ភ្លៀងធ្លាក់ខ្លាំង ថៃព្រ.មា.នពីហា.និ.ភ័.យ ទឹកជំនន់ជ.ន់លិ.ចទូទាំងប្រទេស

//s9.kh1.co/c6/c6f31ebd57164d64e799d357d1eace5835811a3c.jpg
សង្គម

 ១៨-សីហា-២០២២ ៤ល្ងាច · ៣ ឆ្នាំមុន

ភ្លៀងធ្លាក់ខ្លាំង ថៃព្រមានពីហានិភ័យ ទឹកជំនន់ជន់លិចទូទាំងប្រទេស ចាប់​ពី​ថ្ងៃ​សៅរ៍​​ រហូតដល់​ថ្ងៃ​ពុធ​សប្តាហ៍​ក្រោយ។

បរទេស៖ នាយកដ្ឋាន​ធារាសាស្ត្រ​ថៃ បាន​ព្រមាន​ថា តាមការ​ព្យាករ​ណ៍ ​ភ្លៀង​ធ្លាក់​ខ្លាំង​អាច​នាំ​ឱ្យ​មានទឹក​ជំនន់​​ជន់​លិច​ទូទាំង​ប្រទេស ​ចាប់​ពី​ថ្ងៃ​សៅរ៍​​ រហូតដល់​ថ្ងៃ​ពុធ​សប្តាហ៍​ក្រោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=416,q=100/86/862aed84c71da2075fb6fc1b27a75b433134f3b4.png

សារព្រមាននេះ ត្រូវបានចេញកាលពីថ្ងៃព្រហស្បតិ៍ ដោយលោក Thaweesak Thanadachapol អគ្គនាយករងនៃនាយកដ្ឋាន ដោយផ្តោតសំខាន់ទៅបណ្តាខេត្តភាគខាងជើង​រួមមាន ខេត្ត Chiang Rai, Chiang Mai, Mae Hong Son, Nan, Phitsanulok, Phetchabun, Uttaradit and Tak។ ចំណែក ខេត្តភាគឦសាន មានដូចជា ខេត្ត Kalasin, Nakhon Phanom, Bung Kan, Sakon Nakhon, Nong Khai និង Udon Thani។ ខេត្តភាគខាងកើត មានខេត្ត Rayong, Chanthaburi និងខេត្ត Trat ក៏ដូចជាខេត្តភាគខាងត្បូង​ ​ គឺខេត្ត Narathiwat, Pattani និងខេត្ត Yala។

គួរឱ្យដឹងដែរថា បើការព្យាករណ៍របស់នាយកដ្ឋានឧតុនិយម ​ភ្លៀងនឹងថយចុះទៅវិញ នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ខណៈ​ឥទ្ធិពលខ្យល់មូសុង នឹងស្ថិត​នៅប្រទេស មីយ៉ាន់ម៉ា ក៏ដូចជាផ្នែកខាងលើប្រទេសឡាវ និង​វៀតណាម៕

https://s9.kh1.co/__image/w=650,h=434,q=100/49/49aef9f892b8315c6de76492e3cfaa7484440d4d.png

ប្រភព៖ bangkok post

Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T