អ្នកនាំពាក្យក្រសួងការពារជាតិ៖ មកទល់ពេលនេះមិនទាន់មានការស៊ើបអង្កេតជាផ្លូវការ និងមានតម្លាភាពដើម្បីបញ្ជាក់ពីការពិតនៅឡើយទេ ពាក់ព័ន្ធនឹងករណីផ្ទុះមីននៅតំបន់ប្រាសាទតាមាន់ធំ

//s9.kh1.co/ec/ecda7c4cdd6aa527aa0ac5da4552d8e989a13d06.jpg
សង្គម

 ១៣-សីហា-២០២៥ ៨ព្រឹក · មួយថ្ងៃមុន

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា បានច្រានចោលទាំងស្រុងនូវការចោទប្រកាន់គ្មានមូលដ្ឋានច្បាស់លាស់ របស់ភាគីថៃពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃ ដោយសារផ្ទុះមីននៅតំបន់ប្រាសាទតាមាន់ធំ ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១២ខែសីហា ឆ្នាំ២០២៥។

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា បានច្រានចោលទាំងស្រុងនូវការចោទប្រកាន់គ្មានមូលដ្ឋានច្បាស់លាស់ របស់ភាគីថៃពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃ ដោយសារផ្ទុះមីននៅតំបន់ប្រាសាទតាមាន់ធំ ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១២ខែសីហា ឆ្នាំ២០២៥។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=433,q=100/15/153e78a862476e21b63675334528ff690f4e93cf.jpeg

ការច្រានចោលរបស់អ្នកនាំពាក្យក្រសួងការពារជាតិ ធ្វើឡើងក្នុងកម្មវិធីផ្សាយផ្ទាល់ពិសេស៖ សេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» សម្រាប់ព្រឹកថ្ងៃពុធ ៤រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

អ្នកនាំពាក្យក្រសួងការពារជាតិ បានគូសបញ្ជាក់ថា កម្ពុជានៅតែរក្សាជំហរយ៉ាងម៉ឺងម៉ាត់ គឺមិនមានការប្រើប្រាស់ហើយនិងមិនប្រើប្រាស់មីនថ្មីជាដាច់ខាត។ កម្ពុជាគឺជារដ្ឋនៃអនុសញ្ញាហាមប្រាមនៃការប្រើប្រាស់មីនប្រឆាំងមនុស្សដែលកម្ពុជាបានផ្ដល់សច្ចាប័ននៅឆ្នាំ១៩៩៩ ហើយក៏ត្រូវបានទួលស្គាល់ជាអន្តរជាតិចំពោះសមិទ្ធផលយ៉ាងធំធេងនៃការបោសសម្អាតមីន និងការមិនប្រើប្រាស់មីនប្រឆាំងនឹងមនុស្សឡើយ។

កម្ពុជាសូមគូសបញ្ជាក់ផងដែរថា មកទល់ពេលនេះមិនទាន់មានការស៊ើបអង្កេតជាផ្លូវការនិងមានតម្លាភាពដើម្បីបញ្ជាក់ពីការពិតនៅឡើយទេពាក់ព័ន្ធជាមួយបញ្ហានេះ។ ជាមួយគ្នានេះ កម្ពុជាក៏តែងតែក្រើនរម្លឹកភាគីថៃជាច្រើនលើកច្រើនសាថា តំបន់នេះជាតំបន់មានគ្រាប់មីនច្រើនជាសំណល់ពីសង្រ្គាមជាច្រើនគ្រាប់ ហេតុដូច្នេះ គ្រប់ភាគីដែលពាក់ព័ន្ធជៀសវាងធ្វើសេចក្ដីសន្ឋិដ្ឋានជាសាធារណៈណាមួយមុនពេលរកឃើញការពិត និងផ្ដល់យុត្តិធម៌សម្រាប់ទាំងអស់គ្នាដើម្បីបញ្ចៀសការយល់ច្រឡំឈានដល់ការប្រឈមមុខដាក់គ្នានាំឱ្យមានភាពតានតឹងសាជាថ្មី។

ជាមួយគ្នានេះផងដែរ ភាគីទាំងពីរក៏បានព្រមព្រៀងគ្នាមិនផ្សព្វផ្សាយឬចែករំលែកព័ត៌មានមិនពិតឬព័ត៌មានក្លែងក្លាយណាមួយ ដើម្បីបន្ថយភាពតានតឹងកាត់បន្ថយផលប៉ះពាល់អវិជ្ជមានទៅលើសតិអារម្មណ៍របស់សាធារណជន និងបង្កើតបរិយាកាលអំណោយផលដល់កិច្ចសន្ទនាប្រកបដោយសុខសន្តិភាព។

សូមជម្រាបជូនថា គិតចាប់ពីម៉ោង១២រំលងអធ្រាត្រថ្ងៃទី១៣ខែសីហា ឆ្នាំ២០២៥ មកដល់ម៉ោង៦និង០០នាទី សភាពការណ៍ជួរមុខនៅតាមបន្ទាត់ព្រំដែនខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ មានសភាពស្ងប់ស្ងាត់។ កងកម្លាំងរបស់កម្ពុជាស្ថិតនៅក្នុងការប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន៕

ប្រភព៖ ក្រសួងព័ត៌មាន

Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T