ប្រទេសថៃ ៖ ផ្អើលពេញបណ្តាញសង្គម កាលពីយប់មិញនេះ ក្រោយបុរសជនជាតិថៃម្នាក់បាន បង្ហោះរូបភាពច្រើនសន្លឹកពី រថយន្តស៊េរីទំនើប Bugatti Chiron sport 110 ANS កំពុងជិះលើដងផ្លូវនៅក្នុងប្រទេសថៃ ដែលរថយន្តនេះ ជារថយន្តផលិតមានកំណត់តាមពាក្យលេចឮមានតែ ២០ប៉ុណ្ណោះ នៅលើពិភពលោក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ អ្វីដែលធ្វើឲ្យគេឯងកាន់តែចាប់អារម្មណ៍ ជាពិសេសហ្វេនៗរថយន្តនៅកម្ពុជា គឺដោយសារតែ រថយន្តតម្លៃជាង ៤លានដុល្លារមួយនេះមានពាក់ស្លាកកម្ពុជា ដោយលេចឮពាក្យចចាមរ៉ាមថា ម្ចាស់រថយន្តជាកូនប្រុសឧបនាយករដ្ឋមន្ត្រីខ្មែរម្នាក់ ដែលបានរៀបការនឹងតារាថៃ រួចក៏រស់នៅក្នុងប្រទេសថៃរហូតដល់សព្វថ្ងៃនេះ។
តួយ៉ាង បុរសដែលបានបង្ហោះរូបភាពរថយន្តនេះ បានបង្ហាញអារម្មណ៍យ៉ាងដូច្នេះថា ៖
Bugatti Chiron sport 110 ANS ផលិតមានកំណត់ មានតែ២០គ្រឿងលើពិភពលោក វាពិតជាសំណាងល្អណាស់ ដែលឃើញវាជិះលើដងផ្លូវនៅប្រទេសថៃ វាពិតជាស្រស់ស្អាតខ្លាំង៕







