើអ្នកជាមនុស្សស្រីដែលចាយវាយខ្ជះខ្ជាយ មិនចេះសន្សំសំចៃនោះ ទោះអ្នកល្អយ៉ាងណាក៏ដោយ ក៏គេនៅពិចារណាក្នុងការយកអ្នកមកធ្វើជាប្រពន្ធដែរ ព្រោះគេយល់ថាបើរៀបការជាមួយគ្នា ច្បាស់ជាមិនសល់។

៥. មនុស្សស្រីដែលយកលុយធំជាងក្តីស្រលាញ់

រូបតំណាង
រូបតំណាង

ប្រសិនបើអ្នកជាមនុស្សស្រីម្នាក់ដែលតែងតែយកលុយ ធំជាងក្តីស្រលាញ់ គ្មានមនុស្សប្រុសណាគេចង់បានអ្នកមកធ្វើជាប្រពន្ធទេ មិនថាអ្នកស្អាត ឬពូកែប៉ុណ្ណាក៏ដោយ ព្រោះមនុស្សប្រុសយល់ថាមនុស្សស្រីបែបនេះ គ្មានស្រលាញ់គេស្មោះត្រង់ឡើយ គឺស្រលាញ់ព្រោះតែលុយ អញ្ចឹងហើយ បើយកធ្វើជាប្រពន្ធ គឺច្បាស់ជាឆាប់ហិនហោច៕

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T