និយាយចឹងបានទៀត? កីឡាកររូបនេះ ថា គេសម្រេចចិត្តត្រូវណាស់ដែលចាកចេញពី Barcelona

//s9.kh1.co/56/5662663633ed3b9104ef8dbeedd5db7f8c00ac7d.jpg
កីទ្បា

 ១៨-សីហា-២០២២ ២ល្ងាច · ៣ ឆ្នាំមុន

កីឡាកររូបនេះ ថា គេសម្រេចចិត្តត្រូវណាស់ដែលចាកចេញពី Barcelona

អង់គ្លេស៖ ខ្សែការពារចំណូលថ្មីក្លិប Chelsea កីឡាករ Marc Cucurella បានលើកឡើងថា រូបគេពិតជាសម្រេចចិត្តត្រូវដែលបានចាកចេញពី Barcelona។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Marc Cucurella
  កីឡាករ Marc Cucurella

ជាការពិតណាស់ Cucurella ជា អតីតយុវជនរបស់ Barcelona ពីចន្លោះឆ្នាំ ២០១២-២០១៧ មុនដំឡើងមកកាន់ក្រុមឈុតធំនៅក្នុងឆ្នាំ ២០១៧ ប៉ុន្តែ រូបគេមិនបានបង្ហាញខ្លួនសូម្បីតែមួយប្រកួតជាមួយក្រុមឈុតធំ ហើយ ក៏បានផ្លាស់ទៅកាន់ Eibar និង Getafe ជាបន្តបន្ទាប់ រហូតដល់ឆ្នាំ ២០២១ ជាពេលដែលគេជោគជ័យបំផុតក្នុងការផ្លាស់មក Brighton រូបគេបានបង្ហាញការលេងយ៉ាងអស្ចារ្យ ទើបឆ្នាំនេះ Chelsea បានចុះហត្ថលេខានាំយករូបគេមករួមក្រុមតែម្តង។

Cucurella បាននិយាយថា៖

វាជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុតក្នុងជីវិតរបស់ខ្ញុំដែលចាកចេញពី Barcelona ដើម្បីចូលរួមជាមួយក្លិបតូចៗ។ ពួកគេបានផ្តល់ឪកាសឲ្យខ្ញុំបានបង្ហាញខ្លួន។ ប្រសិនបើខ្ញុំមិនចាកចេញទេ ខ្ញុំអាចនឹងអង្គុយកៅអីបំរុងក្នុងរយៈពេលយូរ ហើយ ខ្ញុំនឹងមិនអាចផ្លាស់មក Chelsea ឡើយ៕

   កីឡាករ Marc Cucurella
 កីឡាករ Marc Cucurella
 កីឡាករ Marc Cucurella

ប្រភព sportskeeda

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T