ខ្មែរញាក់ណាស់! លម្អិតមុខមាត់ ម្ចាស់ឡាន ជាង៤លានដុល្លារ កំពុងផ្អើលខ្លាំងនៅថៃ ការពិត មានឈាមជ័រជាខ្មែរ

//s9.kh1.co/82/82df38985c8fc41ab5c957ff92bdee78c3189d5f.jpg
សង្គម

 ២២-សីហា-២០២២ ១ល្ងាច · ៣ ឆ្នាំមុន

មកមើលមុខមាត់ ម្ចាស់ឡានជាង៤លានដុល្លារ មានតែប៉ុន្មានគ្រឿងលើពិភពលោក កំពុងល្បីនៅថៃ ការពិតទៅ មានឈាមជ័រកូនខ្មែរ

ប្រទេសថៃ ៖ ជឿជាក់ថា បងប្អូនភាគច្រើន ប្រាកដជាបានជ្រាបរួចមកហើយ កាលពីយប់មិញនេះ ផ្ទុះការចាប់អារម្មណ៍ពេញបណ្តាញសង្គម ក្រោយពេលបុរសជនជាតិថៃម្នាក់បង្ហោះ រូបភាពប៉ុន្មានសន្លឹកពីរថយន្តស៊េរីខ្ពស់  Bugatti Chiron sport 110 ANS ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលកាន់តែពិសេសនោះគឺ រថយន្តតម្លៃជាង៤លានដុល្លារនេះ ជារថយន្តផលិតមានកំណត់មានតែ ២០គ្រឿងប៉ុណ្ណោះលើពិភពលោក ពាក់ស្លាកលេខ កម្ពុជា-Boss ធ្វើឲ្យមហាជនងឿងឆ្ងល់ជាខ្លាំង ហេតុអ្វីបានជាពាក់ស្លាកកម្ពុជាទៅវិញ។

តួយ៉ាង ការពិតនោះគឺ ម្ចាស់រថយន្តលំដាប់ខ្ពស់មួយនេះ ត្រូវគេដឹងថាមានឈាមជ័រជាកូនខ្មែរ ពោលគឺជាកូនប្រុសរបស់ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ជាដន្លងរបស់នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងត្រូវជាបងប្រុសបង្កើតរបស់ លោកជំទាវ យឹម ឆៃលីន ភរិយារបស់ឯកឧត្តម ហ៊ុន ម៉ានី

ដោយរូបលោក បានរៀបការនឹងភរិយាជនជាតិថៃ ជាអ្នកជំនួញនិងលំដាប់ហាយសូខ្លាំងនៅក្នុងប្រទេសថៃ ដោយកន្លងមក រូបលោកនិងភរិយា តែងបង្ហាញនូវរថយន្តផ្ទាល់ខ្លួនប្រណីតៗជាច្រើន តម្លៃសុទ្ធតែខ្ទង់លានដុល្លារ នៅក្នុងផ្ទះជាច្រើនគ្រឿង អ្វីដែលធ្វើឲ្យមហាជនកោតសរសើរឥតដាច់នោះ តាំងពីរៀបការរួចមក រូបលោកផ្លាស់ទៅរស់នៅប្រទេសថៃសឹងតែ១០០%ទៅហើយ តែនៅមិនបំភ្លេចកំណើត សូម្បីតែផ្លាកលេខរថយន្ត ក៏នៅដាក់ឈ្មោះកម្ពុជា៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T